បច្ចេកវិទ្យាជឿនលឿន ម៉ាក់ប៉ាៗសម័យទំនើបបានជ្រើសរើសយកទឹកបរិសុទ្ធល្អៗដែលមានតម្លៃថ្លៃៗ ឬទឹកដែលមានជាតិរ៉ែច្រើន យកមកឆុងទឹកដោះគោកូន ដោយគិតថា ធ្វើបែបនេះកូនតូចនឹងឆាប់លូតលាស់ មានសុខភាពរឹងមាំ បញ្ញាឆ្លាតវាងវៃ។
បើតាមការពន្យល់ពីវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ ការគិតដូច្នេះមិនត្រឹមត្រូវឡើយ សំខាន់គឺទឹកស្អាត អត់មានមេរោគ។ “ទឹកឆុងទឹកដោះគោកូនអត់ទាមទារទឹកមានជាតិរ៉ែច្រើនទេ ឲ្យតែទឹកស្អាត ដាំពុះ អត់មានជាតិអាសេនិក’។
មានរឿងសំខាន់មួយទៀតដែលម៉ាក់ប៉ាគួរតែដឹង ទាក់ទងនឹងការប្រើទឹកសុទ្ធដែលច្រកក្នុងដបជ័រ បើទឹកនោះដឹកជញ្ជូន ឬទុកដាក់មិនបានត្រឹមត្រូវ ដោយទុកឲ្យត្រូវកម្តៅថ្ងៃ រួចយកមកឆុងទឹកដោះឲ្យកូនញ៉ាំ នោះរឹតតែគ្រោះថ្នាក់ចំពោះសុខភាពក្មេងទៀត។ “ទឹកច្រកក្នុងដបជ័រ កាលណាយើងដឹកជញ្ជូនផ្លូវឆ្ងាយ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះសារធាតុគីមីបានចេញពីដបចូលក្នុងទឹក ដល់យើងប្រើទឹកហ្នឹងឆុងទឹកដោះគោឲ្យកូនញ៉ាំគ្រោះថ្នាក់ជាងយើងឆុងទឹកដាំពុះដាក់ក្នុងកំសៀវទៀត’។ លោកប្រធានមន្ទីរពេទ្យកុមារជាតិបញ្ជាក់បន្ថែម។
អត្ថបទពាក់ព័ន្ធ៖ ចេះរបៀបឆុងម្សៅទឹកដោះគោត្រឹមត្រូវ ទើបអូនៗមិនសូវឈឺ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]