backup og meta

គ្រាប់ធញ្ញជាតិល្អចំពោះកូន តែបើមិនប្រយ័ត្នបែរជាបង្កគ្រោះថ្នាក់ទៅវិញ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 24, 2020

    គ្រាប់ធញ្ញជាតិល្អចំពោះកូន តែបើមិនប្រយ័ត្នបែរជាបង្កគ្រោះថ្នាក់ទៅវិញ!

    គ្រាប់ធញ្ញជាតិ​ជា​ពពួក​ចំណី​អាហារ​ដ៏​ល្អ មិន​ថា​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ធំ ជា​ពិសេស​ចំពោះ​កូន​ក្មេងជួយដល់ការលូតលាស់ តែ​ពេល​ខ្លះ​វា​ក៏​បង្ក​គ្រោះថ្នាក់​វិញ​ដែរ។

    លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា​គ្រាប់​ធញ្ញជាតិ​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កូន​បាន បើ​សិន​ជា​ញ៉ាំ​ទៅ​ឈ្លក់​ចូល​បំពង់​ខ្យល់​គ្មាន​ការ​ជួយ​សង្គ្រោះ​ត្រឹមត្រូវ និងទាន់ពេលវេលា នេះ​សម្រាប់​ប្រភេទ​គ្រាប់​ធំ។ បើ​គ្រាប់​តូច​ៗ​វិញពេល​ញ៉ាំ ហើយ​ឈ្លក់​ចូល​ទៅ​ជាប់​ក្នុង​ទងសួត ឬ​សួត អាច​បណ្ដាល​ឲ្យ​រលាក​សួត​បាន ប្រសិន​បើ​មិន​បាន​យក​ចេញ​ឆាប់​រហ័ស។

    ចំណែក​វិធី​ដែល​ត្រូវ​យក​គ្រាប់​ធញ្ញជាតិ​នោះ​ចេញ គឺ​ត្រូវ​ស្វែង​រក​មន្ទីរពេទ្យ​ដែល​មាន​ឧបករណ៍​ត្រឹមត្រូវ និង​គ្រូពេទ្យមាន​ជំនាញ​ច្បាស់​លាស់​ ដោយ​ប្រើ​ម៉ាស៊ីន​អង់ដូស្កុប​ចាប់​យក​ចេញ ព្រោះ​បើ​បណ្ដោយ​យូរអាច​រលាក​សួត​រ៉ាំរ៉ៃ​បាន។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បន្ត​ទៀត​ថា បើ​មិន​បាន​យកគ្រាប់ធញ្ញជាតិ​ចេញ ​គ្រាន់តែ​ឲ្យ​កូន​លេប​ថ្នាំ កូន​នឹង​ជា​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​វា​នឹង​លាប់​ឡើង​វិញ ព្រោះ​ថា​កម្ទេចកំទី​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ​មិន​ទាន់​បាន​ចេញ ហើយ​នៅ​ពេល​រលាក​រ៉ាំរ៉ៃ​ចុះឡើង​ៗ នាំ​ឲ្យ​ខូច​សួត ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​​សួត​មាន​បញ្ហា​រហូត អាច​ឆាប់​ហត់ ដង្ហក់។

    លោក​បន្ថែម​ថា ការ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​គឺ​ល្អ ព្រោះ​វា​សម្បូរ​វីតាមីន សារធាតុ​ចិញ្ចឹម ប៉ុន្តែ​មុន​នឹង​ឲ្យ​កូន​ញ៉ាំ​ត្រូវ​បក​សម្បក ឬ​ពុះ​ច្រៀកជាចំណែក​ឲ្យ​តូច ដើម្បី​សុវត្ថិភាព​ពេល​ទំពា ហើយ​រក​ពពួក​គ្រាប់​ណា​ដែល​ស្រួល​បក និង​ស្រួល​ញ៉ាំ​ដូច​គ្រាប់​កៅឡាក់ ឬ​ក៏​គ្រាប់​ធញ្ញជាតិ​ស្ងោរ ព្រោះ​គ្រាប់​ក្រៀម​មាន​សភាព​រឹង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម