១- កូនចេះអីខ្លះ?
ឥឡូវនេះកូនកំពុងតែវក់នឹងការលេងជាមួយតុក្កតា ប្រៀបតុក្កតាដូចជាមនុស្សដែលមានឈ្មោះ ជាគ្រួសារ ត្រូវញ៉ាំអាហារ និងងូតទឹកឲ្យជាដើម។ ម៉ាក់ប៉ាក៏អាចឃើញគេយកកន្សែងពាក់ធ្វើជាវីរបុរស ឬព្រះនាង និយាយឃ្លោងឃ្លាដូចក្នុងរឿងផងដែរ។

២- ជួយកូនបែបណា?
វិធីដ៏ល្អដើម្បីជំរុញការអភិវឌ្ឍផ្នែកភាសារបស់ក្មេងគឺពាក្យជួន។ ការនិយាយពាក្យជួន ជួយការយល់ដឹងរបស់កូនដែលឲ្យគេអាចបែងចែងរវាងពាក្យនឹងពាក្យព្រមទាំងបង្កើនការចងចាំពាក្យថ្មីៗទៀតផង។ វិធីនេះជម្រុញការចងចាំផ្នែកសំឡេង ការរៀនអាន។ មិនតែប៉ុណ្ណោះ កូនអាចសប្បាយ ពេលបានអាន ឬច្រៀងពាក្យទាំងនោះ។
វត្ថុផ្សេងៗក៏ជួយឲ្យគេបង្កើនការស្រមើស្រមៃផងដែរតែក្មេងអាយុ ២ឆ្នាំ មិនទាន់ស្គាល់អ្វីជាអ្វីច្បាស់នៅឡើយទេ តែក្មេងភាគច្រើនចូលចិត្តលេងបាយឡុកបាយឡរ ជាងរបស់ផ្សេងៗ។
រឿងព្រេងនិទានក៏ជាចំណុចល្អ គួរនិទាន ឬបើកយូធូប ឲ្យកូនស្ដាប់។ ឆ្លងកាត់តាមសាច់រឿង គេនឹងព្យាយាមស្វែងយល់ ឬសួរសំណួរយើង ហើយក៏អាចជំនះភាពភ័យខ្លាច ដោយមិនដឹងខ្លួនបាន។ ក្នុងរឿងព្រេងទាំងនោះបានប្រាប់គេថាអំពើល្អតែងឈ្នះអំពើរអាក្រក់ មនុស្សល្អតែងឈ្នះបិសាចជាដើម។

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ប្រសិនជាកូនធ្លាប់មានប្រតិកម្មជាមួយអាហារនោះ ប៉ាម៉ាក់គួរតែប្រុងប្រយ័ត្ន ទោះជាកាលលើកទីមួយស្រាលក៏ដោយ តែលើកបន្ទាប់អាចធ្ងន់ធ្ងរខ្លាំងបាន។ ពិគ្រោះជាមួយគ្រូពេទ្យដើម្បីបានដំណោះស្រាយ។
គ្រូពេទ្យអាចនឹងឲ្យឧបករណ៍ Epinephrine auto-injector បើកាលណាកូនមានប្រតិកម្មម្តងទៀតព្រមទាំងបង្ហាញរបៀបប្រើ។ ឧបករណ៍នេះអាចចាក់ និងកំណត់កម្រិត Epinephrine បាន។
៤- ត្រូវដឹងអីខ្លះ?
សូមពិគ្រោះជាមួយគ្រូពេទ្យ បើកូនមិនស្តាប់សម្តីយើងសោះ មិនព្រមមើលភ្នែក ឬអត់សម្លឹងមុខយើង។ គ្រូពេទ្យអាចពិនិត្យ ការស្តាប់ និងតាមដានការលូតលាស់កូនយើង។
៥- រឿងអីខ្លះគួរបារម្ភ?
លួងកូនឲ្យគេងពេលថ្ងៃខ្លះទៅទើបអាចធ្វើឲ្យគេមានកម្លាំងលេងមិនសូវហត់ហើយអាចគេងពេលយប់បានស្រួលផង។ បើកូនអត់គេងថ្ងៃ ហើយរករឿងមុនគេងយប់ទៀតនោះ ជាសញ្ញាដែលគេត្រូវការគេងពេលថ្ងៃហើយ។
ចំណែកឯអាហារវិញ អាហារណាក៏អាចធ្វើឲ្យមានប្រតិកម្មដែរ អាស្រ័យលើមនុស្ស។ តែមានអាហារ ៨មុខ ដែលអាចធ្វើឲ្យមានប្រតិកម្ម ៩០% ដូចជា ស៊ុត ទឹកដោះគោ សណ្តែកដី នំធ្វើពីម្សៅ សណ្តែកសៀង គ្រាប់ធញ្ញជាតិ និង គ្រឿងសមុទ្រ (ត្រីដូចជា សាលម៉ុន ក្ដាម បង្គា)ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Your 32 month old’s nap time strategy. http://www.babycenter.com/6_your-32-month-old-nap-time-strategies_10329581.bc. Accessed October 1, 2015.
Your 32 month olf intro to manners. http://www.babycenter.com/6_your-32-month-old-intro-to-manners_10329674.bc. Accessed October 1, 2015.
Let’s pretend. http://www.babycenter.com/6_your-32-month-old-lets-pretend_10329646.bc. Accessed October 1, 2015.
Food allergies. http://www.babycenter.com/0_food-allergies_64351.bc. Accessed October 1, 2015.
កំណែប្រែបច្ចុប្បន្ន
08/02/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ