១- កូនចេះអីខ្លះ?
ក្នុងចំណោមពាក្យទាំងអស់ដែលកូនរៀន គេចូលចិត្តនិយាយពាក្យថា “អត់’ ឬ “ទេ’ ច្រើនជាងគេ។ តើហេតុអីទៅណ៎? ចម្លើយគឺដោយសារក្មេងនៅអាយុនេះចាប់ផ្តើមមានអារម្មណ៍ចង់បញ្ចេញគំនិតផ្ទាល់ខ្លួន តែពេលខ្លះគេនៅតែថា “ទេ’ ទោះបីជាមានន័យថាព្រមក៏ដោយ។ មួយវិញទៀតគេក៏ចូលចិត្តនិយាយពាក្យនេះពេលដែលគេខឹង ឬធុញថប់ខ្លាំងដែរ។ កូនយើងក៏ចាប់ផ្តើមរៀននិយាយខ្លាំងៗ ឮៗ ព្រោះគេគិតថាប៉ាម៉ាក់នឹងចាប់អារម្មណ៍លើសំឡេងគេ។

២- ជួយកូនបែបណា?
ចូរផ្តល់ជម្រើសដល់កូនដូចជាសួរកូនថា “ពាក្យផ្ទុយនឹង ទេ គឺពាក្យអ្វីទៅកូន?’ ‘ ចាស៎/បាទ’ “កូនអាចនិយាយថា ទេ បានតែកូនក៏គួររៀននិយាយ បាទ/ចាស៎ ដែរ’ “ហើយបើកូនមិនច្បាស់កូនអាចនិយាយថា ប្រហែលដែរ’ ម្យ៉ាងទៀតគួរណែនាំកូនឲ្យ និយាយសុភាពរាបសារ នេះជាជំហានដំបូងដែលធ្វើឲ្យកូនធំដឹងក្តីបានល្អ។
៣- ពិភាក្សាជាមួយ៉ពេទ្យរឿងអីខ្លះ?
ការរកជំងឺ Autism និងភាពយឺតយ៉ាវក្នុងការលូតលាស់ផ្សេងទៀតជារឿងដែលត្រូវធ្វើក្នុងអំឡុងពេលនេះ។ ចូរពិគ្រោះជាមួយគ្រូពេទ្យប្រសិនជាយើងឃើញ៖
– មិនចេះមើលភ្នែកចំ
– មិនចង់ឲ្យគេប៉ះ មិនចង់ជួបអ្នកផ្សេង
– គ្មានចំណាប់អារម្មណ៍ ឬមានតិច
– មានការរំញោចតិច ឬច្រើនពេកដូចជាសំឡេង និងការប៉ះជាដើម
– អសមត្ថភាពក្នុងការរៀនភាសា និងជំនាញផ្សេងៗ
– មិនស្គាល់ទឹកមុខ មិនអាចធ្វើទំនាក់ទំនងតាមទឹកមុខបាន
– មិនចេះលេងតុក្កតា ឬលេងខុសរបៀប (មិនលេងធ្វើម្ហូបបែរជារៀបតុក្កតាជាជួរ ជាដើម)
– កូនខ្វះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ កូននិយាយពាក្យដដែលៗ មិននិយាយជាមួយអ្នកដទៃ មិនស្គាល់ឈ្មោះខ្លួនឯង។
៤- ត្រូវដឹងពីអីខ្លះ?
គ្រូពេទ្យអាចពិនិត្យ ៣ចំណុចនេះ៖
– ថ្លឹងទម្ងន់
– ចង្វាក់បេះដូងនិងដង្ហើម
– ពិនិត្យភ្នែកនិងត្រចៀក។
៥- រឿងអីខ្លះគួរបារម្ភ?
រឿងញ៉ាំចំណីផ្ដេសផ្ដាស។ បើកូនមិនព្រមញ៉ាំបន្លែសោះ ឬញ៉ាំតែនំកញ្ចប់ច្រើនពេក គួរជ្រើសរើសអាហារបំប៉នឲ្យគេ។
នៅអាយុ ២ឆ្នាំ កូនកំពុងតែសប្បាយខ្លាំង។ គេមានការចងចាំល្អ អ៊ីចឹងយើងច្បាស់ជាចង់ដាក់កូនចូលសាលាមត្តេយ្យហើយ តែយើងមានដឹងទេថាក្មេងក៏ចេះស្ត្រេសដែរ? ក្មេងដែលដល់អាយុជិតចូលរៀនតែងស្ត្រេសពីរឿងរៀន ឬមានសកម្មភាពសាលាច្រើនពេកដែលអាចធ្វើឲ្យគេរឹងរូសបាន។ យ៉ាងណាក៏ដោយការលូតលាស់របស់ក្មេងពិតជាសំខាន់ណាស់ គួរអនុញ្ញាតឲ្យគេធ្វើអ្វីដែលខ្លួនចង់ធ្វើឲ្យបានច្រើន។ សកម្មភាពទាំងនោះជួយភ្ញោចការច្នៃប្រឌិត និងភាពងឿងឆ្ងល់គេបាន ទើបមានការរីកចម្រើនផ្នែកផ្លូវចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Toddler Development Now: What’s Normal, What’s Not. http://www.whattoexpect.com/toddler-development/normal-child-development.aspx. Accessed June 3, 2015.
The lowdown on children’s vitamins. http://www.babycenter.com/0_the-lowdown-on-childrens-vitamins_64355.bc?showAll=true. Accessed June 3, 2015.
Your 31-month-old: The power of “no”. http://www.babycenter.com/6_your-31-month-old-the-power-of-no_5990.bc. Accessed June 3, 2015.
Your 31-month-old: Preschooler stress. http://www.babycenter.com/6_your-31-month-old-preschooler-stress_10329750.bc. Accessed June 3, 2015.
Your 31-month-old: Sense of time. http://www.babycenter.com/6_your-31-month-old-sense-of-time_10329671.bc. Accessed June 3, 2015.
Your 31-month-old: Let’s get physical. http://www.babycenter.com/6_your-31-month-old-lets-get-physical_10329744.bc. Accessed June 3, 2015.
កំណែប្រែបច្ចុប្បន្ន
08/02/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ