backup og meta

ខែទី ១៥៖ គេ​សប្បាយ​ចិត្ត​គេ ដល់​ពេល​ដើរដួលៗហើយ

ខែទី ១៥៖ គេ​សប្បាយ​ចិត្ត​គេ ដល់​ពេល​ដើរដួលៗហើយ

ការ​លូត​លាស់ និង​អាកប្បកិរិយា

១- កូនចេះអីខ្លះ?

ក្នុង​ខែ​ទី​១៥​ នេះ​អាអូន​​អាច​ចេះដើរ​តិចៗ​ហើយ។ គេ​កំពុង​សប្បាយ​ចិត្ត​នឹង​ការ​សាក​ល្បង ឬ​សមត្ថភាព​ថ្មី​ដែល​មាន តែ​អត់​អី​ទេ បណ្ដោយ​គេ​ទៅ។ ទោះ​​​បីជា​ដួល​បន្តិច​បន្តួច​ក៏​មិន​អី​ដែរ។ ជួយ​កូន បង្រៀន​កូន​ឲ្យ​ដើរ​បន្ថែម ឬ អាច​រក​ជំនួយ​ដូច​ជា​ដាក់​​រទេះ ​ដើម្បី​ឲ្យ​​កូន​​ទប់​ខ្លួន ពង្រឹង​ជំហ​រដើរ​ជា​ដើម។

កូន​ចង់​បាន​ឯករាជ្យ​ជាង​មុន។ កូន​​ចាប់​ផ្តើម​ចង់​ចូល​រួមអង្គុយ​ញ៉ាំ​អាហារ​ដោយ​ខ្លួនឯងជាមួយ​​យើង ​ជា​ជាង​ញ៉ាំ​​ម្នាក់​ឯង។ ពេល​នេះ ម៉ាក់​រវល់​បំផុត​គឺ​រឿង ដូរ​ខោ​ទឹក​នោម​ និង​ដុះ​ធ្មេញឲ្យកូន។

ពេល​អាយុ​បាន ​១៥​ខែកូន​យើងអាច៖

– និយាយ​បាន​យ៉ាង​តិ​ច​៣​ពាក្យ

– យល់​នូ​វ​ប្រយោគ​បញ្ជា​ខ្លះៗ

– ស្គាល់​ផ្នែក​ផ្សេងៗ​នៃ​ដង​ខ្លួន​

– គូរ​កុល័រទៀន

– បោះ​បាល់ ​រត់​ និង​វារ

– ដើរ​បាន​ដោយ​ខ្លួន​ឯង។

២- បង្រៀនកូនបែបណា?

អាយុ​ប៉ុណ្ណេះ រពឹស​ចាប់​មិន​ឈ្នះ ប៉ុន្តែ​បើ​ប៉ាម៉ាក់ អាច​រៀបចំ​ឲ្យ​អាអូន ចាប់​ផ្ដើម​អាន​សៀវភៅ​បាន ជា​ទម្លាប់​ដ៏​វិសេសវិសាល​បំផុត។ បើ​គេ​មិន​កាន់​សៀវភៅ ក៏​គួរ​អាន​ឲ្យ​កូន​ស្ដាប់ ឬ​ចាក់​សំឡេង (ដូចជា វីដេអូ យូធូប) ឲ្យ​កូន​ស្ដាប់ ​ព្រោះ​ក្មេងៗ​ចូល​ចិត្ត​ស្តាប់​រឿង​និទាន​ណាស់។

ក្មេង​ខ្លះ​អាច​មាន​អត្តចរិត​អៀនខ្មាស​មិន​សូវ​ចេះ​និយាយ​ស្តី តែ​ក្មេង​ខ្លះ​អៀន​តែ​ជាមួយ​មនុស្ស​ដែល​គេ​ទើប​ជួប​ដំបូង​ទេ។

លើស​ពី​នេះ​ទៀត​ការ​បំបែក​ពួក​គេ​ចេញ​ពី​យើង​អាច​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​សង្គម​​ និង​ភាព​ក្លាហាន​កូន​ជាមួយ​ក្មេង​ដទៃ​ទៀត។

ពេល​កូនមិន​ហ៊ាន​ចូល​ក្នុង​សកម្មភាព​ណា​មួយ​ មិន​ត្រូវ​បង្ខំ​កូន​ទេ។​ គួរ​​ទុក​ពេល​ឲ្យ​​​គេ​ត្រៀម​ខ្លួន និង​និយាយ​ពី​ចំណុច​ល្អៗ​ដែល​ពួក​គេ​ធ្លាប់​ចូលលេង​ជា​មួយ​មិត្ត​ភក្តិ​ពី​មុន (សរសើរ ពី​រឿង​ល្អៗ​ដែល​កូន​មាន)។

ប្រយ័ត្ន​មួយ​ទៀត រឿង​ក្មេងៗ​ឈ្លោះ​ប្រកែក រ​វាយ​តប​គ្នា ព្រោះ​ដូច​ដឹង​ស្រាប់​ក្មេងៗ​ចិត្ត​ច្រើន ស្រឡាញ់​គ្នា​ក៏​លឿន ត្រូវ​គ្នា​ក៏​លឿន ហើយ​ឈ្លោះ​គ្នា​ក៏​លឿន​ដូច​គ្នា។

ក្មេង១ខូប

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ពេល​ទៅ​ជួប​ពេទ្យ មាន​សំណួរ​មួយ​ចំនួន​ដែល​ពេទ្យ​អាច​សួរ​ដូចជា៖

– អាអូន​ញ៉ាំ​ម៉េច​ដែរ? ញ៉ាំ១​ថ្ងៃ​ប៉ុន្មាន​ដង?

– បត់​ជើង​ទៀង​ទាត់​អត់? ​លាមក​មាន​ការ​ផ្លាស់​ប្តូរ​អត់?

-គេង​ម៉េច​ដែរ? ហើយ​គេង​១ថ្ងៃ​ប៉ុន្មាន​ដង?

ក្មេងៗអាយុ ១-២ ឆ្នាំ ត្រូវ​គេង ១៣-១៤​ម៉ោង/ថ្ងៃ។

សំណួរ​ទាំង​អស់​នេះ​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​ពី​ការវិវត្តរបស់​កូន​ ហើយ​បើ​​មាន​ចម្ងល់​អ្វី​បន្ថែម​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- ត្រូវដឹងពីអីខ្លះ?

ក្នុង​ខែ​នេះ​អាអូនលូត​លាស់​ខ្លាំង​ណាស់។

-ទម្ងន់៖ ៩,២-១៣,៦​គីឡូក្រាម (ប្រុស) ​និង​៨,៦-១២,៥ គីឡូក្រាម (ស្រី)​

-កម្ពស់៖ ៧៥-៨៤ សង់ទីម៉ែត្រ ​(ប្រុស)​ និង ​៧៣-៨៣ សង់ទីម៉ែត្រ ​(ស្រី)​

-ទំហំ​ក្បាល៖ ៤៥-៥០ សង់ទីម៉ែត្រ​(ប្រុស) ​និង​ ៤៤-៤៨​ សង់ទីម៉ែត្រ​(ស្រី)​។

តារាង​លូតលាស់​អាច​ឲ្យ​យើង​ដឹង​​ពី​ការ​លូតលាស់​អាអូន។ គ្រូពេទ្យ​វាស់​ទំហំ​ទាំង​នេះ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​អាអូន​ពិត​ជា​លូតលាស់​​ល្អ និង​ដើម្បី​ប្រៀប​ធៀប​ជាមួយ​ការ​លូតលាស់​របស់​ក្មេង​ដទៃ​ទៀត។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

ដុះ​ធ្មេញ​ហើយ ចិត្ត​ច្រើន រក​រឿង​ច្រើន។ បើ​លេង​ជាមួយ​ក្មេង​ផ្សេង អាច​ខាំ​បើ​អត់​ពេញ​ចិត្ត។ នេះ​មិន​មែន​ជា​ទម្លាប់​ល្អ​ទេ បើ​បណ្ដោយ។ ត្រូវ​ពន្យល់​ និង​ចាប់​ផ្ដើម​បង្រៀន​កូន ថា​ធ្វើ​បែប​នេះ​អត់​ល្អ ហើយ​ចាប់​ផ្ដើម​គិត​ដល់​រឿង​វិន័យ ដែល​និយាយ​គ្នា​ថា តើ​កូន​អត់​ស្ដាប់​ម៉ាក់ ឬ​ប៉ា ទទួល​ពិន័យ​អីឡើង​វិញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

15-Month-Old Child http://www.whattoexpect.com/toddler/15-month-old.aspx. Accessed date 04/06/2015.

Your 15-month-old: Week 4. http://www.babycenter.com/6_your-15-month-old-week-4_10329359.bc. Accessed date 04/06/2015.

 

កំណែ​ប្រែបច្ចុប្បន្ន

19/03/2021

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម