ការលូតលាស់ និងអាកប្បកិរិយា
១- កូនលូតលាស់អីខ្លះ?
ក្នុងខែនេះអាអូនលូតលាស់ខ្លាំងណាស់។ ជាមធ្យមកូនយើងអាចមាន៖
-ទម្ងន់៖ ១០-១៤ គីឡូក្រាម(ប្រុស) និង ៩-១៣ គីឡូក្រាម(ស្រី)
-កម្ពស់៖ ៧៧-៨៧ សង់ទីម៉ែត្រ(ប្រុស) និង ៧៤-៨៦ សង់ទីម៉ែត្រ(ស្រី)
-ទំហំក្បាល៖ ៤៦-៥០ សង់ទីម៉ែត្រ(ប្រុស) និង ៤៤-៤៩ សង់ទីម៉ែត្រ(ស្រី)
បើកូនមិនស្ថិតនៅក្នុងតារាងលេខខាងលើនេះ សូមកុំបារម្ភព្រោះវាគ្រាន់ជាគណនាលេខជាមធ្យមប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺអាអូនមានការលូតលាស់ និងសកម្ម។
២- បង្រៀនកូនដោយរបៀបណា?
ពេលខ្លះកូនអាចដើរបានល្អហើយតែពួកគេនៅតែចង់ឲ្យយើងបី ឬព ដោយសារតែពួកគេខ្លាចវង្វេង ហត់ ត្រូវការការយកចិត្តទុកដាក់ ឬគេឆ្លាត អត់ចង់ដើរ។
កូនៗចាប់ផ្តើមលែងចូលចិត្តផឹកទឹកដោះគោទោះបីជាពីមុនគេចូលចិត្តខ្លាំងក៏ដោយ។ បើមានរឿងបែបនេះកើតឡើងមិនចាំបាច់បារម្ភទេ ព្រោះកូនគ្រាន់តែចង់បានភាពឯករាជ្យតែប៉ុណ្ណោះ។ ត្រូវតែព្យាយាមបន្តឲ្យកូនៗញ៉ាំទឹកដោះគោ ប៉ុន្តែមិនត្រូវបង្ខំទេ។ អ្វីដែលត្រូវញ៉ាំគឺ កាល់ស្យូមឲ្យបានគ្រប់គ្រាន់ដូចជា ឈីស យ៉ៅអ៊ួ ឬលាយទឹកដោះគោក្នុងបង្អែមជាដើម។
សុខភាព និងសុវត្ថិភាព
៣- ពេទ្យសួរអីខ្លះ?
វាជាពេលដែលយើងត្រូវទៅជួបពេទ្យ។ គ្រូពេទ្យនឹងសួរសំណួរយើងមួយចំនួនដូចជា៖
– កូនញ៉ាំម៉េចដែរ? ញ៉ាំច្រើនអត់?
– កូនធ្វើសកម្មភាពច្រើនទេ? លេងក្រៅផ្ទះបានច្រើនអត់?
– អាអូនមានមើលទូរទស្សន៍ លេងទូរសព្ទ ឬ iPad អត់? ហើយ១ថ្ងៃលេងប៉ុន្មានម៉ោងដែរ?
សំណួរទាំងអស់នេះអាចឲ្យគ្រូពេទ្យដឹងពីការវិវត្តឥរិយាបទរបស់អាអូន។ ក្មេងនីមួយៗមានការលូតលាស់ខុសៗពីគ្នា ដូចនេះបើយើងមានចម្ងល់អ្វីបន្ថែមសូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ត្រូវដឹងពីអីខ្លះ?
ក្នុងខែនេះកូនយើងប្រាកដជាបានចាក់វ៉ាក់សាំងគ្រប់មុខអស់ហើយ។ វ៉ាក់សាំងទាំងនោះមានដូចជា៖
-វ៉ាក់សាំងផ្ដាសាយ៖ គួរយកអាអូនចាក់ជារៀងរាល់ឆ្នាំ។
-វ៉ាក់សាំងរលាកថ្លើមប្រភេទB៖ នេះជាការចាក់លើកទី៣ហើយក៏ជាលើកចុងក្រោយដែរ។
-វ៉ាក់សាំងជំងឺខាន់ស្លាក់៖ (ស្លេស្មច្រើននៅបំពង់កដែលធ្វើឲ្យប៉ះពាល់ដល់ការដកដង្ហើម)។
វ៉ាក់សាំងក្អកមាន់៖ អាអូនអាចនឹងត្រូវចាក់លើកទី៤ ហើយ។
-វ៉ាក់សាំងកញ្ជ្រឹល៖ បើកាលណាត់ជួបលើកមុនកូនយើងមិនទាន់បានចាក់ទេនេះជាលើកទី១ហើយ ព្រោះវាជួយការពារអាអូនពីជំងឺកុមារដ៏កាចសាហាវមួយនេះ។
-វ៉ាក់សាំងគ្រុនស្វិតដៃជើង(IPV)៖ ប្រសិនបើលើកមុនកូនយើងមិនបានចាក់នេះជាលើកទី៣ក្នុងចំណោម ៤លើកហើយ។
ការព្រួយបារម្ភ
៥- រឿងអីខ្លះគួរបារម្ភ?
ការរលាកកម្តៅថ្ងៃនៅក្នុងវ័យក្មេងធ្វើឲ្យកូនងាយប្រឈមនឹងជំងឺមហារីកស្បែកណាស់។ ដូចនេះហើយពេលកូនចេញលេងក្រៅផ្ទះគួរលាបឡេការពារកម្តៅថ្ងៃ ពាក់អាវដៃវែង ពាក់មួក ឬវែនតា។ យកល្អគួរឲ្យកូនលេងក្រោមម្លប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]