backup og meta

ខែទី ២៩៖ ចាំ​កាន់​តែ​ច្រើន ហើយ​របស់​គេ​អ្នក​ណា​ក៏​ប៉ះអត់បាន​ដែរ

ខែទី ២៩៖ ចាំ​កាន់​តែ​ច្រើន ហើយ​របស់​គេ​អ្នក​ណា​ក៏​ប៉ះអត់បាន​ដែរ

ការលូតលាស់ និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

ក្មេង​តែងតែ​ឈ្លោះ​គ្នា​ដណ្ដើម​របស់​លេង ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​នរណា ប៉ះពាល់​របស់​គេ ហើយ គេ​មិន​ចូលចិត្ត​ចែក​របស់​គ្នា​លេង​នោះ​ទេ។ កូន​យើង​អាច​ចង់​ញ៉ាំ​របស់​ដដែលៗ ស្លៀក​ខោ​អាវ​ដដែលៗ ឬ​ធ្វើអ្វី​មួយ តាម​លំដាប់​លំដោយ ។ ត្រូវ​ចាំ​ថា គេ​កំពុង​តែ​ព្យាយាម​ស្វែង​យល់​ពី​ពិភពលោក និង​ការ​រក្សា​ទុក​របស់​ឲ្យ​នៅ​ដដែល ជារ​បៀប​ដែល​គេ​អនុវត្ដ​គ្រប់គ្រង​អារម្មណ៍ និង​គិត​ឲ្យ​ល្អិតល្អន់​ក្នុង​ដំណាក់​កាល​លូតលាស់​នេះ។ ព្រោះ​តែ​ធ្លាប់​ឆ្លង​កាត់ និង​ទម្លាប់ បាន​ធ្វើ​ឲ្យ​អូន​តូច​បង្កើត​បាន​ទំនាក់​ទំនង​ថ្មី​ក្នុង​ខួរក្បាល ធ្វើឲ្យគេ​ឆាប់ចាំ​រូបភាព​ផ្សេងៗ ដូចជា រូបរាង​តុក្កតា ខ្លាឃ្មុំ ផ្លូវ​ទៅផ្ទះ ម៉ូតូ ឬ​ឡាន​របស់​ម៉ាក់ប៉ា អាហារ​ញ៉ាំ ម្សិលមិញ​ជាដើម។

២- ជួយកូនរបៀបណា?

ចៀសវាង កុំឲ្យ​កូន​មាន​ជម្លោះ​គួរ ៖

– បង្រៀន​ឲ្យ​ចេចែក​រំលែក និង​ប្រើ​ពាក្យ “ចែករំលែក’

– ប្រាប់​ឲ្យកូន​មើល​គម្រូ​ក្មេងធំៗ ដែល​ចេះ​ចែក​របស់​គ្នា

– ជួយ​កូន​ឲ្យ​ឆាប់ចាំ​ដោយ​សួ​រអ្វី ដែល​គេ​ធ្លាប់​ដឹង ឬចាំ

– លើក​សរសើរ​ពេល​ពួកគេ​ចែក​របស់​គ្នា

– យក​របស់​លេង​ដែល​កូន​ចូលចិត្ត​លាក់ ពេល​មាន​ក្មេង​ដទៃ​មក​លេង ព្រោះ​ក្មេង​អាច​នឹង មិន​ចង់​ឲ្យ​នរណា​ប៉ះ​របស់​គេ​ស្រលាញ់។

– ឲ្យ​កូន​លេង​អ្វី ដែល​ទាក់ទង​សម្មភាព​នៃ​ការ​ចែក​រំលែក​គ្នា ដោយ​ឲ្យ​ពួកគេ​ធ្វើ​បាន​ខ្លួន​ឯង ដូចជា លេង​ដីឥដ្ឋ ឬ​គូរគំនូរ។

– ឃាត់ ឬ​បញ្ឈប់​កូន កុំឲ្យ​ឈ្លោះ​គ្នា​ដណ្ដើម​របស់​លេង។ គួរ​និយាយ​បន្លប់ យកកូន​ចេញ​ពី​កន្លែង​គេ ឈ្លោះ​គ្នា ហើយ​និយាយ​រឿង​ផ្សេង ឬនាំ​ទៅ​លេង​អីផ្សេង​វិញ។

សុខភាព និងសុវ​ត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

ក្មេង​ចូលចិត្ត​បៀម​មេដៃ ព្រោះវា​ជាធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ស្រួល និង​ស្ងប់ ។ កូនយើង​ប្រហែល​ជា មាន​ទម្លាប់​បែបនេះ​តាំងពី​គេ​នៅ​ក្នុង​ពោះ​ម្ល៉េះ ហើយ​ក៏​នៅ​ធ្វើ​របៀប​នេះរ​ហូត​ដល់​គេ​ធំ។ឥឡូវនេះ​កូន​ចាប់ផ្ដើម​ដូរ​ទៅ​ជា​បៀប​មេដៃ​វិញ នៅ​ពេល​ហត់ ភ័យខ្លាច ធុញ ឬ​ពេលគេ​ព្យាយាម​សម្រប ពេល​ជួប​មនុស្ស​ថ្មី ដូចជា​នៅ​សាលា​ជាដើម។ គេ​អាច​បៀម​ដៃរហូត​គេងលក់ ឬ​បំពេ​ខ្លួនគេ​ឲ្យ​គេង​លក់​វិញ​ពេល​គេ​ភ្ញាក់​ពេល​យប់។

៤- ត្រូវដឹងអីខ្លះ?

យកកូន​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​ទៀងទាត់​ដើម្បី​ឲ្យ​ប្រាកដ​ថា​មាត់ធ្មេញ​អូនតូច​មាន​សុខភាព​ល្អ និង​អត់មាន​មេរោគ។ តែបើ​កូន​នៅ​មាន​ក្លិនមាត់ សូម​នាំគេ​ទៅជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យឡើង​វិញ ហើយ​ច្បាស់​ថា កូនមាន​អនាម័យ និង​ដុស​សម្អាត​ធ្មេញបាន​ល្អ ហើយ​ទៀង​ទាត់។

ការព្រួយបារម្ភ

៥- រឿងអីខ្លះត្រូវបារម្ភ?

កូនក្មេង និង​មនុស្ស​ពេញ​វ័យ ពេលខ្លះ​មាន​ក្លិនមាត់​មិនល្អ។ មូលហេតុ​ទាំងនោះ​អាច​មក​ពី៖

-ដកដង្ហើមតាមមាត់៖ បើកូន​ដក​ដង្ហើម​តាម​មាត់ នឹង​បណ្ដាល​ឲ្យ​មាត់​ស្ងួត នោះ​ពពួក​បាក់តេរី​ដែល នៅ​ក្នុង​មាត់​ងាយ​នឹង​កកើត។

-អត់អនាម័យ៖ ធម្មតា បាក់តេរី​រស់នៅ​ក្នុងមាត់ នឹង​មាន​នៅនឹង​កាក​សំណល់​អាហារ​ដែល​នៅចន្លោះ ធ្មេញ តាម​អញ្ចាញ លើអណ្ដាត ឬក្រោយ​បំពង់ក។ នេះ​ជាមូលហេតុ​ធ្វើ​ឲ្យ​មាន​ក្លិនមាត់ ជាពិសេស ពេល​ដែល​មាន​សល់​កាក​សំណល់​អាហារ​ក្នុង​មាត់​យូរ ។

-ញ៉ាំរបស់មានក្លិនខ្លាំង៖ បើកូន​ចូលចិត្ត​ញ៉ាំ​ចំណី​ដូច ជា​ខ្ទឹមស ឬ​ខ្ទឹមបារាំង ក៏អាច​ធ្វើឲ្យ​មាន​ក្លិនមាតដែរ។

-ជំងឺដង្កាត់៖ ដូចជា​ការបង្ក​រោគ​នៅ​ភ្នាស​ប្រហោង​ឆ្អឹង​ច្រមុះ រលាក​សាច់​បំពង់ក ឬ​ប្រតិកម្ម នឹង​អាកាសធាតុ ក៏អាច​ធ្វើឲ្យ​មានក្លិន​មាត់ដែរ ហើយ​ក្មេង​ខ្លះដែល​មាន​ជំងឺរលាក​បំពង់​អាហារ ក៏ធ្វើ​ឲ្យមាន​ក្លិន​មាត់​ដែរ ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your 29-month-old: Learning to share. http://www.babycenter.com/6_your-29-month-old-learning-to-share_5909.bc. Accessed June 3, 2015.

Your 29-month-old: Repetition is key. http://www.babycenter.com/6_your-29-month-old-repetition-is-key_10329590.bc. Accessed June 3, 2015.

Your 29-month-old: A game of memory. http://www.babycenter.com/6_your-29-month-old-a-game-of-memory_10329600.bc. Accessed June 3, 2015.

Your 29-month-old: Beating the whines. http://www.babycenter.com/6_your-29-month-old-beating-the-whines_10329640.bc. Accessed June 3, 2015.

Bad breath. http://www.babycenter.com/0_bad-breath_1502738.bc. Accessed June 3, 2015.

Thumb-sucking: Why it happens and what to do about it. http://www.babycenter.com/0_thumb-sucking-why-it-happens-and-what-to-do-about-it_63687.bc. Accessed June 3, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម