backup og meta

ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ចូល​ដល់​ខែ​ទី២២​ នេះ​ កូន​​​​ចាប់​ផ្ដើម​មាន​គំនិត​ផ្ទាល់​ខ្លួន​តិច​តួច​ហើយ គេ​ចេះ​គិត ហើយ​​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​​ឲ្យយើង​ជា​ប៉ាម៉ាក់​ដឹង​ភ្លាមៗ។​ ហ៊ាន​តែ​យើង​រារាំង ឬ​បដិសេធ​អត់​ឲ្យ​គេ​ធ្វើអ្វី​ដែល​​ចង់​ធ្វើទេ អូនតូចនឹង​បង្ហាញ​​ថា​គេ​ខឹងដោយ​​ការ​ស្រែក ឬ​យំ​ឡាំប៉ា​ជា​ដើម។​ ទាំង​នេះ​ជា​អ្វី​ដែល​ពួក​គេ​ធ្វើ​ដើម្បី​ទាម​ទារ​នូវ​ភាព​ឯករាជ្យ ហើយ​បញ្ជាក់​ថា​គេ​ធំ​ហើយ។

ទោះ​ជា​មាន​ការ​គិត​ចង់​បាន​នេះ ចង់​បាន​នោះ​មែន តែ​ការ​ផ្ចង់អារម្មណ៍​របស់​ក្មេងៗក្នុង​វ័យ​នេះ​បាន​ត្រឹម​តែ ១០នាទីប៉ុណ្ណោះ។ ការ​បន្លប់ ឬ​បង្វែរ​អារម្មណ៍​កូន ជា​រឿង​ល្អ ហើយ​ម៉ាក់ប៉ា ក៏​ធ្វើ​ហូរហែ​ដែរ។ ដូច​នេះ​បើ​កូនទារ​ធ្វើ​អ្វី​មួយ​ យើង​​អាច​បង្វែរ​​ឲ្យ​ទៅ​លេង​របស់​ផ្សេង​​ ឬ​និយាយ​រឿង​ផ្សេង​បន្លប់​ជា​ដើម។

២- ជួយកូនរបៀបណា?

លើក​ទឹក​ចិត្ត​កូន​ឲ្យ​ច្រើន ឲ្យ​ជាប់​លាប់ ពេល​គេ​​ព្យាយាម​ធ្វើ​អ្វី​​មួយ​តែ​មិន​បាន​សម្រេច​ ដើម្បី​កុំ​ឲ្យ​កូន​​បាក់ទឹក​ចិត្ត។ តាម​ជួយ​កូន​ជានិច្ច តែ​គួរ​​​ទុក​ពេល​ឲ្យ​គេ​ធ្វើ​​ឲ្យ​អស់​ពី​សម្ថភាព​សិន​ចាំ កុំ​ទម្លាប់​ឲ្យ​កូន​ពឹង​យើង​ទាំង​ស្រុងរាល់​កិច្ចការ។ តាម​ជួយ​ពិត​ជា​អាច​ធុញ ចឹង​ត្រូវ​ទប់​ចិត្ត​កុំ​បញ្ចេញ​អាការៈ​ក្រេវក្រោធ​ដាក់​កូន។

ព្យាយាម​នៅ​ជាមួយ​កូន ឲ្យ​ជាប់​លាប់ លើក​លែង​តែ​​ពេល​​គេ​គេង​លក់ ឬវក់​លេង​​​​ខ្លាំង។ ទោះ​ជា​​រវល់​ខ្លាំងយ៉ាង​​ណា​ ​គួរ​តែឆ្លៀត​ទៅ​មើល​​​កូន ទៅ​អង្អែល​ក្បាល ឬ​ញញឹម​ដាក់​​បន្តិច ព្រោះ​ពេល​ខ្លះ​កូន​អ្នក​មិន​មែន​ត្រូវ​ការ​ចំណាប់​អារម្មណ៍​ពី​យើង​​ទេ តែ​​គេ​ត្រូវ​ការ​ជំនួយ។

ចំពោះ​រឿង​ញ៉ាំ​វិញ បើ​របស់​ថ្មី ឬ​ចំណី​ថ្មី អាច​​សាក​ញ៉ាំឲ្យ​កូន​ញ៉ាំ​បន្ដិច​បានហើយ​។​ បើ​កូន​មិន​​ញ៉ាំ យើង​អាច​​​ប្តូរ​របៀប​ចម្អិន​វិញ។ តាម​សម្រួល​ កូន​ញ៉ាំ​ប៉ុន្មាន​យក​ប៉ុណ្ណឹង កុំ​បង្ខំ​ឲ្យ​​កូន​​ញ៉ាំ​ឲ្យ​អស់​​ពី​ចាន។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ខែ​ទី២៤ ​ជា​​ពេល​ដែល​ ម៉ាក់ៗ​​ត្រូវ​ណាត់​ជួប​​គ្រូពេទ្យ​ម្តង​ទៀត​ ដើម្បី​តាមដាន សុខភាព​អាអូន។

៤- ត្រូវដឹងពីអីខ្លះ?

កូន​​អាច​​មាន​ប្រតិកម្ម​ជាមួយ​សត្វ​ចិញ្ចឹម ជា​ពិសេស​ឆ្កែ និង​ឆ្មា។ ដូចនេះ​ បើ​យើងមាន​សត្វ​ចិញ្ចឹម​នៅ​ផ្ទះគួរ​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោម៖

– កណ្តាស់

– រមាស់ ឬហូរ​ទឹក​ភ្នែក

– ហៀរ​សំបោរ

– តឹង​ច្រមុះ។

បើ​សិន​កូន​​​មាន​​រោគ​សញ្ញាខាង​លើ​សូម​ប្រាប់​គ្រូពេទ្យ​ភ្លាម ដើម្បី​ឲ្យ​ចាក់​ថ្នាំ​បង្ការ ទោះ​​ជា​​យើង​​យក​សត្វ​ទាំង​នោះ​ចេញ ឬ​​​លេប​ថ្នាំ​ហើយ​ក៏ដោយ។

ការព្រួយបារ​ម្ភ

៥-រឿងអីខ្លះគួរបារម្ភ?

គួរ​បារម្ភ​ពី​​ការ​ដុះ​ធ្មេញ​របស់​កូន ព្រោះ​ជា​ពេល​ដែល​ធ្មេញ​ចាប់​ផ្ដើម​មាន​ហើយ។ រោគ​សញ្ញា​ដែល​ទាក់​ទង​នឹង​ការ​ដុះ​ធ្មេញ​មាន​ដូចជាឆេវឆាវ រាក និងក្តៅ​ខ្លួន​តិចៗ។ សញ្ញា​ទូទៅដូច​ជា៖

– ហៀរ​ទឹក​មាត់​ ឬ​ចេញ​កន្ទួល​នៅ​មុខ

– ហើម​អញ្ចាញ

– ឆេវឆាវ​ឆាប់​ខឹង

– ចូល​ចិត្ត​ខាំ

– មិន​ព្រមញ៉ាំ​អាហារ

– គេង​មិន​លក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

BabyCenter Medical Advisory Board. Pet allergies. http://www.babycenter.com/0_pet-allergies_1227644.bc?page=3#articlesection6. Accessed June 3, 2015.

BabyCenter Medical Advisory Board. Teething. http://www.babycenter.com/0_teething_11403.bc. Accessed June 3, 2015.

BabyCenter Medical Advisory Board. Milestones: 13 to 24 months. http://www.babycenter.com/0_milestones-13-to-24-months_1496589.bc#articlesection3. Accessed June 3, 2015.

Your 22-month-old: Week 1. http://www.babycenter.com/6_your-22-month-old-week-1_5926.bc. Accessed June 3, 2015.

Your 22-month-old: Week 2. http://www.babycenter.com/6_your-22-month-old-week-2_10329464.bc. Accessed June 3, 2015.

Your 22-month-old: Week 3. http://www.babycenter.com/6_your-22-month-old-week-3_10329465.bc. Accessed June 3, 2015.

Your 22-month-old: Week 4. http://www.babycenter.com/6_your-22-month-old-week-4_10329466.bc. Accessed June 3, 2015.

22-Month-Old Child. http://www.whattoexpect.com/toddler/22-month-old.aspx. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម