backup og meta

ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?

ក្មេងតូច​ទើប​ចេះ​ដើរ គួរ​ផឹក​ទឹក​មួយ​ថ្ងៃ​ប៉ុន្មានទើបល្អ?

ដឹង​ស្រាប់​ហើយ​បេប៊ី​កើត​មក​ភ្លាម ពេទ្យ​លើក​ទឹក​ចិត្ត​ឲ្យ​បំ​បៅ​ដោយ​ទឹក​ដោះ​ម៉ាក់ៗ​តែ​មួយ​មុខ​គត់ យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦ខែ ទើប​អូនៗ​មាន​សុខភាព​ល្អ។ ចុះ​គ្នា​យើង​ដឹង​អស់ បន្ទាប់​ពី​បៅ​ដោះ​ម៉ាក់ៗ ៦​ខែ អាហារូបត្ថម្ភ​គឺ​ចាំ​បាច់​​ខ្លាំង​សម្រាប់​ការ​លូត​លាស់ ក្នុង​នោះ​ទឹក​គឺ​សារៈ​សំខាន់​បំផុត។ ដឹង​ថា ពេល​អូនៗ​តូចៗ​មាន​អាយុ ១-៣ ខួប​គួរ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ប៉ុន្មាន​អត់? បើ​ចង់​ដឹង​អត្ថបទ​នេះ និងលម្អិត​ប្រាប់។

១- តម្រូវ​ការ​ទឹក​សម្រាប់​ក្មេង​តូចៗ

ក្មេង​តូច​ទើប​នឹង​ចេះ​ដើរ គួរ​តែ​ផឹក​ទឹក​ឲ្យ​បាន​ពី ៤-៦ ពែង​/ថ្ងៃ ប៉ុន្តែ​ការ​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម និង​ខ្លាញ់ ក៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​ឡើង​ទម្ងន់ និង​ការ​អភិវឌ្ឍ​ទូ​ទៅ​របស់​អូនៗ​ដែរ។ បើ​អូន​តូច​ញ៉ាំ​អាហារ​មិន​បាន​គ្រប់​គ្រាន់ ម៉ាក់​ប៉ា គួរ​តែ​ឲ្យ​អូនៗ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ឯ​មធ្យោ​បាយ​ដើម្បី​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំ​របស់​អូនៗ ត្រូវ​ឲ្យ​ញ៉ាំ​អា​ហារ​មុន​ផឹក​ទឹក ខណៈ​វិធី​សាស្ត្រ​ច្រើន​ទៀត សុទ្ធ​តែ​អាច​ជួយ​ឲ្យ​អូនៗ​ទទួល​ជាតិ​ទឹក​បាន​ច្រើន​គ្រប់​គ្រាន់ ដើម្បី​ការ​លូត​លាស់ និង​សុខភាព​កាន់​តែ​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖

  • បើ​ក្មេងៗ​ផឹកភេសជ្ជៈប៉ូវកម្លាំង មាន​ចំណុចល្អ​ និង​អត់​ល្អ​អី​ខ្លះ?
  • បណ្តោយ​​ឲ្យ​កូន​ញ៉ាំ ៣ មុខនេះ អាច​កើត​ទឹកនោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន

២- វិធី​សាស្ត្រ​ជួយ​ក្មេងៗ​ស្រូប​យក​ជាតិ​ទឹក​បាន​ច្រើន

– ប្តូរពែងទឹក៖ គួរ​តែ​ដាក់​ទឹក​ឲ្យ​ពេញ​ដប​ទឹក ប៉ុន្តែ​បើ​អូន​តូច​ឧស្សាហ៍​ផឹក​ទឹក​ញឹក​ញាប់ គួរ​តែ​ដូរ​ជា​ពែង ឬ​កែវ​វិញ។ ត្រូវ​ចាប់​ផ្តើម​ពី​កែវ​ទឹក​តូច ជា​មួយ​នឹង​ទឹក​ដោះ​គោ ឬ​ទឹក​លាយ​ជាមួយ​ទឹក​ផ្លែ​ឈើ និង​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់​មុន​ពេល​បៅ​ទឹក​ដោះ ឬ​ឲ្យ​ដប​ទឹក​ដោះ​គោ​ទៅ​អូនៗ។ អូន​តូច​ផឹក​ទឹក​ដោយ​ប្រើ​ពែង ឬ​កែវ ក៏​ជា​វិធី​សាស្ត្រ​ល្អ ឲ្យ​អូនៗ​រៀប​សូត្រ​របៀប​ផឹក​ទឹក​ត្រូវ​ត្រឹម ព្រោះ​អំឡុង​ពេល​នេះ នឹង​មាន​ហៀរ ឬ​កំពប់​មិន​ខាន។

វិធីសាស្ត្រជួយក្មេងផឹកទឹកបានច្រើន Hello គ្រូពេទ្យ

– បែង​ចែក​បរិមាណ​សារធាតុ​ទឹក​ឲ្យ​មាន​តុល្យភាព៖ គឺ​សំខាន់​ចំពោះ​ចំណុះ​ទឹក​អូនៗ​បាន​ផឹក។ ក្មេង​តូចៗ​កំពុង​លូត​លាស់ ត្រូវ​ការ​ផឹក​ទឹក​ដោះ​គោ ២-៣ ពែង​/ថ្ងៃ ជាមួយ​នឹង​ភេសជ្ជៈ​ផ្សេង​ទៀត​ពី ២-៣ ពែង/​ថ្ងៃ (ផឹក​តាម​ដែល​អាច​ធ្វើ​បាន​ពេល​នៅ​ក្តៅៗ) ។ ម៉ាក់ប៉ា អាច​កំណត់​ពី​ការ​ផឹក​ទឹក​អូនៗ ដូច​ជា ទឹក​ដោះ​គោ​បី​ពែង និង​ទឹក​លាយ​ទឹក​ផ្លែ​ឈើ ២ ពែង​ពេល​ព្រឹក និង​នៅ​ពេល​ថ្ងៃ រួម​ទាំង​ផ្តល់​អាហារ​សម្បូរ​សារ​ធាតុ​រាវ មាន​ឪឡឹក ស៊ុប ឬ​ទឹក​ក្រឡុក​ជា​ដើម)។ អាកាស​ធាតុ អារម្មណ៍ កម្រិត​សកម្ម​ភាព​ប្រចាំ​ថ្ងៃ និង​ចំណង់​អាហារ​ក្មេង​តូចៗ ក៏​អាច​មាន​ឥទ្ធិ​ពល​ដល់​បរិមាណ​ទឹក​អូនៗ​ត្រូវ​ផឹក​ដូច​គ្នា។

– ផ្តល់​ទឹក​ផ្លែ​ឈើ​ដោយ​វិធី​ឆ្លាត​វៃ៖ ទឹក​ផ្លែ​ឈើ ពិសេស​ទឹក​ផ្លែ​ប៉ោម ជា​ភេសជ្ជៈ​ក្មេង​តូចៗ​ចូល​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ ប៉ាម៉ាក់ ក៏​មិន​គួរ​បណ្តោយ​ឲ្យ​អូនៗ​ធាត់​ដោយ​សារ​ទឹក​ផ្លែឈើ​នោះ​ដែរ។ ជំនួស​ឲ្យ​ទឹក​ផ្លែ​ប៉ោម (ភេសជ្ជៈ​ពេញ​ដោយ​ជាតិ​ស្ករ និង​មិន​ងាយ​រលាយ​ក្នុង​ក្រពះ) យើង​អាច​ឲ្យ​កូន​ផឹក​ជា​ទឹក​ផ្លែ​ទំពាំង​បាយ​ជូរ​ពណ៌​ស​វិញ។ ទឹក​ផ្លែ​ឈើ មួយ​ចំនួន បាន​បន្ថែម​ជាតិ​កាល់​ស្យូម ខណៈ​ផ្លែ​ប៉ោម​ដែល​គេ​ប្រើថ្នាំ នឹង​មិន​បាន​សម្អាត អាច​មាន​បាក់​តេរី​បង្ក​គ្រោះ​ថ្នាក់​បាន។ មួយ​ទៀត ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹក​ផ្លែ​ឈើ​កំប៉ុង​នៅ​តាម​ផ្សារ​ទំនើប ព្រោះ​មាន​ប្រហែល ១០% មាន​ជាតិ​ស្ករ​ច្រើន ប៉ុន្តែ​គ្មាន​ផ្ទុក​ជាតិ​កាឡូរី​នោះ​ទេ។

– ទឹក​សុទ្ធ៖ ទឹក​សុទ្ធ​ងាយ​រក​បាន​គ្រប់​ទី​កន្លែង ហើយ​ក៏​មាន​សារ​ធាតុ​ល្អ​បំផុត​ សម្រាប់​អូនៗ​តូចៗ​ទើប​ចេះ​ដើរ​តេះតះ ពិសេស​អំឡុង​ពេល​អូនៗ​ស្រេក​ទឹក​ខ្លាំង។ ទឹក​សុទ្ធ ងាយ​ស្រួល​ក្នុង​ការ​ហូរ​ចូល​ក្នុង​ពោះ និង​ធ្មេញ​ក្មេងៗ ក៏​អាច​ជួយ​បង្កើត​រស​ជាតិ​ដែរ ដូច្នេះ​ប៉ាម៉ាក់ គួរ​តែ​បង្កើត​ទម្លាប់​ផឹក​ទឹក​សម្រាប់​អូនៗ ចាប់​ពី​ពេល​នេះ ដើម្បី​ឲ្យ​អូនៗ​មាន​សុខ​ភាព​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Toddler Drinks: Limit the Liquids. http://www.whattoexpect.com/toddler/eating-basics/limit-the-liquids.aspx. Accessed February 13, 2017.

កំណែ​ប្រែបច្ចុប្បន្ន

24/05/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម