តាមបែបបទបុរាណ ស្ត្រីសម្រាលកូនរួចចាស់ៗនឹងឲ្យផឹកថ្នាំឬសឈើ ឬផឹកស្រាថ្នាំដែលស្រានោះមិនដឹងជាលាយជាមួយអ្វីឲ្យប្រាកដឡើយ។ បញ្ហាផឹកស្រារបស់ម្ដាយនេះដែរ មិនត្រឹមតែប៉ះពាល់តែខ្លួនឯងប៉ុណ្ណោះទេ កូនដែលបៅដោះក៏ទទួលបានជាតិអាល់កុលនោះដូចគ្នា ហើយកូនតូចប្រព័ន្ធភាពស៊ាំនៅខ្សោយ ទើបបណ្ដាលឲ្យកើតជំងឺមួយចំនួន។ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ។