backup og meta

ខែទី ៣៣៖ ចេះស្រមៃ​ខ្លាច​ខ្មោច​ បិសាច ឬ​សត្វ​នាគ​ជាដើម

ខែទី ៣៣៖ ចេះស្រមៃ​ខ្លាច​ខ្មោច​ បិសាច ឬ​សត្វ​នាគ​ជាដើម

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ដោយសារ​តែ​ការ​ស្រមើស្រមៃ​ច្រើន​កូន​យើង​​​អាច​​​ខ្លាច​ដូចជា បិសាច នាគ ខ្មោច​ និង​ភាព​ងងឹត​ជា​ដើម តែ​​​នេះ​​​ជារឿង​ធម្មតា​ អត់​មាន​អី​ចម្លែក​ទេ។

​ក្មេង​ប៉ុណ្ណេះ​ចេះ​រាប់​លេខ ឬ​អក្សរ​​បន្តិចម្តងៗ​ហើយ ដែល​ដំបូង​គឺ​គេ​រាប់​ជំហាន​ជើង​របស់​គេ។ ក្មេង​អាច​ដឹង​ថា​បន្ទាប់​ពី លេខ១ គឺ​នៅ​មានលេខ​បន្ទាប់​ទៀតទោះ​បី​គេ​មិន​ទាន់​ច្បាស់​ក៏​ដោយ។ នៅអាយុ ២ឆ្នាំ ក្មេង​ចេះ​រាប់​បាន​ដល់​ លេខ​២ ឬ​ក៏ លេខ៣ តែ​បើ​គេ​អាច​រាប់​បាន​ដល់ ១០ ក៏​មិន​ប្រាកដ​ថា​គេ​ចេះ​លេខ​ទាំង​នោះ​ច្បាស់​ទាំង​អស់​ដែរ។

២- ជួយកូនបែបណា?

ដើម្បី​​សម្រួល​អារម្មណ៍​កូន​​គួរ៖

– កុំ​មើល​ងាយ​ ​ចំអក​ ឬ​បន្លាច​កូន

– ដាក់​អំពូលភ្លើងតាម​ផ្លូវ​ដើរ​ ឬ​ជណ្តើរ​ដើម្បី​កុំ​ឲ្យ​កូន​ខ្លាច

– កុំ​ស៊ី​ជម្រៅ​ពេក ពន្យល់​កូន​មួយៗ​ថា​បិសាច​មិន​អាច​រស់​នៅក្នុង​ទូ​ខោអាវ​បាន​ទេ។ មើល​ជុំ​វិញ​បន្ទប់​តាម​រូបភាព​ដែល​កូន​​ឃើញ វា​ប្រហែល​ជា​មាន​ស្រមោល​អ្វី​ម្យ៉ាង​ដែល​មាន​រាង​ស្រដៀង​នឹង​សំបុក​ពីងពាង​ទើប​ធ្វើ​ឲ្យ​កូន​​​ខ្លាច។

-ផ្តល់​ក្តី​ស្រលាញ់​ដល់​កូន​ឲ្យ​បាន​ច្រើន ជួនកាល​ភាពភ័យ​ខ្លាច​របស់​កូន​បណ្តាល​មក​ពី​អារម្មណ៍​ខ្វះ​ភាព​កក់ក្តៅ គេ​ចង់​បាន​ការ​ឱប​​ថើប​ពី​យើង។ ទម្លាប់​នៅ​ជាមួយ​កូន បំពេកូន​មុនពេល​គេង​ពិត​ជា​សំខាន់​ណាស់។ កុំ​ទុក​កូនចោល មុន​គេ​គេង​លក់។

វិធី​ល្អ​ក្នុង​ការ​បង្រៀន​គណិតវិទ្យា​ដល់កូន​​​មិន​មែន​ការ​បង្រៀន​រាប់​លេខ បូកដក​លេខ​អ្វី​នោះ​ទេ។ វិធីដែល​ល្អ​គឺ​ត្រូវ​អាន​សៀវភៅ​ឲ្យ​កូន​ដើម្បី​ឲ្យ​គេ​ចាប់​យក​ពាក្យ​ និង​សញ្ញា​នៅតាម​ទំព័រសៀវភៅ។ រក​ល្បែង​ផ្គុំរូប​ដែល​មាន​រាង​ខុសៗ​គ្នា​ដូចជា រង្វង់ ការ៉េ ត្រីកោណ​ជាដើម។

កូនលេង

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

នោមដាក់ពូក​គឺ​ជា​បញ្ហា​ដែល​ក្មេង​ជួប​ញឹកញាប់ បណ្តាល​ឲ្យ​កូន​យើង​ភ្ញាក់​កណ្តាល​យប់​។ គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អី​បាន​ជា​ក្មេង​ភាគច្រើន​នោម​ដាក់ពូក​រាល់​យប់ជាពិសេស​ក្មេង​ប្រុស និង​ក្មេង​ដែល​ទើប​រៀន​ប្រើ​កន្ថោរ។ វា​អាច​មក​ពី​ដេក​លក់​ស្រួលពេក ប្លោកនោម​នៅតូច ការ​វិវត្ត​យឺត​នៃ​ប្រព័ន្ធ​ប្រសាទ​កណ្តាល ហើយ​វា​ក៏​អាច​ជា​បញ្ហា​តំណ​ពូជ​ផង​ដែរ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​យើង​គិត​ថា​វា​ធ្ងន់ធ្ងរ។

៤- ត្រូវដឹងអីខ្លះ?

បើ​យើង​ចាប់​អារម្មណ៍​ឃើញ​កូន​ឈប់​ចេះ​និយាយ ឬមាន​ការ​រីកចម្រើន​យឺត សូម​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ការ​ធ្វើ​តេស្តសំឡេង ការ​វាយតម្លៃផ្នែក​ភាសា​អាច​បញ្ជាក់​ពី​មូលហេតុ​ដែល​បង្ក​បញ្ហា និង​អាច​រក​វិធី​ព្យាបាល​ទាន់ពេល​វេលា។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

នៅ​ពេល​ខ្លះ​ក្មេងអាច​ក្តៅ​ខ្លួន​ដោយសារ​តែ​គេ​ដុះ​ធ្មេញ​ថ្គាម​ទាំង ៤ ដែល​តែង​លេចចេញ​មក​នៅ​អាយុ ២០-៣៣​ ខែ។ ក្មេង​ខ្លះ​វិញ​នៅ​អាយុ ៣ឆ្នាំ ហើយ​ក៏​នៅ​មិន​ទាន់​ដុះ​ធ្មេញ​អស់​ទេ។​ ឯ​ធ្មេញ​ថ្គាម​ដែល​ធំ​វិញ​អាច​បង្ក​ការ​ឈឺ​ចាប់​ដល់​ក្មេង ដែល​សូម្បី​តែ​អាអូន​ដែល​ពូកែគេង​យ៉ាង​ណាក៏​អាច​ភ្ញាក់​យំដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 33-month-old: Taming fears. http://www.babycenter.com/6_your-33-month-old-taming-fears_5912.bc. Accessed June 3, 2015.

Your 33-month-old: Understanding numbers. http://www.babycenter.com/6_your-33-month-old-understanding-numbers_10329742.bc. Accessed June 3, 2015.

Your 33-month-old: Teething’s last gasp. http://www.babycenter.com/6_your-33-month-old-teethings-last-gasp_10329574.bc. Accessed June 3, 2015.

Your 33-month-old: Language milestones. http://www.babycenter.com/6_your-33-month-old-language-milestones_10329677.bc. Accessed June 3, 2015.

33-Month-Old Child. http://www.whattoexpect.com/toddler/33-month-old.aspx. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

19/03/2021

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខែទី ២២៖ ចេះ​ទារ​នេះ​ទារ​នោះ ហើយ​ចេះ​ឡាំប៉ា

ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម