ការលូតលាស់ និងអាកប្បកិរិយា
១- កូនចេះអីខ្លះ?
កូនអាចនិយាយពាក្យបានកាន់តែច្រើនជាងមុន។ដំបូងពួកគេអាចនិយាយនាមបាន ១ពាក្យៗ ហើយ ២-៣ ខែក្រោយមកទើបពួកគេអាចនិយាយកិរិយាសព្ទបានដូចជា “អូនចង់…’ ជាដើម។
ក្នុងខែទី១៩ នេះអាអូនរវៀសដៃ និងភ្នែកជាងមុនហើយសាច់ដុំដៃ និងជើងក៏រឹងមាំដែរ។ ចាប់ពីពេលនេះទៅការលូតលាស់របស់កូនអាចទោតាមអត្តចរិត។ ច្បាស់ណាស់ អាអូនអាចរពឹសចាប់មិនឈ្នះ វារពីកន្លែងមួយទៅកន្លែងមួយ ឬខ្លាចច្រើន មិនហ៊ានទៅណាទាំងអស់។ ទោះម៉េចក៏ដោយត្រូវប្រុងប្រយ័ត្នជានិច្ច។
កូនៗលែងចង់គេង ជាពិសេសពេលឮសំឡេងទូរទស្សន៍ ឬសំឡេងអីផ្សេងទៀត ព្រោះពួកគេចូលចិត្តលេងច្រើន និងមិនចូលចិត្តគេងលើគ្រែតែឯងទេ។
២- ជួយកូនរបៀបណា?
នេះជាពេលដ៏ល្អដែលម្តាយគ្រប់រូបគួរបង្រៀនកូនឲ្យចេះបត់ជើងក្នុងបង្គន់ដោយខ្លួនឯង។ ក្នុងខែនេះទោះបីជាក្មេងរួសរាយ ស្តាប់បង្គាប់បែបណាក៏នៅពេលខ្លះយំរករឿងដែរ។ គួរបង្ហាញថា ម៉ាក់យល់អារម្មណ៍កូនច្រើនដោយការឱប ឬលួងលោមបន្តិចបន្តួចបាន ម៉ាក់ប៉ាមិនគួរចាត់ទុកវាជារឿងធំដុំទេ។
ជួបគ្រូពេទ្យ
៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ពេលកូនឈឺមកជួបពេទ្យ កុំភ្លេចយករបស់លេងដែលគេចូលចិត្តឬសៀវភៅដើម្បីបន្លប់ផង ព្រោះក្នុងវ័យនេះអាអូនខ្លាចពេទ្យខ្លាំងណាស់ដោយសារតែការចាក់វ៉ាក់សាំងមុនៗ(ខ្លាចម្ជុល)។
៤- ពេទ្យអាចណែនាំអីខ្លះ?
មានក្មេងខ្លះចូលចិត្តនិយាយច្រើន ឯខ្លះទៀតមិនសូវចេះនិយាយទេ។ យ៉ាងណាមិញ បើកូននិយាយមិនបាន ១៥ពាក្យទេ ឆាប់នាំគេទៅជួបគ្រូពេទ្យដើម្បីពិគ្រោះរកមូលហេតុ។
ការព្រួយបារម្ភ
៥- អ្វីខ្លះគួរបារម្ភ?
សឹងតែគ្រប់ពេលទាំងអស់អូនតូចឈឺពោះ ឬរាកដោយសារតែមេរោគក្នុងអាហារ។ យើងនឹងមិនអាចដឹងថាមេរោគទាំងនោះមកពីណាទេ ដោយសារតែ ២-៣ថ្ងៃ ក្រោយទើបមានលេចចេញរោគសញ្ញា។ កូនៗ អាចមានសភាពធ្ងន់ធ្ងរដោយសារ គេនៅក្មេង ខ្សោយ ហើយមេរោគទាំងនេះលូតលាស់លឿនណាស់។ ដូចនេះ ត្រូវសម្អាតផ្ទះបាយឲ្យបានស្អាត ចម្អិនអាហារឲ្យបានឆ្អិនល្អ និងរបៀចំទុកដាក់ក្នុងទូ ឬទូទឹកកកឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]