backup og meta

ខែទី ៣៤៖ អាយុ​ប៉ុណ្ណឹង​សោះ ចេះ​ចង់​ត្រួតត្រា​គេ

ខែទី ៣៤៖ អាយុ​ប៉ុណ្ណឹង​សោះ ចេះ​ចង់​ត្រួតត្រា​គេ

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ក្រៅ​ពី​មាន​ការ​រីកចម្រើន​ខាង​ភាសា កូន​​​​​នៅ​ពេលនេះកំពុង​ចេញ​ចរិត​មួយ​គឺចង់បញ្ជា ហើយ​​ត្រួតត្រា​គេ។ ពេល​ខ្លះ​អាអូន​អាច​និយាយ​មក​យើង​ថា “ម៉ាក់​មក​នេះ! ប៉ា​មក​អង្គុយ​នៅនេះ! ពាក់​អាវ​ឲ្យ​អូន!’ ឬ​បញ្ជា​ឲ្យ​យក​នេះ​យក​នោះ​ជាដើម។ អំឡុងនេះ​ក្មេង​កំពុង​គិត​ថា​ខ្លួន​មាន​អំណាច​ជាង​គេហើយ​ជឿ​ថា​គេ​គ្រប់គ្នា​នឹង​ធ្វើ​តាម​គេ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម៉ាក់​ប៉ា​នឹង​ឃើញ​កូន​ធ្វើ​រឿង​កំប្លែងៗ ដូចជា​សម្តី​លេង​សើច​ច្រើន សំឡេង​​ និង​មុខកំប្លែងៗ។

២- ជួយកូនបែបណា?

ទោះ​​ជា​ពេល​នេះ​​​ពិបាក​ ​ប្រកែក​ជាមួយ​កូន​ដែល​កំពុង​លូតលាស់​នេះ​ក៏​ដោយ តែ​យើង​អាច​បង្រៀន​គេ​ឲ្យ​ចេះ​ប្រើភាសា​ទន់ភ្លន់ ប្រើ​ពាក្យ “សុំ’ ពេល​ដែល​គេ​ចង់​បាន​អ្វី​មួយ។ ប្រសិន​ជា​​ប៉ាម៉ាក់​មាន​អារម្មណ៍​ថា​កំពុង​ពិបាក​យក​ឈ្នះ​ភាព​មានះរបស់​កូន ចូរ​ប្រើ​សំឡេង​​ដូច​កូន​ក្មេង កំប្លែងៗ​និយាយ​ជាមួយ​គេ ឬ​នៅពេល​អាន​រឿង​ឲ្យ​កូន​ស្តាប់។

បើ​​មិន​ទាន់​បាន​បង្រៀន​កូន​ប្រើ​កន្ថោរ​ ឬ​បង្រៀន​ដែរ​តែ​មិន​បាន​សម្រេច ពេល​នេះ​ជា​ពេល​ដ៏​ល្អ​ដើម្បី​ចាប់​ផ្តើម​ម្តង​ទៀត។ កូន​​យើង​​ពេល​នេះកំពុងចង់​បាន​ឯករាជ្យ ហើយ​គេ​អាច​ដើរ​ទៅ​បន្ទប់​ទឹក​ខ្លួនឯង​បាន។ ពេល​ខ្លះ​​គេ​​នៅ​ភ័យ​ខ្លាច​នៅ​ឡើយ ដូច្នេះ​ហើយ​បាន​ជា​ម៉ាក់​ប៉ា ​ត្រូវ​បង្រៀនគេ​ជាមុន។​

ត្រូវ​​ពន្យល់ និង​បង្រៀន​កូន​ពី​របៀប​​​ប្រើ​បង្គន់ ដូច​ជា​របៀប​​អង្គុយ​លើ​បង្គន់​ របៀប​ចាក់​ទឹក ឬ​ចុច​ទឹក ឬ​បិទ​គម្របចាន​បង្គន់​ជាដើម។

​គួរ​ជូនអាអូន​​ទៅ​បង្គន់​រៀងរាល់ ២-៣​ម៉ោង​ម្តង ដើម្បី​កុំ​ឲ្យ​គេ​ជុះ​នោម​ ឬ​បត់​ជើង​ធំ​ដោយ​ចៃដន្យ។ សូម​បង្កើត​វា​ជា​ទម្លាប់ ឧទាហរណ៍ រម្លឹកកូន​ឲ្យ​ទៅ​បន្ទប់ទឹក​ពេល​ព្រឹក មុន​គេង​ថ្ងៃ និង​ពេល​គេងយប់។ បន្ទាប់​ពី​ប្រើ​បង្គន់​ហើយ ឲ្យ​កូន​រៀន​ចុច​ទឹក​បង្គន់ដោយ​ខ្លួនឯង​ហើយ​លាង​ដៃ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ជួន​កាល​ក្មេងអាយុ ២ឆ្នាំ អាច​ខ្លាច​ច្រើន​ពេក​បើ​តាមស្មាន ប៉ុន្តែ​ជា​ទូទៅ​វា​ជា​រឿង​ធម្មតា​ទេ។ យ៉ាងណា​មិញ​បើ​ភាព​ភ័យ​ខ្លាច​របស់​គេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​គ្រួសារ ក្លាយជា​លេស​មិន​ទៅ​សាលា រំខាន​ដំណេករបស់​គេ និង​បង្ក​បញ្ហា​ដល់​អាកប្បកិរិយា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ហើយ​បើ​ចាំ​បាច់​យើងគួរ​ជួប​ជាមួយ​គ្រូពេទ្យឯកទេស​ផ្លូវ​ចិត្ត។

ការព្រួយបារម្ភ

៤- រឿងអីខ្លះគួរបារម្ភ?

ក្មេង​ដែល​មាន​ជំងឺ Autism មិន​អាច​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ។ ភាគច្រើន​គេ​មិន​មាន​ទំនាក់ទំនង​រាង​កាយ​ជាមួយ​ឪពុកម្តាយ ចូលចិត្ត​សំឡឹង​​អ្នក​ផ្សេង​ជាប់ភ្នែក មិន​មើល​មុខគេ -ល-។ បើសិន​​ជា​សង្កេតឃើញ​កូនបាត់បង់​សមត្ថភាព​រាងកាយ ភាសា និង​ជំនាញ​ដែល​គេ​គួរ​ចេះ ឬ​ក៏​គេ​ចាប់​ផ្តើម​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​ផ្សេងៗ មិន​មាន​ការ​រីកចចម្រើន ឬ​លូតលាស់យឺតយ៉ាវ ទាំង​នេះ​​​ជា​រឿង​ដែល​យើង​​ត្រូវ​តែ​ទៅ​រក​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

BabyCenter Medical Advisory Board. Your anxious child. http://www.babycenter.com/0_your-anxious-child_64004.bc?showAll=true. Accessed June 3, 2015.

BabyCenter Medical Advisory Board. Head banging: Why it happens and what to do about it. http://www.babycenter.com/0_head-banging-why-it-happens-and-what-to-do-about-it_63575.bc?page=2#articlesection2. Accessed June 3, 2015.

Your 34-month-old: Tracking growth. http://www.babycenter.com/6_your-34-month-old-tracking-growth_10329824.bc. Accessed June 3, 2015.

Your 34-month-old: Potty mouth. http://www.babycenter.com/6_your-34-month-old-potty-mouth_10329748.bc. Accessed June 3, 2015.

34-Month-Old Child. http://www.whattoexpect.com/toddler/34-month-old.aspx. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម