backup og meta

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ

មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា ពេល​ណា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​ចេះ​ប្រាប់ ឬ​ចេះ​ជុះ​នៅ​លើ​បង្គន់ ព្រោះ​វា​ជា​ដំណាក់​កាល​នៃ​ការ​លូតលាស់​មួយ​ដ៏​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​បង្រៀន​កូន​ៗ​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាបត្រ​ពី​បារាំង។

ភាគ​ច្រើន​អា​អូន​អាច​អង្គុយ​ជុះ​នៅ​លើ​បង្គន់​បាន​នៅ​អាយុ​ ១៨​-២៤​ ខែ ចំណែក​ក្មេង​ខ្លះ​អាច​ដល់​អាយុ​ ៣ឆ្នាំ​ឯណោះ។ ការ​បង្រៀន​ឲ្យ​កូន​ជុះ​លើ​បង្គន់ ឬ​ Potty Training មាន​ប្រសិទ្ធភាព​ក៏​អាស្រ័យ​ទៅ​លើ​ការ​លូតលាស់​នៃ​រាងកាយ​របស់​ក្មេង (កុមារ​មាន​កាយ​សម្បទា​រឹង​មាំ អាច​អង្គុយ​លើ​បង្គន់​បាន…) និង​អាកប្បកិរិយា​របស់​ក្មេង (អា​អូន​និយាយ​ស្ដាប់​គ្នា​បាន ចេះ​អង្គុយ​ស្ងៀម) មិន​មែន​អាស្រ័យ​ទៅ​លើ​អាយុ​ទេ។

លោក​ស្រី​បន្ត​ថា ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​ចាប់​ផ្ដើម​បង្រៀន​កូន​ឲ្យ​អង្គុយ​ជុះ​លើ​បង្គន់ និង​មាន​ទម្លាប់​នេះ​ជា​រៀង​រាល់​ព្រឹក ដើម្បី​ចៀស​វាង​បញ្ហា​ទល់​លាមក​លើ​ក្មេង ដោយ​ចាប់​ផ្ដើម​ពី​ការ​ឲ្យ​អា​អូន​អង្គុយ​លើ​កន្ថោរ​តូច​ល្មម ត្រូវនឹងទំហំគូទ លើស​ពី​នេះ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ប្រើ​តិចនិក​សាមញ្ញ​ៗ​រៀប​រាប់​ខាង​ក្រោម​បាន​ដែរ​។

– ឲ្យ​អា​អូន​រៀន​ប្រាប់​ពេល​កន្ទប​សើម ឬ​រៀប​ជុះ

– កុំ​បង្ខំ​ឲ្យ​កូន​អង្គុយ​លើ​បង្គន់ បើ​កូន​មិន​ចង់

– ធ្វើ​ជា​ឧទាហរណ៍​ឲ្យ​កូន​មើល (ឧ.ប៉ា​ម៉ាក់​ធ្វើ​ជា​អង្គុយ​នៅ​លើ​បង្គន់​។ល។)

– ប្រាប់​ឲ្យ​កូន​ទៅ​អង្គុយ​លើ​កន្ថោរ ពេល​ឃើញ​សញ្ញា​កូន​ប្រឹង អង្គុយ​ចោង​ហោង

– ឲ្យ​កូន​រៀន​ស្រាត​ខោ​ដោយ​ខ្លួន​ឯង

– ចៀស​វាង​ស្លៀក​ខោ​អាវ​ពិបាក​ដោះ​ចេញ​ឲ្យ​កូន

– ឲ្យ​រង្វាន់​តិច​តួច​ដល់​កូន រាល់​ពេល​កូន​ប្រើ​កន្ថោរ (រង្វាន់​ដូច៖ ឲ្យ​សូកូឡា​១គ្រាប់ ថែម​ម៉ោង​លេង …)។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

​កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម