backup og meta

វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមម៉ាក់ប៉ាអត់ព្រមលែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 30, 2021

    វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមម៉ាក់ប៉ាអត់ព្រមលែង

    វ័យ​កុមារ​ភាព គឺ​ជា​ពេល​វេលា​ដែល​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ជា​ច្រើន​ផ្នែក​កើត​ឡើង ហើយ​វា​ក៏​ជា​ពេល​វេលា​មួយ​ដែល​ក្មេងៗ ភាគ​ច្រើន​តាម​ម៉ាក់​ប៉ា​ស្អិត​ដូច​តុកកែ។ ជួន​កាល ពេល​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក យើង​ក៏​កើត​អារម្មណ៍​ធុញ​ថប់​ឡើង ព្រោះ​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើ​ការងារ ហើយ​ម៉ាក់​ប៉ា​ខ្លះ​បែរ​ជា​ស្រែក និង​ខឹង​កូន​ព្រោះ​យំ​តាម​ពេក តែ​សកម្មភាព​បែប​នេះ​មិន​ល្អ​ទេ។

    វិធីសាស្ត្រ ៥​ចំណុច​ដោះ​ស្រាយ​កូន​យំ​តាម​ម៉ាក់​ប៉ា

    ១. កុំ​ដាក់​ទណ្ឌកម្ម​លើ​អាកប្ប​កិរិយា​កូន

    របៀប​នៃ​ការ​ឆ្លើយ​តប​របស់​ម៉ាក់​ប៉ា​ចំពោះ​អាកប្បកិរិយា​យំ​តាម​របស់​កូន​តូច គឺ​សំខាន់​ណាស់។ យើង​មិន​គួរ​ស្រែក ឬ​ដាក់​ទណ្ឌកម្ម​កូន ដោយ​សារ​កូន​យំ​តាម​ម៉ាក់​ប៉ា​ពេក​ទេ ព្រោះ​យើង​ត្រូវ​ចាំ​ថា កូន​យំ​តាម​ដោយ​សារ​អា​អូន​មិន​ចង់​បែក​ពី​ម៉ាក់​ប៉ា ហេតុ​នេះ​ហើយ យើង​គួរ​និយាយ​ហេតុ​ផល​ប្រាប់​កូន និង​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន ដើម្បី​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​យើង។

    ២. យល់​ពី​អារម្មណ៍​កូន

    ការ​ដែល​ម៉ាក់​ប៉ា​ឲ្យ​កូន​ដឹង​ថា យើង​យល់​ពី​អារម្មណ៍​ពួក​គេ​អាច​ជួយ​ឲ្យ​កូន​បាន​ស្ងប់​ចិត្ត​បន្តិច។ យើង​អាច​និយាយ​ថា ម៉ាក់​ប៉ា​ចង់​នៅ​មើល​រឿង ឬ​លេង​ជាមួយ​កូន​ដែរ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ទៅ​ធ្វើ​ការ ចាំ​ពេល​មក​វិញ​ម៉ាក់​ប៉ា​នឹង​លេង​ជាមួយ​កូន។ល។

    ៣. ជំរុញ​ភាព​ឯករាជ្យ

    ក្មេង​តូច​មាន​ទំនោរ​មិន​សូវ​ត្អូញត្អែរ​តាម​ម៉ាក់​ប៉ា​ច្រើន ពេល​ពួក​គេ​ចាប់​ផ្ដើម​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ យើង​អាច​ជួយ​បង្កើត​ទំនុក​ចិត្ត​ឲ្យ​កូន​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​ភារកិច្ច​(ដូច​ជា កិច្ច​ការ​ក្នុង​ផ្ទះ ឬ​កិច្ច​ការ​សាលា) ដោយ​ខ្លួន​ឯង។ នៅ​ពេល​ដែល​កូន​ៗ​ដឹង​ថា​អាច​ធ្វើ​អ្វី​មួយ​ដោយ​ឯករាជ្យ នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង។

    ៤. កុំ​ភ្លេច​សរសើរ​កូន

    ការ​សរសើរ​កូន​ៗ​រាល់​ពេល​ពួក​គេ​ធ្វើ​អ្វី​មួយ​បាន​សម្រេច អាច​ជួយ​បង្កើត​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​ភាព​ឯករាជ្យ​របស់​ពួក​គេ។ ការ​សរសើរ​កូន​និង​ជួយ​លើក​ទឹក​ចិត្ត​កូន នឹង​កាត់​បន្ថយ​អាកប្ប​កិរិយា​តោង​ម៉ាក់​ប៉ា​ស្អិត មិន​ព្រម​លែង​បាន​ដែរ។

    ៥. ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​អ្នក​ដទៃ

    ជា​ជាង​ទុក​ឲ្យ​កូន​ចំណាយ​ពេល​ជាមួយ​យើង​ច្រើន វា​ក៏​ជា​ការ​ប្រសើរ​ដែរ ប្រសិន​បើ​យើង​ផ្ដល់​ឱកាស​ឲ្យ​កូន​បាន​ចំណាយ​ជាមួយ​សមាជិក​គ្រួសារ​ដទៃ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​យំ​តាម​ម៉ាក់​ប៉ា គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​អារម្មណ៍​ល្អ ឬ​ខ្លាច​មនុស្ស​មិន​សូវ​ស្គាល់​មុខ តែ​យើង​អាច​អនុញ្ញាត​ឲ្យ​កូន​លេង​ជាមួយ​សមាជិក​គ្រួសារ​ដទៃ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​យើង​អាច​ដក​ខ្លួន​ពី​កូន​បាន​ខ្លះ។

    កូន​យំ​តាម​ម៉ាក់​ប៉ា

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម