backup og meta

ការសិក្សា៖ ក្មេងៗកើតពីម៉ាក់ប៉ាវ័យចាស់ៗ មានឥរិយាបថល្អ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 01, 2019

    ការសិក្សា៖ ក្មេងៗកើតពីម៉ាក់ប៉ាវ័យចាស់ៗ មានឥរិយាបថល្អ

    ដោយសារការសិក្សាចំណាយ​ពេលយូរ ហើយ​ទម្រាំ​ធ្វើការបាន​សល់លុយ​ខ្លះទៀត គ្នាយើង​ខ្លះ ទាល់តែ​អាយុ ២០​ ក្រាស់ ឬចូលដល់ ៣០​ហើយ ទើប​សម្រេច​រៀបការ។ ទម្រាំ​មាន​កូនម្នាក់ៗ ចាស់ៗអស់​ហើយ តែ​ការសិក្សា​មួយរកឃើញ​ថា ក្មេងៗដែល​កើតពី​ម៉ាក់ប៉ា​វ័យ​ចាស់ៗ​ដូច្នេះ មាន​ឥរិយាបថល្អ។

    ការ​រកឃើញ​លទ្ធផលនេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ឥរិយាបថ​កុមារ​ហូឡង់ ៣២.៨០០​នាក់ រហូត​ដល់​ពួកគេ​អាយុពី ១០-១២ ​ឆ្នាំ ដោយ​កុមារ​ទាំង​នេះកើតនៅ​កើត​ក្រោយ​ឆ្នាំ​១៩៨០។ ការ​វាយ​តម្លៃ​ឥរិយាបថ​កុមារ​ទាំង​នេះ ធ្វើឡើង​ដោយ​ប៉ា ម៉ាក់ គ្រូបង្រៀន និង​កុមារ​ខ្លួនឯង តាមរយៈ​កម្រង​ការវាយ​តម្លៃ​ដែល​មាន​ស្ដង់ដារ។

    ក្នុង​ការសិក្សា​នេះ អាយុម៉ាក់​ក្មេងបំផុត ១៦ ​ឆ្នាំ និង​ចាស់បំផុត ៤៨​ឆ្នាំ ចំណែក​ប៉ាវិញ ក្មេង​បំផុត ១៧ ​ឆ្នាំ និង​ចាស់បំផុត ៦៨​ឆ្នាំ។

    លោកសាស្ត្រាចារ្យ Dorret Boomsma មកពី​សាកលវិទ្យាល័យ Vrije Universiteit Amsterdam និង​ជាអ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា ម៉ាក់ប៉ា​វ័យ​ចាស់ៗ កើតកូន​មាន​ឥរិយាបថល្អ ប្រហែល​ដោយសារ​ពួកគេ មាន​ធនធាន​ច្រើន និង​កម្រិត​ការអប់រំ​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖

    តែយ៉ាងណា អ្នកស្រាវជ្រាវក៏បាន​លើកឡើង​ដែរថា ស្រីៗ​កាន់តែចាស់ អត្រា​មានពពោះ ក៏កាន់​តែធ្លាក់ចុះ​ផងដែរ។ ជាមួយគ្នា​នេះ ការពពោះ​នៅ​វ័យ​កាន់តែ​ចាស់ ប្រឈម​នឹង​ការ​រលូត​កូន ជំងឺ​បម្រុង​ក្រឡាភ្លើង ហើយ​អាច​ត្រូវ​សម្រាល​ដោយ​វះកាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម