ករណីលង់ទឹក ងាយនឹងកើតលើក្មេងៗណាស់ ទោះទឹករាក់ក៏ដោយ ក៏អាចលង់ដែរ។ ប៉ាម៉ាក់គួរស្វែងយល់ពីអាការៈ និងវិធីសង្គ្រោះបឋម ដើម្បីជួយក្មេងឲ្យបានទាន់ពេល។
ករណីលង់ទឹក ងាយនឹងកើតលើក្មេងៗណាស់ ទោះទឹករាក់ក៏ដោយ ក៏អាចលង់ដែរ។ ប៉ាម៉ាក់គួរស្វែងយល់ពីអាការៈ និងវិធីសង្គ្រោះបឋម ដើម្បីជួយក្មេងឲ្យបានទាន់ពេល។

១- អ្វីជាសញ្ញាលង់ទឹក?
លង់ទឹក សំដៅនៅពេលសួតពេញដោយទឹក ធ្វើឲ្យជនរងគ្រោះសន្លប់បាត់ស្មារតី មិនកម្រើក មិនមានសកម្មភាពនៅក្នុងទឹក។ ពេលខ្លះ ករណីលង់ទឹក ជាហេតុការណ៍កើតឡើងយ៉ាងស្ងៀមស្ងាត់ ជនរងគ្រោះអាចមានអាការៈល្ហិតល្ហៃ អណ្ដែត ឬលិចក្នុងទឹក ទាំងមិនដឹងខ្លួន។
មនុស្សលង់ទឹក ជាទូទៅក្បាលនឹងលេចចេញលឹមៗនៅលើផ្ទៃទឹក ហើយមាត់របស់គេច្រើនបើកធំ។ ជនរងគ្រោះច្រើនតែព្យាយាមដើម្បីផ្ងារឡើង ការដកដង្ហើមរបស់ជនរងគ្រោះលឿនៗ តែខ្លីៗ ហើយភ្នែកបើកធំៗ និងមានអារម្មណ៍ភ័យខ្លាច។ បើសិនគេនៅតែបង្ខំហែលទឹក នោះកម្លាំងគេនឹងចុះខ្សោយ ធ្វើឲ្យមិនអាចហែលបាន ឬហែលផុតគ្រោះថ្នាក់នោះឡើយ។
២- វិធីសង្គ្រោះ ពេលមនុស្សលង់ទឹក
– វិធីសង្គ្រោះ៖ ត្រូវចាប់ផ្ដើមបញ្ចូលដង្ហើមតាមមាត់ និងមាត់ភ្លាមៗ កាន់តែលឿនកាន់តែល្អ សង្កត់បេះដូង ដើម្បីឲ្យចលនាឈាមរត់ទៅកាន់ខួរក្បាល ដើម្បីខួរក្បាលទទួលបានអុកស៊ីហ្សែន។ ត្រូវសង្កត់បេះដូង ៣០ ដង ទើបបញ្ចូលដង្ហើមតាមមាត់ ២ ដង ដោយវិធីនេះត្រូវធ្វើភ្លាមៗ ទោះជានៅលើទូក កំពុងពាក់អាវសង្គ្រោះក៏ដោយ ឬនៅពេលយើងបានជួយយកជនរងគ្រោះមកដល់កន្លែងគោក ឬមានទឹករាក់។ ប្រសិនបើជនរងគ្រោះជាក្មេង វិធីសង្គ្រោះនេះ គួរធ្វើរហូតទាល់តែទៅដល់មន្ទីរពេទ្យ ជាពិសេស បើក្មេងនៅក្នុងទឹកយូរ (ពិសេសទឹកត្រជាក់ខ្លាំង)។
– របួសក៖ បើជនរងគ្រោះមានរបួសក (ឧទាហរណ៍របួសក ដោយសារគ្រោះថ្នាក់ហក់ចូលទឹក) ត្រូវការពារផ្នែកក កុំឲ្យបត់ ឬបង្វិល។ តែបើជនរងគ្រោះជាក្មេងវិញ និងនៅក្នុងទឹកនៅឡើយ គួរជួយឲ្យគាត់បណ្ដែតខ្លួនលើទឹក រហូតទាល់តែដាក់ក្ដារជំនួយឆ្អឹងខ្នង (Spine board) ឬត្រូវចាំរហូតទាល់តែមានមនុស្សមកជួយយកគាត់ ដោយទ្រក្បាល និងខ្នង។
– ក្អួត៖ អាការក្អួត តែងកើតឡើងធម្មតា នៅពេលពោះយើងពេញដោយទឹក ដែលយើងបានផឹកអំឡុងពេលកំពុងលង់។ បើក្អួត ត្រូវប្រញាប់បង្វែរក្មេងទៅផ្នែកម្ខាង ឬឲ្យឱនមុខចុះក្រោម និងព្យាយាមការពារកុំឲ្យទឹកចូលក្នុងសួត។ សួត ជាទូទៅ គឺមិនមានទឹកទេ ដោយសារការការពារពីសន្ទះបំពង់សំឡេង។ ត្រូវចៀសវាងការដាក់សម្ពាធទៅលើពោះអំឡុងពេលកំពុងសង្គ្រោះ ព្រោះវាអាចធ្វើឲ្យកើតជំងឺក្អួតបាន។

អត្ថបទពាក់ព័ន្ធ៖
៣- ត្រូវធ្វើម៉េច ដើម្បីចៀសវាងពីការលង់ទឹក?
– មិនត្រូវបណ្ដោយក្មេងក្រោមអាយុ ៣ ឆ្នាំ លេងទឹកដោយគ្មានមនុស្សធំនៅក្បែរជាដាច់ខាត។ ក្មេងតូចៗទើបចេះដើរ ក៏អាចលង់ទឹក ទោះទឹកមានជម្រៅត្រឹម ៥ សង់ទីម៉ែត្រក៏ដោយ។
– មិនត្រូវទុកឲ្យក្មេងទើបចេះដើរ នៅជិតធុងទឹកចំណុះចាប់ពីប្រហែល ១៩ លីត្រ ដោយគ្មានមនុស្សធំនៅជិតឡើយ ព្រោះក្មេងចូលចិត្តអើតមើលអ្វីដែលនៅក្នុងនោះ ហើយបើធ្លាក់ចូល ហើយលង់ទឹកនោះ នឹងពិបាកចាក់ទឹកក្នុងធុងធំបែបនេះចេញណាស់។
– មិនត្រូវទុកក្មេងមិនចេះហែលទឹក ឲ្យនៅជិតអាងទឹកដោយគ្មានមនុស្សធំនៅក្បែរទេ ព្រោះក្មេងភាគច្រើនលង់ទឹកនៅក្នុងអាងទឹកតាមផ្ទះ ច្រើនជាងតាមមាត់សមុទ្រ ឬអាងទឹកសាធារណៈ។
– មិនត្រូវទុកក្មេងឲ្យនៅជិតកន្លែងស៉្បា ឬអាងទឹកក្ដៅដោយគ្មានមនុស្សធំឡើយ។ គ្រោះថ្នាក់អាចមិនត្រឹមតែលង់ទឹកប៉ុណ្ណោះទេ អាចមានក្មេងអាចជាប់ក្នុងបំពង់បង្ហូរខ្យល់ និងមានកម្ដៅក្ដៅខ្លាំងទៀតផង។
– ត្រូវសាកល្បងរៀបចំពេលបង្រៀនកូនឲ្យចេះហែលទឹកមុនអាយុ ៨ ឆ្នាំ (ក្មេងៗទូទៅចាប់ផ្ដើមអាចរៀនបានពីអាយុ ៤ឆ្នាំ)។
– ត្រូវប្រយ័ត្នចំពោះក្មេងគ្រប់វ័យ ដោយពិនិត្យមើលជម្រៅទឹក មុននឹងឲ្យពួកគេលេង និងចៀសវាងកុំឲ្យពួកក្មេងមុជចូលទៅក្នុងបាតអាងទឹក។
– ត្រូវប្រយ័ត្នចំពោះក្មេង កុំឲ្យពួកគេទប់ដង្ហើម ហើយនៅក្រោមទឹកយូរពេក ធ្វើបែបនេះ អាចនាំឲ្យគេសន្លប់នៅក្រោមទឹកបាន។
– ត្រូវប្រយ័ត្ន ទើបចេះហែលទឹកថ្មីៗ កុំឲ្យហែលទឹកតែម្នាក់ឯង ត្រូវមានគ្នាហែលជាមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
nlm.nih.gov. Accessed December 18, 2016.
emedicinehealth.com. Accessed December 18, 2016.
កំណែប្រែបច្ចុប្បន្ន
06/02/2020
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ គឹម កាណែល
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ