១- កូនចេះអីខ្លះ?
មិនថាកូនជាក្មេងរួសរាយ ឬពូកែអៀនប្រៀនទេ ពួកគេនឹងចាប់ផ្ដើមចេះចាប់អារម្មណ៍ជាមួយក្មេងៗនៅជុំវិញខ្លួនហើយ។ មិត្តភាពដែលគេមាន ជាមិត្តភាពពិតប្រាកដមួយដែលវាជាយានជួយឲ្យក្មេងមតេ្តយ្យអភិវឌ្ឍការប្រាស្រ័យទាក់ទងក្នុងសង្គមបាន និងមានគ្នាលេងកំដរផង មិនថាក្មេងៗជិតខាង ឬនៅសាលាទេ។ អ្នកជំនាញបានឲ្យដឹងថាក្មេងខ្លះរៀនឆាប់ចេះជាងក្មេងដែលមានអាយុដូចគ្នា។ ប៉ុន្ដែចំពោះក្មេងជាច្រើនទៀតភាពប៉ិនប្រសប់របស់ពួកគេមានទាល់តែចូលដល់ថ្នាក់បឋមសិក្សា។ កូននឹងលែងសូវរពឹស គេអាចលេងជាមួយរបស់តូចៗហើយចេះឡើងចុះជណ្ដើរខ្លួនឯង។ អូនតូចអាចផ្ដោតអារម្មណ៍ទៅលើអ្វីមួយបានយូរយ៉ាងហោចប្រហែល ២០នាទី។

២- ជួយកូនរបៀបណា?
-ដាក់កូននៅកន្លែងមានក្មេងតិច ព្រោះថាកន្លែងដែលមានក្មេងច្រើនរញ៉េរញ៉ៃ ហើយអាចបង្កជាជម្លោះបាន។ វិធីដែលល្អ គឺក្មេងធំៗមានទំនាក់ទំនងល្អពេលធ្វើការជាក្រុមជាមួយក្មេងដែលមានអាយុស្រករគ្នា។
-ទុកពេលលេងឲ្យខ្លីជាពិសេសពេលលេងជាមួយមិត្តថ្មី កុំឲ្យលេងលើសពីកន្លះម៉ោងទៅ១ម៉ោងកន្លះ។
-ដាក់ក្មេងគ្រប់អាយុចូលគ្នាដែលកូនអាយុ ២ឆ្នាំ ដើម្បីរៀនពីក្មេងដទៃ។
-ចៀសវាងរបស់លេងបើអាច ព្រោះបើលេងជាមួយក្មេងៗផ្សេងមានរបស់កាន់ក្នុងដៃ អាចបង្កជាជម្លោះ។

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
បើអង្កេតមើលកូន ហើយចាប់អារម្មណ៍ថាគេមានអារម្មណ៍ធុញធប់ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
៤- ត្រូវដឹងអីខ្លះ?
អាចមិនទាន់ច្បាស់លាស់ពីពេលវេលាជាក់លាក់ ថាតើពេលណាគួរយកកូនទៅចូលរៀនសាលាមតេយ្យ។ មុនយកកូនចូលរៀន ក្រៅពីទីតាំង ពេលវេលារៀនសូត្រ និងតម្លៃសិក្សាហើយ នៅមានចំណុចមួយចំនួនគួរពិចារណា៖
-ត្រូវប្រាកដថាសាលារៀន ស្អាតមានអនាម័យ។ សាលារៀនគឺជាកន្លែងសម្បូរមេរោគ ហើយងាយឆ្លងជំងឺផ្សេងៗ ដូចជាជម្ងឺពងបែកដៃជើង-មាត់ និងឆ្លងចៃលើក្បាលជាដើម។ យើងគួរឧស្សាហ៍លាងសម្អាតរបស់ក្មេងលេង ឬគ្រែ។
-មុនសម្រេចចិត្តដាក់កូនចូលសាលា គួរទៅសិក្សា និងលួចមើលក្នុងសាលាសិនថាតើ បរិយាកាសម៉េចដែរ? មានកន្លែងលេងអត់? បន្ទប់រៀនធំឬទេ? អាចដាក់បានសិស្សប៉ុន្មាននាក់?
-ពិភាក្សាជាមួយគ្រូព្រោះសំខាន់ក្នុងការបង្កើតទំនាក់ទំនងល្អជាមួយគ្រូដើម្បីងាយស្រួលសាកសួរពីសុខទុក្ខ និងតាមដានស្ថានភាពកូន ទាំងការសិក្សា ការលេង ឬសុខភាពពេលឈឺថ្កាត់ជាដើម។
៥- រឿងអីខ្លះត្រូវបារម្ភ?
មើលទូរទស្សន៍ ឬទូរសព្ទច្រើនលើសកម្រិតពេក ក្មេងអាចវិវត្តផ្នែកភាសាយឺត លើសគីឡូ និងពិបាកផ្ដោតអារម្មណ៍។ ព្យាយាមកំណត់ការលេងទូរសព្ទ ឬមើលទូរសទស្សន៍ ធ្វើម៉េចកុំឲ្យលើស ២ម៉ោង/ថ្ងៃ។ មើលកូនជាប់រហូត មិនស្រួលទេ ហត់ណាស់ ប៉ុន្តែធ្វើម៉េចបណ្ដោយអត់បាន ព្រោះក្មេងទើប ១-២ឆ្នាំ ងាយជួបគ្រោះថ្នាក់។ ត្រូវចាំថាយើងជាម្តាយ កាន់តែរវល់ កាន់តែប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពកូន កុំប្រហែស។ ទម្រាំពពោះ ថែទាំសុខភាព រហូតកើត ហើយចិញ្ចឹមបានប៉ុណ្ណេះ មិនមែនជាការស្រួលទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Masturbation: Why it happens and what to do about it. http://www.babycenter.com/0_masturbation-why-it-happens-and-what-to-do-about-it_63674.bc. Accessed June 3, 2015.
Your 28-month-old: Making friends. http://www.babycenter.com/6_your-28-month-old-making-friends_10329801.bc. Accessed June 3, 2015.
Your 28-month-old: Gifted kids. http://www.babycenter.com/6_your-28-month-old-gifted-kids_10329593.bc. Accessed June 3, 2015.
Your 28-month-old: Concentration. http://www.babycenter.com/6_your-28-month-old-concentration_10329541.bc. Accessed June 3, 2015.
Your 28-month-old: Understanding grammar. http://www.babycenter.com/6_your-28-month-old-understanding-grammar_10329796.bc. Accessed June 3, 2015.
28-Month-Old Child. http://www.whattoexpect.com/toddler/28-month-old.aspx. Accessed June 3, 2015.
កំណែប្រែបច្ចុប្បន្ន
11/02/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ