ធ្មេចបើកៗ ២០ខែបាត់ លឿននោះលឿន។ អាយុប៉ុណ្ណេះ អាអូនអាចនិយាយមួយពាក្យ ២ពាក្យ។ គេអាចចូលចិត្តមើលសៀវភៅ និងរកភាពខុសគ្នានៃរូបភាពផ្សេងៗ។ នេះអាចបញ្ចាក់បានថា កូនលូតលាស់ខាងផ្នែកបញ្ញា និងទំនាក់ទំនង។ មិនតែប៉ុណ្ណោះ ខាងផ្នែកកម្លាំងសាច់ដុំក៏លូតលាស់ដែរដូចជា អាអូនអាចកាន់សៀវភៅអានបានដោយខ្លួនចេះបើកទំព័រសៀវភៅ បោះបាល់ និងទាត់បាល់ជាដើម។ ទាំងនេះជាសញ្ញាវិជ្ជមានដែលបញ្ជាក់ថាកូនយើងមានការលូតលាស់ល្អ។

អ្វីដែលគួរតែធ្វើ គឺទិញសៀវភៅឲ្យថ្មីៗឲ្យកូន។ ម៉ាក់ ឬប៉ា គួរអាន និទាន ឬចាក់ជាសំឡេង (ឬវីដេអូ) ឲ្យគេស្តាប់មុនគេង ឬពេលបត់ជើងជាដើម។ ម៉ាក់ប៉ាអាចទិញសៀវភៅប្រភេទផ្សេងៗគ្នាដូចជាសៀវភៅរូបភាព ឬសៀវភៅបទចម្រៀងតុក្កតា ប៉ុន្តែយកល្អអ្នកគួរតែនាំពួកគេទៅទិញជាមួយហើយសង្កេតមើលថាកូនចូលចិត្តសៀវភៅបែបណា។ យើងអាចអង្កេតដឹងពីអារម្មណ៍ និងចរិតរបស់កូន។
កូនយើងចាប់ផ្តើមទារធ្វើអ្វីដោយខ្លួនឯង ការងារតិចតួច ដើម្បីជួយម៉ាក់ ដូចជា ដាក់ស្លាបព្រាកន្លែងលាង ឬជូតកន្លែងប្រឡាក់។ ពេលដែលកូនធ្វើ ហើយម៉ាក់ប៉ាកុំភ្លេចសរសើរ ហើយអរគុណកូន។

ក្នុងខែនេះ ប្រហែលជាមិនចាំបាច់ទៅជួបគ្រូពេទ្យក៏បាន បើអូនតូចអត់ឈឺអី។ ដើម្បីតាមដានសុខភាពកូន បើអត់បានទៅខែទី ១៨ ឬមានបញ្ហាបន្ទាន់មួយចំនួន ចាំខែទី ២៤ ក៏បាន។
កូនអត់ទាន់បាន ២ឆ្នាំ កុំប្រើថ្នាំដុសធ្មេញដែលមានជាតិផ្លរ៉ាយអី ព្រោះអូនតូចមិនទាន់ចេះខ្ពុរមាត់នៅឡើយ ហើយការលេបជាតិផ្លរ៉ាយច្រើនមិនល្អទេសម្រាប់កូន។ ការបង្ខំកូនឲ្យដុសធ្មេញពិតជាលំបាកណាស់។
ខាងក្រោមនេះជាគន្លឺះដែលអាចជួយយើងបាន៖
– រើសយកច្រាសតូចហើយទន់
– គួរប្រើច្រាស់ដុសធ្មេញដែលប្រើថ្ម ឬមានបទចម្រៀង
– ឲ្យកូនរៀនធ្វើតាមយើងដោយដុសធ្មេញ តំណាលគ្នា ជាមួយកូន
– បង្ហាញ និងបង្រៀនកូនពីរបៀបខ្ពុរមាត់ ព្រោះក្មេងៗច្រើនតែចូលចិត្តការលេងបែបនេះ
– ឲ្យកូនឈរឆ្លុះកញ្ចក់ ព្រោះក្មេងៗចូលចិត្តមើលខ្លួនឯងក្នុងកញ្ចក់ ហើយរាប់ធ្មេញម្តងមួយៗពេលសម្អាត។
គន្លឹះខាងលើនេះនឹងអាចជួយឲ្យអាអូន ចេះដុសធ្មេញខ្លួនឯងបានលឿន។
ម៉ាក់ប៉ាបារម្ភខ្លាចកូនមានគ្រោះថ្នាក់ ព្រោះអូនតូចមិនស្តាប់តាមយើង។ពួកគេយល់នូវអ្វីដែលម៉ាក់ប៉ាឲ្យធ្វើ តែពួកគេមិនស្តាប់យើងគ្រប់ពេលនោះទេ។ ដូចនេះអ្វីដែលគួរធ្វើគឺរៀបចំផ្ទះឲ្យមានសុរត្ថិភាពសម្រាប់កូន ដូចជាដាក់របស់ងាយបែកឲ្យឆ្ងាយពីពួកគេ និងយកជ័របិទគ្រប់ជ្រុងស្រួចៗទាំងអស់។
ការបារម្ភមួយទៀតនោះគឺការវិវត្តនៃការប្រើ “ពាក្យ’ ឬនិយាយ។ ក្មេងៗអាចលូតលាស់នៅអាយុផ្សេងៗគ្នា។ យើងអាចបង្រៀនអាអូន ដោយនិយាយជាពាក្យ ឬប្រយោគ (ភាសាក្មេង ពាក្យស្រាលៗ សាមញ្ញៗ) ពេលក្រោយគេនឹងរៀននិយាយតាម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Warning signs of a social cognitive delay. http://www.babycenter.com/0_warning-signs-of-a-social-cognitive-delay_12654.bc. Accessed October 1, 2015.
You 20 month old baby: Week 1. http://www.babycenter.com/6_your-20-month-old-week-1_5991.bc. Accessed October 1, 2015.
You 20 month old baby: Week 2. http://www.babycenter.com/6_your-20-month-old-week-2_10329426.bc. Accessed October 1, 2015.
You 20 month old baby: Week 3. http://www.babycenter.com/6_your-20-month-old-week-3_10329427.bc. Accessed October 1, 2015.
You 20 month old baby: Week 4. http://www.babycenter.com/6_your-20-month-old-week-4_10329428.bc. Accessed October 1, 2015.
20 month old baby. http://www.whattoexpect.com/toddler/20-month-old.aspx. Accessed October 1, 2015.
កំណែប្រែបច្ចុប្បន្ន
07/04/2021
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ