backup og meta

ខែទី ៣៥៖ អារម្មណ៍​ច្របូកច្របល់ អាច​ឲ្យ​កូន​និយាយ​កុហក​

ខែទី ៣៥៖ អារម្មណ៍​ច្របូកច្របល់ អាច​ឲ្យ​កូន​និយាយ​កុហក​

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

កុំ​ចម្លែក​អី​បើ​ឃើញ​កូន​តាម​ប៉ាម៉ាក់​របស់​មិត្តភក្ត្រគេ​ច្រើន​ជាង​យើង ឬ​ក៏​ចង់ឲ្យ​តែប៉ាៗ ​និទាន​រឿង​មុន​ចូលគេង មិន​ចង់ឲ្យ​ម៉ាក់​ជំនួស ទាំង​នេះ​អាច​បង្ក​មក​ពី​ទម្លាប់។ បើ​ម៉ាក់​ទម្លាប់​ជូន​អូន​ទៅ​សាលា នោះបើ​ថ្ងៃ​ណា​ប៉ា​អ្នក​ជូន​ម្តង អូន​នឹង​រក​រឿង​ហើយ។ អ្នក​ជួប​រឿង​នេះ​ច្រើន​ជាងគេ​គឺ​ប៉ាម៉ាក់​ដែល​ធ្វើ​ដំណើរ​​ឆ្ងាយ​ពី​អាអូន​មួយ​រយៈ ពេល​មក​វិញ​ប្រាកដ​ជា​ប្លែកភ្នែកហើយ។ នោះ​ជា​​វិធី​ដែល​កូន​​​និយាយ​ថា “អូន​នឹក​ប៉ា​ម៉ាក់​ខ្លាំង​ណាស់ តែ​អូន​អត់​ចូលចិត្តហ្អេ៎។ អូន​ធ្វើ​អ៊ីចឹង​ ​គឺ​ខ្លាច​ប៉ាម៉ាក់​ទៅ​ចោល​អូន​​ទៀត’។

សម្រាប់ក្មេងអាយុ​នេះ​គេ​ពុំ​ទាន់​ចែក​ច្បាស់​រវាង​ការពិត​ និង​ការ​ស្រមៃ​នៅឡើយ​ទេ។ អារម្មណ៍​ច្របូក​ច្របល់​ទាំង​នេះ​ហើយ​ជា​​មូលហេតុ​ធ្វើឲ្យ​គេ​ចូលចិត្ត​និយាយកុហក តែ​មិន​មែន​មានន័យ​ថា​គេ​ចង់​បោក​ប៉ាម៉ាក់​ទេ។

២- ជួយកូនបែបណា?

​ពេល​ខ្លះ​​​ធុញ​ដែល​ត្រូវ​អង្គុយ​លេង​បាយឡុកបាយឡ​​ជាមួយ​កូន អាច​សាក​​ទុក​ពេល​ឲ្យ​គេ​លេង​ម្នាក់ឯង​ម្តងមើល៍។ វា​ជួយ​បង្កើន​ឯកវាជ្យភាព​ឲ្យ​កូន ហើយ​យើងក៏​គួរ​រក​វិធីណាមួយ​ដែល​​អាច​ធ្វើ​ជាមួយ​គ្នា​ កុំ​ឲ្យ​ខាត​ពេល​ដូចជា ធ្វើ​ម្ហូប​ជុំគ្នា ថែរ​សួន​ច្បារ ដើរលេង​ក្រៅ​ផ្ទះ -ល-។

ចូរ​ទម្លាប់ឲ្យកូន​ធ្វើ​ការងារ​តាម ជាជាង​ថា​ឲ្យ​កូន​ខ្លាំង​ៗ​ធ្វើ​ឲ្យ​គេ​ខ្លាច ​​គួរ​និយាយ​ការពិត​ជាមួយ​កូន និង​កុំ​ឲ្យ​គេ​កុហក។ ឧទាហរណ៍ បើ​កូន​​​ប្រកែក​ថា​មិន​បាន​គូរ​លើ​ជញ្ជាំងទេ (តែ​តាម​ពិត​គេ​គូរ) គួរ​​សម្អាត​​ចេញ​ ​ហើយ​ពន្យល់​កូន​​ថា​យើង​គួរ​គូរ​រូប​នៅ​ក្នុង​សៀវភៅទើប​ល្អ។ វិធីសាស្ត្រ​ល្អ​មួយ​ទៀត ​រក​រឿង​ព្រេង​និទាន​ណាស្រដៀង​នេះ មក​​​និទាន​​ឲ្យ​កូន​ស្ដាប់ ដើម្បី​ឲ្យ​គេ​ដឹង​ខ្លួន​ថា​ធ្វើ​ខុស។

នៅ​អាយុ ២-៣ឆ្នាំ ក្មេង​ភាគច្រើន​ចេះ​ជិះ​កង់ដែល​មាន​កង់សាគួរស្ទាត់​ហើយ។ វា​ទាមទារ​កម្លាំង​ជើង​គេ​ខ្លាំង​ណាស់​ដើម្បី​ធាក់​កង់ ចូរ​ចាប់ផ្តើម​ពី​កង់​ដែល​មាន​កែបទាប​ដើម្បី​កូន​មាន​អារម្មណ៍ថា​សុវត្ថិភាព ហើយ​ងាយ​ចេះ​ធាក់។ បន្ទាប់​មក​​យើង​​អាច​លើក​​​កែប​ខ្ពស់​បន្តិចម្តងៗ។ នៅ​អាយុ​នេះ​កូន​​​មិន​ចាំ​បាច់​ចេះ​ជិះ​កង់ដែល​គ្មាន​កង់​សាគួរ​នោះទេ ក្មេង​ខ្លះ​អាច​ចេះ​នៅ​អាយុ​នេះបាន​ តែ​ជាទូទៅទាល់តែ​អាយុ ៤ ឆ្នាំ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្មេង​លេង​ច្រើន​អ៊ីចឹង ​ចៀស​មិន​ផុត​ពី​ការ​ឆ្លងជាមួយ​បាក់តេរី មេរោគ​ផ្សេងៗនោះទេដែល​ងាយ​បង្ក​ជំងឺ​ ​ដូចជា ឈឺពោះ ក្អក ឡើង​កន្ទួល​ស្បែក ក្អួត និង​ក្តៅខ្លួន។ ម៉ាក់ប៉ា​អាច​ស្គាល់​សញ្ញា​ជំងឺ​​ទាំង​នេះ​ហើយ​តែ​មាន​តែ​គ្រូពេទ្យ​ទេ​ដែល​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​និង​ព្យាបាល​បាន​ត្រឹមត្រូវ។

៤- ត្រូវដឹងពីអីខ្លះ?

​​ត្រូវ​ចាក់​វ៉ាក់សាំង​​​កូន​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​រើស​មុខ​(វ៉ាក់សាំង) សំខាន់ៗ។ ​បើ​ដល់​រដូវកាល​ផ្តាសាយហើយ សូម​សួរ​គ្រូពេទ្យ​ថា​កូន​ ​គួរ​ចាក់​វ៉ាក់សាំង​​ផ្តាសាយធំ​ឬទេ។ ជាទូទៅ​រដូវ​ផ្តាសាយ​នេះ​ចាប់​ផ្តើម​ពី​ ខែតុលា​ ដល់​ខែ​ឧសភា ​តែ​វា​អាច​ប្រែប្រួល​តាម​អាកាសធាតុ​ជាក់​ស្តែង។

– ជំងឺផ្តាសាយធំ​អាច​ធ្ងន់ធ្ងរ​ជាង​ផ្តាសាយ​ធម្មតា​

– អ្នក​មើល​ថែ និង​ម៉ាក់ប៉ា​ក៏​គួរ​ចាក់​វាក់សាំង​នេះដែរ​

– ជាទូទៅ​ក្មេង​អាយុ​ចាប់​ពី ២ឆ្នាំ ទៅ​អាច​ចាក់​វ៉ាក់សាំង​នេះ​បាន​ហើយ តែ​ក៏​មាន​វ៉ាក់សាំង​​ខ្លះ​អាច​ចាក់​លើ​ក្មេង​អាយុ ៦ខែ ឬ​លើស​ពី​នេះ​បាន។ សូម​សួរ​គ្រូពេទ្យពីព័ត៌មាន​លម្អិត។

– មជ្ឈមណ្ឌល​ប្រយទ្ធប្រឆាំង​នឹង​ជម្ងឺ របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ ឡើង​ទៅ​ទៅ​ទទួល​វ៉ាក់សាំង​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។

– តាម​ធម្មតា​ក្រោយ​ចាក់វ៉ាក់សាំង​វា​តែង​ចេញ​សញ្ញា​ក្តៅខ្លួន តែ​នេះ​ជា​រឿង​ធម្មតា​ទេ។ បើ​សិន​ជា​សញ្ញា​មាន​កាន់​តែ​ខ្លាំង សូម​ទៅ​ជួប​គ្រូពេទ្យ។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

បើ​កូន​​​រករឿង​គេង​មិន​ត្រូវ​ពេលគេង ឬ​គេង​ភ្ញាក់ៗ​ធ្វើ​ឲ្យ​រំខាន​​ដំណេក​យើង​​​ ​​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ឲ្យ​អាអូន​គេង​លក់​ស្រួល​វិញ​បាន៖

– ឲ្យកូន​គេង​នៅ​គ្រែ​ធំ សរសើរពេល​ដែលគេគេង​នៅ​ទីនោះបាន

– ស្តាប់សម្ដី​កូន ជួនកាល​គេ​ចង់ឲ្យ​ម៉ាក់​​ទៅ​គេងជាមួយ​​

– ថើបកូន​មុន​ចូលគេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 35-month-old: Preferring one parent. http://www.babycenter.com/6_your-35-month-old-preferring-one-parent_5913.bc. Accessed June 3, 2015.

Your 35-month-old: Riding a bike. http://www.babycenter.com/6_your-35-month-old-riding-a-bike_10329763.bc. Accessed June 3, 2015.

Your 35-month-old: Collecting. http://www.babycenter.com/6_your-35-month-old-collecting_10329641.bc. Accessed June 3, 2015.

Establishing healthy sleep habits: 24 to 36 months. http://www.babycenter.com/0_establishing-healthy-sleep-habits-24-to-36-months_7690.bc. Accessed June 3, 2015.

The flu vaccine for children. http://www.babycenter.com/0_the-flu-vaccine-for-children_1463462.bc. Accessed June 3, 2015.

35-Month-Old Child. http://www.whattoexpect.com/toddler/35-month-old.aspx. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម