ជាទូទៅកុមារទាំងអស់តែងតែមានការវិវត្តលើរាងកាយតាមលំដាប់ ដែលប៉ាម៉ាក់អាចដឹងជាមុនបាន។ ឧទាហរណ៍កូនយើងអាចចេះក្រឡាប់មុនពេលចេះវារ ឬកូនអាចអូសវត្ថុមួយ ទៅវត្ថុមួយទៀតបានមុនពេលដែលពួកគេអាចដើរ និងលោតដោយគ្មានជំនួយពីយើង។ ទោះយ៉ាងណាក៏ដោយក៏មិនមែនគ្រប់កុមារទាំងអស់សុទ្ធតែអាចវិវត្តតាមលំដាប់លំដោយបែបនេះដែរ។ វាសំខាន់ណាស់ក្នុងការរក្សាកូនឲ្យមានការវិវត្តទាំងនេះ។
១- តើពេលណាទើបកូនតូចយើងរៀនងើបឈរ និងដើរ?
នៅពេលកូនយើងមានអាយុ ១៨ខែ ពួកគេនឹងមានការចាប់អារម្មណ៍ក្នុងការតោងឈរ។ នៅពេលនេះ ពួកគេក៏រៀនពីរបៀបដើររួចជាស្រេចដោយធ្វើការ “ រុញច្រាន” នូវវត្ថុផ្សេងៗ។ អូនៗអាចនឹងមានការរំភើប និងរីករាយក្នុងការរក្សាលំនឹងដោយការតោងនឹងរបស់អ្វីមួយ ឬតោងនឹងជញ្ជាំងទាបៗ និងការដើរតែឯង។ អូនៗក៏នឹងចូលចិត្តក្នុងការតោងឡើងខ្ពស់ហើយបន្ទាប់មកអាចមើលឃើញពីពិភពលោកនៅទីតាំងដែលពួកគេបាននៅ។
អត្ថបទពាក់ព័ន្ធ៖
- របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម
- រឿងប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមានរបួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា
- ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ?
ប៉ាម៉ាក់អាចសម្គាល់ឃើញកូនវារឡើងលើកៅអី បន្ទាប់មកបង្វែរខ្លួនមើលជុំវិញរួចអង្គុយចុះវិញ។ យើងក៏កុំភ្លេចសរសើរពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់កូនផង ព្រោះកូនអាចនឹងទទួលបានការលើកទឹកចិត្តពីយើងបាន។ អ្វីដែលសំខាន់នោះគឺយើងត្រូវយកចិត្តទុកដាក់រក្សារបស់នៅផ្ទះឲ្យមានសុវត្ថិភាពនៅពេលដែលកូនតូចដើរលេងក្នុងផ្ទះ។ វាអាចមានគ្រោះថ្នាក់បាននៅពេលដែលកូនឡើងទៅលើគ្រឿងសង្ហារឹម ដើម្បីមើលទៅខាងក្រៅបង្អួច ឬបើកទ្វារជំហរ។ ការរៀនដើរ និងការរក្សាជំហរមិនត្រឹមតែជួយដល់ការលូតលាស់លើរាងកាយរបស់កូន ដូចជាឲ្យមានភាពរឹងមាំប៉ុណ្ណោះទេ វាថែមទាំងជួយអភិវឌ្ឍដល់ផ្នែកផ្លូវចិត្ត និងជួយដល់ការរំញោចខួរក្បាលផងដែរ។
២- ការលើកទឹកចិត្តឲ្យកូនចេះតោងងើបឈរ និងចេះរក្សាជំហរដោយមានសុវត្ថិភាព
នៅពេលដែលកូនយើងចាប់ផ្តើមរៀនចេះងើបឈរដើរ និងចេះរក្សាជំហរនោះ ការមានដុំពក ស្នាមជាំ និងការមានរបួសតិចតួចគឺមិនអាចចៀសផុតបានទេ។ អ្វីដែលត្រូវធ្វើនោះ គឺត្រូវប្រាកដថាយើងនៅជិតកូនគ្រប់ពេលវេលា ហើយព្យាយាមមើលកុំឲ្យកូនធ្វើអ្វីដែលមានគ្រោះថ្នាក់ទាំងនៅផ្ទះ ឬនៅសួនកុមារ។
នៅក្នុងផ្ទះយើងត្រូវរៀបចំទុកគ្រឿងសង្ហារឹមដែលទាបៗឲ្យនៅឆ្ងាយពីបង្អួច ដើម្បីកុំឲ្យកូនតោងចេញទៅក្រៅបាន។ យើងក៏កុំភ្លេចទប់នូវគ្រឿងសង្ហារឹមណាដែលអាចដួលរំលំឲ្យនៅជាប់ជញ្ជាំង មានដូចជាតុដាក់សៀវភៅជាដើម ព្រោះកូនតូចរបស់យើងអាចនឹងប្រើវាដើម្បីជាជណ្ដើរតោងឡើង។ ប៉ាម៉ាក់ថែមទាំងអាចជួយកូនឲ្យមានជំហរក្នុងការដើរនៅលើផ្ទៃផ្សេងៗដូចជានៅលើស្មៅ ដីខ្សាច់ និងបន្ទះឈើជាដើម។
យើងគួរតែឧស្សាហ៍យកកូនតូចទៅលេងនៅសួន ឬសួនកុមារឲ្យបានទៀងទាត់ ដើម្បីលើកទឹកចិត្តដល់កូនក្នុងការដើរផ្សងព្រេង។ យើងអាចជំរុញកូនក្នុងការលេង វារលើសំបកកង់ធំៗ នៅក្នុងឧទ្យាន ឬជិះកង់លេងជុំវិញពី ព្រោះសកម្មភាពទាំងនេះអាចមានប្រយោជន៍ និងធ្វើឲ្យពួកគេសប្បាយចិត្តបាន។ ប្រសិនបើយើងមិនមានពេលវេលាគ្រប់គ្រាន់នៅលេងទីធ្លាជាមួយកូនយើងអាចលេងល្បែងខ្លះនៅក្នុងផ្ទះបានដូចជាការលេងជាមួយនឹងខ្នើយ និងភួយបាន ជាពិសេសអាចលេងល្បែងសាងសង់ភ្នំ ឬការបោះថ្មនៅលើដីខ្សាច់ ឬការសង់ស្ពានឆ្លងទន្លេបាន ឬជាការលើក ការដើរ ឬការឈរតម្រង់ជួរជាដើម។
[embed-health-tool-vaccination-tool]