backup og meta

ខែទី ៣១៖ ចង់​បញ្ចេញ​គំនិត ហើយ​ស្រែក​ខ្លាំងៗ​ចង់​ឲ្យ​ម៉ាក់ប៉ា​ចាប់​អារម្មណ៍

ខែទី ៣១៖ ចង់​បញ្ចេញ​គំនិត ហើយ​ស្រែក​ខ្លាំងៗ​ចង់​ឲ្យ​ម៉ាក់ប៉ា​ចាប់​អារម្មណ៍

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ក្នុង​ចំណោម​​ពាក្យ​ទាំង​អស់​ដែល​កូន​​រៀន គេ​ចូលចិត្ត​និយាយ​ពាក្យ​ថា “អត់’ ឬ “ទេ’ ច្រើន​ជាង​គេ។ តើ​ហេតុ​អី​ទៅ​ណ៎? ចម្លើយ​គឺ​ដោយសារ​ក្មេង​នៅ​អាយុ​នេះ​ចាប់​ផ្តើម​មាន​អារម្មណ៍​ចង់​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន តែ​ពេល​ខ្លះ​គេ​នៅ​តែ​ថា “ទេ’ ទោះ​បី​ជា​មាន​ន័យ​ថាព្រម​ក៏​ដោយ។ មួយ​វិញ​ទៀត​គេ​ក៏​ចូលចិត្ត​និយាយ​ពាក្យ​នេះ​ពេល​ដែល​គេ​ខឹង​ ឬ​ធុញ​ថប់​ខ្លាំង​ដែរ។ កូន​យើង​​ក៏​ចាប់​ផ្តើម​រៀន​និយាយ​ខ្លាំងៗ ​ឮៗ​ ព្រោះ​គេ​​​គិត​ថា​ប៉ាម៉ាក់​នឹង​ចាប់​អារម្មណ៍លើ​សំឡេង​គេ។

២- ជួយកូនបែបណា?

ចូរ​ផ្តល់​ជម្រើសដល់​កូន​ដូចជាសួរ​កូន​ថា “​ពាក្យ​ផ្ទុយ​នឹង​ ទេ គឺ​ពាក្យ​អ្វី​ទៅ​កូន?’ ‘ ចាស៎/បាទ’ “កូន​អាច​និយាយ​ថា​ ទេ បាន​តែ​កូន​ក៏​គួររៀន​និយាយ បាទ/ចាស៎ ដែរ’ “ហើយ​បើ​កូន​មិន​ច្បាស់​កូន​អាច​និយាយ​ថា ប្រហែលដែរ’ ម្យ៉ាង​ទៀត​​​គួរ​ណែនាំ​កូន​ឲ្យ​ និយាយ​សុភាពរាបសារ នេះ​ជា​ជំហាន​ដំបូង​ដែល​ធ្វើ​ឲ្យ​កូន​​​ធំ​ដឹង​ក្តី​បាន​ល្អ។

សុខភាព ​និងសុវត្ថិភាព

៣- ពិភាក្សាជាមួយ៉ពេទ្យរឿងអីខ្លះ?

ការ​រក​ជំងឺ Autism និង​ភាព​យឺតយ៉ាវ​ក្នុង​ការ​លូតលាស់​ផ្សេងទៀតជា​រឿង​ដែល​ត្រូវ​ធ្វើ​ក្នុង​អំឡុងពេល​នេះ។ ចូរ​ពិគ្រោះជាមួយ​គ្រូពេទ្យ​ប្រសិន​ជា​យើង​ឃើញ៖

– មិន​ចេះ​មើល​ភ្នែក​ចំ

– មិន​ចង់​ឲ្យ​គេ​ប៉ះ មិន​ចង់​ជួបអ្នក​ផ្សេង

– គ្មាន​ចំណាប់​អារម្មណ៍ ឬ​មាន​តិច

– មាន​ការ​រំញោច​តិច ឬ​ច្រើន​ពេក​ដូចជា​សំឡេង ​និង​ការ​ប៉ះ​ជាដើម

– អសមត្ថភាព​ក្នុង​ការ​រៀន​ភាសា​ និង​ជំនាញ​ផ្សេងៗ

– មិន​ស្គាល់​ទឹកមុខ មិន​អាច​ធ្វើ​ទំនាក់ទំនង​តាម​ទឹក​មុខ​បាន

– មិន​ចេះ​លេង​តុក្កតា​ ឬ​លេង​ខុស​របៀប (មិន​លេង​ធ្វើ​ម្ហូប​បែរ​ជា​រៀប​តុក្កតា​ជាជួរ ជាដើម)

– កូន​ខ្វះ​ទំនាក់ទំនងជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ កូន​និយាយ​ពាក្យ​ដដែលៗ មិន​និយាយ​ជាមួយ​អ្នក​ដទៃ មិន​ស្គាល់​ឈ្មោះ​ខ្លួនឯង។

៤- ត្រូវដឹងពីអីខ្លះ?

គ្រូពេទ្យ​អាច​ពិនិត្យ​ ៣​ចំណុច​នេះ៖

– ថ្លឹងទម្ងន់

– ចង្វាក់​បេះដូង​និង​ដង្ហើម

– ពិនិត្យ​ភ្នែក​និង​ត្រចៀក។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

រឿង​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស។ បើ​កូន​​​មិន​ព្រម​ញ៉ាំ​បន្លែ​សោះ ឬ​​ញ៉ាំ​តែ​នំ​​កញ្ចប់​ច្រើន​ពេក ​​គួរ​ជ្រើសរើស​អាហារ​បំប៉ន​ឲ្យ​​គេ។

នៅ​អាយុ ២ឆ្នាំ កូន​​​កំពុង​តែ​សប្បាយ​ខ្លាំង។ គេ​មាន​ការ​ចងចាំ​ល្អ​ អ៊ីចឹង​យើង​​ច្បាស់​ជា​ចង់​ដាក់​កូន​ចូល​សាលា​មត្តេយ្យ​ហើយ តែ​យើង​​មាន​ដឹង​ទេ​ថា​ក្មេង​ក៏​ចេះ​ស្ត្រេស​ដែរ? ក្មេង​ដែល​ដល់​អាយុ​ជិត​ចូល​រៀន​តែង​ស្ត្រេស​ពី​រឿង​រៀន ឬ​មាន​សកម្មភាព​សាលា​ច្រើន​ពេកដែល​អាច​ធ្វើ​ឲ្យ​គេ​រឹងរូស​បាន។ យ៉ាងណាក៏​ដោយ​ការ​លូតលាស់​របស់​ក្មេង​ពិត​ជា​សំខាន់ណាស់ គួរ​អនុញ្ញាត​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ឲ្យ​បាន​ច្រើន។ សកម្មភាព​ទាំង​នោះ​ជួយ​ភ្ញោច​ការ​ច្នៃប្រឌិត​ និង​ភាព​ងឿងឆ្ងល់​​គេ​​បាន ទើប​​មាន​ការ​រីកចម្រើន​ផ្នែក​ផ្លូវ​ចិត្ត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Toddler Development Now: What’s Normal, What’s Not. http://www.whattoexpect.com/toddler-development/normal-child-development.aspx. Accessed June 3, 2015.

The lowdown on children’s vitamins. http://www.babycenter.com/0_the-lowdown-on-childrens-vitamins_64355.bc?showAll=true. Accessed June 3, 2015.

Your 31-month-old: The power of “no”. http://www.babycenter.com/6_your-31-month-old-the-power-of-no_5990.bc. Accessed June 3, 2015.

Your 31-month-old: Preschooler stress. http://www.babycenter.com/6_your-31-month-old-preschooler-stress_10329750.bc. Accessed June 3, 2015.

Your 31-month-old: Sense of time. http://www.babycenter.com/6_your-31-month-old-sense-of-time_10329671.bc. Accessed June 3, 2015.

Your 31-month-old: Let’s get physical. http://www.babycenter.com/6_your-31-month-old-lets-get-physical_10329744.bc. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

08/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម