backup og meta

ខែទី ៣២៖ ដល់​ពេល​វក់​លេង​បាយឡុកបាយឡ និង​បញ្ចូល​សំឡេង​តុក្កតា ធ្វើ​ដូច​មែន​ទែន

ខែទី ៣២៖ ដល់​ពេល​វក់​លេង​បាយឡុកបាយឡ និង​បញ្ចូល​សំឡេង​តុក្កតា ធ្វើ​ដូច​មែន​ទែន

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ឥឡូវ​នេះ​កូន​​​កំពុង​តែ​វក់​នឹង​ការ​លេង​​ជាមួយ​តុក្កតា ប្រៀប​តុក្កតា​ដូចជា​មនុស្សដែល​មាន​ឈ្មោះ ជាគ្រួសារ ត្រូវ​ញ៉ាំ​អាហារ​ និង​ងូត​ទឹក​ឲ្យ​ជាដើម។ ម៉ាក់ប៉ា​ក៏​អាច​ឃើញ​គេ​យក​កន្សែង​ពាក់​ធ្វើ​ជា​វីរបុរស ឬ​ព្រះនាង និយាយ​ឃ្លោងឃ្លាដូច​ក្នុង​រឿង​ផង​ដែរ។

២- ជួយកូនបែបណា?

វិធី​ដ៏​ល្អ​ដើម្បី​ជំរុញការ​អភិវឌ្ឍ​ផ្នែក​ភាសា​របស់​ក្មេង​គឺពាក្យ​ជួន។ ការ​និយាយ​ពាក្យ​ជួន ​ជួយ​ការ​យល់ដឹង​របស់​កូន​​ដែល​ឲ្យ​គេ​អាច​បែងចែង​រវាង​ពាក្យនឹងពាក្យ​ព្រម​ទាំង​បង្កើន​ការ​ចងចាំ​ពាក្យ​ថ្មីៗ​ទៀតផង។ វិធី​នេះ​ជម្រុញ​ការ​ចងចាំ​ផ្នែកសំឡេង ការ​រៀន​អាន។ មិនតែ​ប៉ុណ្ណោះ ​កូន​​អាច​​សប្បាយ​ ពេល​​​បាន​អាន​ ឬ​ច្រៀង​ពាក្យ​ទាំង​នោះ។

វត្ថុ​ផ្សេងៗ​ក៏​ជួយ​ឲ្យ​គេ​បង្កើន​ការ​ស្រមើស្រមៃ​ផង​ដែរតែ​ក្មេង​អាយុ ២ឆ្នាំ មិន​ទាន់​ស្គាល់​អ្វី​ជាអ្វី​ច្បាស់​នៅឡើយ​ទេ តែ​ក្មេង​ភាគ​ច្រើន​ចូលចិត្ត​លេង​បាយឡុកបាយឡរ​ ជាង​របស់​ផ្សេងៗ។

រឿង​ព្រេង​និទានក៏​ជា​ចំណុច​ល្អ​ គួរ​និទាន ឬ​បើកយូធូប ឲ្យ​កូន​ស្ដាប់។ ឆ្លង​កាត់​តាម​សាច់​រឿង គេ​នឹង​ព្យាយាម​ស្វែងយល់ ឬ​សួរ​សំណួរ​យើង ហើយ​ក៏​​អាច​ជំនះ​ភាព​ភ័យ​ខ្លាច​ ដោយ​មិន​ដឹង​ខ្លួន​បាន។ ក្នុង​រឿង​ព្រេង​ទាំង​នោះ​បាន​ប្រាប់​​គេ​ថា​អំពើ​ល្អតែង​ឈ្នះ​អំពើរ​អាក្រក់ មនុស្ស​ល្អ​តែង​ឈ្នះ​បិសាច​ជាដើម។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ប្រសិនជាកូន​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​នោះ​ ប៉ាម៉ាក់​​គួរ​តែ​ប្រុង​ប្រយ័ត្ន ទោះ​ជា​កាល​លើកទីមួយ​ស្រាល​ក៏ដោយ តែ​លើកបន្ទាប់​អាច​ធ្ងន់ធ្ងរ​ខ្លាំង​បាន។ ​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដំណោះស្រាយ។

គ្រូពេទ្យ​អាច​នឹង​ឲ្យ​ឧបករណ៍ Epinephrine auto-injector បើ​កាល​ណា​កូន​​​មាន​ប្រតិកម្ម​ម្តង​ទៀតព្រម​ទាំង​បង្ហាញ​របៀប​ប្រើ។ ឧបករណ៍​នេះ​អាច​ចាក់​ និង​កំណត់​កម្រិត Epinephrine ​បាន។

៤- ត្រូវដឹងអីខ្លះ?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ បើ​កូន​​​មិន​ស្តាប់​សម្តីយើង​​សោះ មិន​ព្រម​មើល​ភ្នែក​ ឬ​អត់​សម្លឹង​មុខ​យើង។ គ្រូពេទ្យ​អាច​​​​ពិនិត្យ​ ការ​ស្តាប់ ​និង​តាមដាន​ការ​លូតលាស់​កូន​យើង។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

លួង​កូន​ឲ្យ​គេង​ពេល​ថ្ងៃ​ខ្លះទៅ​ទើប​អាច​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​លេង​មិន​សូវ​ហត់​ហើយ​អាច​គេង​ពេល​យប់​បាន​ស្រួល​ផង។ បើ​កូន​អត់​គេង​ថ្ងៃ​ ហើយរករឿង​មុន​គេង​យប់​ទៀត​នោះ ​ជា​សញ្ញា​ដែល​គេ​ត្រូវ​ការ​គេង​ពេល​​ថ្ងៃ​ហើយ។

ចំណែក​ឯអាហារ​វិញ អាហារ​ណា​ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ដែរ​ អាស្រ័យ​លើ​មនុស្ស។ តែ​មាន​អាហារ ៨មុខ ដែល​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ៩០% ដូចជា ស៊ុត ទឹកដោះគោ សណ្តែក​ដី នំធ្វើ​ពី​ម្សៅ សណ្តែក​សៀង គ្រាប់​ធញ្ញជាតិ និង​ គ្រឿង​សមុទ្រ (ត្រី​ដូចជា សាលម៉ុន ក្ដាម បង្គា​)ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 32 month old’s nap time strategy. http://www.babycenter.com/6_your-32-month-old-nap-time-strategies_10329581.bc. Accessed October 1, 2015.

Your 32 month olf intro to manners. http://www.babycenter.com/6_your-32-month-old-intro-to-manners_10329674.bc. Accessed October 1, 2015.

Let’s pretend. http://www.babycenter.com/6_your-32-month-old-lets-pretend_10329646.bc. Accessed October 1, 2015.

Food allergies. http://www.babycenter.com/0_food-allergies_64351.bc. Accessed October 1, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

08/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម