backup og meta

ខែទី ២៤៖ អាអូន​អាចស្លៀកពាក់ ឬ​ដោះ​ខោអាវ​ខ្លួន​ឯង​បានហើយ

ខែទី ២៤៖ អាអូន​អាចស្លៀកពាក់ ឬ​ដោះ​ខោអាវ​ខ្លួន​ឯង​បានហើយ

ការលូតលាស់ ​និងអាកប្បកិរិយា

១- កូនចេះអីខ្លះ?

អាអូន​អាយុ​បាន ២ឆ្នាំ ហើយ ​មាន​រឿង​ជា​ច្រើន​ដែល​គេ​បាន​ឆ្លង​កាត់​ទម្រាំ​បាន​ធំ​ប៉ុននេះ។ ឥលូវ​គេ​ចេះ​ដោះ​ខោអាវ​ខ្លួន​ឯង ចេះ​ស្លៀកពាក់​ខ្លួន​ឯង ​ហើយ​ក៏​ចេះ​ចង់​ពាក់​ខោអាវ​ណា​ដែល​ខ្លួន​ចូល​ចិត្ត​ទៀត​ផង។ ​ទាំង​នេះ​បង្ហាញ​ពី​ការ​ចេះ​សម្រប​ខ្លួន និង​ឯករាជ្យ​ភាព​របស់​គេ។

ឯ​ចលនា​របស់​កូនឥលូវ​ក៏​រឹងមាំ​ជាង​មុន​ដែរ។ កូន​យើង​អាច​ឈរ​ជើង​ពីរ​ជាប់​ដោយ​ខ្លួន​ឯង​បាន អាច​ឱន​រើស ឬយក​អីវ៉ាន់បាន។ ម្យ៉ាង​ទៀតនោះ​គេ​ក៏​អាច​ហក់​ និង​ឈរ​ចំទើត​ជើង​បាន​ទៀត​ណ៎!

នៅ​អាយុ​នេះ​កូន​​​អាច​យល់​ដឹង​ពី​វត្ថុ​ជុំវិញ​ខ្លួន ក៏​ដូច​ជា​អាច​ធ្វើ​តាម​ការ​បង្គាប់​ដូច​ជា “​ចូរ​កូន​យក​បាល់​មក​ខាង​នេះ!’ ឬ “មើល​ទៅ​លើ​គ្រែ’ ជាដើម។

២- ជួយកូនរបៀបណា?

ដំបូង​ឡើយ​អ្នក​គួរ​ជួយ​កូន​ឲ្យ​ចេះ​ពាក់​ខោអាវ​ខ្លួន​ឯង ​ដោយ​ទិញ​សម្លៀកបំពាក់​ដែល​មាន​ឡេវ​តិច មាន​ទំពក់​ដែល​ងាយ​ក្នុង​ការ​ពាក់​ដោយ​ខ្លួន​គេ។ យក​ល្អ​ម៉ាក់ៗ​គួរ​ជ្រើសរើស​ខោ​ចង្កេះ​កៅស៊ូ អាវ​ស៊ក ស្បែក​ជើង​មាន​ស្កុត​បិទបើក។ ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ក្មេង​ដែល​ទើប​នឹង​រៀន​ស្លៀកពាក់​ខ្លួន​ឯង។

ម៉ាក់ប៉ា​ក៏​អាច​បង្រៀន​កូន​ឲ្យ​រៀន​យល់​ដឹង​រឿង​ដូច​ជា៖

-បង្រៀន​កូន​ឲ្យ​ដឹង​ពី​ទី​កន្លែងដំបូងប្រាប់​កូន​ឲ្យ​យក​តុក្កតា​ដាក់​លើ​តុ បន្ទាប់​មក​ក្រោម​កៅអី ហើយ​ឲ្យ​យក​មក​ឲ្យ​យើង។

-សួរ​សំណួរ​ទៅកូន​ដូចជា “​ចាប​រស់​នៅ​ឯណា?’ “​តើ​យន្ត​ហោះ​ហោះ​នៅ​ទីណា?’ “​ឯណាទ្វារ?’ កុំ​រំពឹង​ខ្ពស់​ពី​កូន​ពេក គេ​នៅ​តូច​ណាស់។ ចូរ​បង្កើត​វា​ជា​ទម្លាប់​ដើម្បី​សន្ទនា​ប្រចាំ​ថ្ងៃ។

សុខភាព និងសុវត្ថិភាព

៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

​ជា​រឿង​សំខាន់​ក្នុង​ការ​នាំ​កូន​អាយុ ២ឆ្នាំ ទៅ​ពិនិត្យ​សុខភាព​ដើម្បី​តាមដាន​ការ​លូតលាស់ និងជំងឺ​ផ្សេងៗ។ ម៉ាក់ប៉ា គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដូច​ខាង​ក្រោម៖

-ទម្លាប់​​គេង៖ នៅ​អាយុ​នេះ​ក្មេង​ភាគ​ច្រើន​គេង​ប្រហែល ១១​ម៉ោង នៅពេល​យប់ ហើយ​គេង​ថ្ងៃ​ប្រហែល​ជា ២ម៉ោង ។ ក្មេង​ខ្លះវិញ​មិន​គេង​ថ្ងៃ​ទេ តែ​គេងយប់​ច្រើន​វិញ។ សូម​ប្រាប់គ្រូពេទ្យបើ​កូន​យើង​ឧស្សាហ៍​ភ្ញាក់ពេល​យប់ យល់​សប្តិ​មិន​ល្អ។ គ្រូពេទ្យ​អាច​ណែនាំ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​គេ​បាន។

-ទម្លាប់ញ៉ាំ​៖ តែ​កូនឃើញ​ក្មេង​ដទៃ​ញ៉ាំ​នំ ញ៉ាំស្ករ​ហើយ ច្បាស់​ជា​ទារតាម នាំឲ្យ​ដង្កូវ​ស៊ី​ធ្មេញ​មិន​ខាន។ យក​ល្អ​គួរ​សួរ​គ្រូ​ពេទ្យ​ថា​តើ​មាន​ចំណី​អ្វី​ដែល​អាច​ឲ្យ​កូន​​ញ៉ាំ​​ជំនួស​ស្ករ​គ្រាប់​ទាំង​នោះ។

-ដំណើរដើរ៖ ក្មេង​មួយ​ចំនួន​ដើរ​ជង្គង់​ចូល​ក្នុង​នៅ​អាយុ​នេះ ព្រោះតែ​ឆ្អឹង​ជើង​គេ​មិន​ទាន់​លូតលាស់​អស់​នៅឡើយ​ទេ។ តែ​ដល់​អាយុ ៧ឆ្នាំ ទៅ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ។

-សកម្មភាព​រាងកាយ៖ ដល់​ពេល​នេះ​ក្មេង​អាច​គ្រប់គ្រង​ដៃ​ជើង​ខ្លួន​ឯង​បាន​ហើយ អាច​ដឹង​ទិសដៅ​ទៀតផង។ គេ​អាច​ទាត់បាល់បាន សង់​ផ្ទះ​តុក្កតា វារ​ឡើង​លើ​សាឡុង ឡើងចុះ​ជណ្តើរ​ជាដើម។ ម៉ាក់ប៉ាសូម​ផ្តល់ឱកាស​ដល់​កូន​ឲ្យ​ធ្វើ​សកម្មភាព​ដែល​គេ​ចង់​ធ្វើ។

៤- ត្រូវដឹងអីខ្លះ?

គ្រូពេទ្យ​នឹង​វាស់​ទម្ងន់ កម្ពស់ និងបរិវេណ​ក្បាល​កូនយើង។ យោង​តាម​មជ្ឈមណ្ឌល​ការពារ​ប្រឆាំង​ជម្ងឺ (CDC) អាអូនអាយុ ២ឆ្នាំ ​គួរ​មាន៖

-ទម្ងន់៖ ប្រុស​ពី ១០,៧-១៥,៥ គីឡូក្រាម ឯស្រី ១០-១៤,៥គីឡូក្រាម។

-កម្ពស់៖ ប្រុស​ពី ៨២,៥-៩៣,៣ សង់ទីម៉ែត្រ ឯស្រី ៨០-៩១,៤ សង់ទីម៉ែត្រ។

-ទំហំក្បាល៖ ប្រុសពី ៤៦,៤-៥០,៨ សង់ទីម៉ែត្រ ឯស្រី ៤៥,៧-៤៩,៥ សង់ទីម៉ែត្រ។

ពេទ្យ​អាច​​​គណនា​សន្ទស្សន៍​ទម្ងន់​ និង​កម្ពស់ (BMI) បើ​កូនយើង​នៅ​លំដាប់ពី ៨៥-៩៤% នោះ​មាន​ន័យថា​គេ​លើស​ទម្ងន់​ហើយ។ តែ​បើ​ពេទ្យ​ឃើញ​ថា BMI ក្មេង​នៅ​លើ​លំដាប់​ទី ៩៥ វិញនោះ​កូន​អ្នក​ធាត់​ខ្លាំង។ តែ​កុំ​ទាន់​ភ័យ​ខ្លាំង​អី តួលេខ​ទាំង​នេះ​អាច​ស៊ាំញ៉ាំ​បន្តិច​តែ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ។

ការព្រួយបារម្ភ

៥- រឿងអីខ្លះគួរបារម្ភ?

​ក្មេង​ខ្លះ​ក្រ ចេះ​និយាយ​​ ​​តែ​ក្មេង​នីមួយៗ​វិវត្ត​លឿន​ ឬ​យឺត​ខុសៗ​គ្នា។ នៅ​អាយុ ២ឆ្នាំ កូន​​​អាច​និយាយ​បាន​តែ​ច្រើន​ជាង ៥០ពាក្យ ទេហើយ​ចេះ​ផ្សំ​ពាក្យ​ពីរៗ​ម៉ាត់​ដើម្បី​បង្កើត​ជា​ឃ្លា។ បើ​កូន​​មិន​ទាន់​ចេះ​និយាយទេ សូម​ចាំ​មើល​មួយ​ខែ​ទៀត​មើល៍ តែ​បើ​ច្រើន​ខែ​ហើយ​នៅ​តែ​មិន​ទាន់​ចេះ​និយាយ​ទៀត សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

BabyCenter Medical Advisory Board. Your 23-month-old’s physical development: Dressing up, dressing down. http://www.babycenter.com/0_your-23-month-olds-physical-development-dressing-up-dressing_5180.bc. Accessed June 2, 2015.

Your 2-year-old: Trimming the fat. http://www.babycenter.com/6_your-25-month-old-brain-boosters_10329689.bc. Accessed June 2, 2015.

Your 2-year-old: Big emotions. http://www.babycenter.com/6_your-2-year-old-big-emotions_5934.bc. Accessed June 2, 2015.

Your 2-year-old: Places and spaces. http://www.babycenter.com/6_your-2-year-old-places-and-spaces_10329738.bc. Accessed June 2, 2015.

Your 2-year-old: Vocabulary building. http://www.babycenter.com/6_your-2-year-old-vocabulary-building_10329797.bc. Accessed June 2, 2015.

24 – Month – Old Child. http://www.whattoexpect.com/toddler/24-month-old.aspx. Accessed June 2, 2015.

 

កំណែ​ប្រែបច្ចុប្បន្ន

11/02/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម