backup og meta

ប៉ាម៉ាក់ចង់ឲ្យកូនក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ សាកបង្រៀនតាមវិធីនេះ

ប៉ាម៉ាក់ចង់ឲ្យកូនក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ សាកបង្រៀនតាមវិធីនេះ

១- អ្វីជាការទទួលខុសត្រូវ

ការ​ទទួល​ខុស​ត្រូវ (Responsibility) មិន​មែន​មាន​ន័យ​ត្រឹម​តែ​ជា​ការ​មាន​ទំទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ តែក៏​មាន​ន័យ​ថា​ជា​ការ​ទុក​ចិត្ត​ដែល​អ្នក​ដទៃ​អាច​ពឹង​ពាក់​បាន​ជាមួយ​នឹង​ការ​រក្សា​ការ​សន្យា និង​ការ​ប្តេជ្ញា​ចិត្ត។ ការទទួលសុខត្រូវ​សំខាន់​ណាស់​មនុស្ស​យើង​​ត្រូវ​មាន​ទំទួល​ខុស​ត្រូវ​ចំពោះ​អាកប្បកិរិយា​ និង​ត្រូវ​ទទួល​ស្គាល់​កំហុស​ក្នុង​ក្រុម​គ្រួសារ និង​សហគមន៍​។

ការ​ទទួល​ខុស​ត្រូវ គឺ​ជា​កូន​សោរ​នៃ​ភាព​ជោគ​ជ័យ​ទាំង​ផ្នែក​អប់រំ និង​វិជ្ជាជីវៈ និង​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្រៀន​កូនៗយើង​​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​មាន​ទំទួល​ខុស​ត្រូវ។

អត្ថបទពាក់ព័ន្ធ៖ ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន

២- ព័ត៌មានជំនួយសម្រាប់បង្រៀនកូនៗឲ្យមានការទទួលខុសត្រូវ

ចាប់ផ្តើមពីក្មេង

ការ​បង្រៀន​កូនៗយើងពី​ទំនួល​ខុស​ត្រូវ​គួរ​តែ​ចាប់​ផ្តើម​ឲ្យ​បាន​ឆាប់​តាម​តែអាចធ្វើទៅបាន​។ប៉ាម៉ាក់​អាច​ចាប់​ផ្តើម​នៅ​ពេល​ដែល​កូន​ទើប​តែ​ចេះ​ដើរ​តេះតះ។ ប៉ាម៉ាក់​មិន​ត្រូវ​គិត​ថា​ការ​មាន​ទំទួល​ខុសអាច​រង់​ចាំ​រហូត​ដល់​វ័យ​ជំទង់​នោះ​ដែរ។ ការ​ដាក់​ទំទួល​ខុស​ត្រូវ​លើ​ក្មេង​ជំទង់​ដែល​មិន​ដែល​ធ្វើ​ក្នុង​វ័យ​កុមារ​​គឺ​ជា​កំហុស​មួយ។

ឲ្យកូនៗចេះជួយប៉ាម៉ាក់

ប៉ាម៉ាក់មិន​ត្រូវ​ធ្វើ​ការ​ងារ​ផ្ទះ​តែ​ម្នាក់​ឯង​ឡើយ។ ប៉ាម៉ាក់ត្រូវ​លើក​ទឹក​ចិត្ត និង​ឲ្យ​កូនៗជួយ ទោះបី​ជាកូនៗ​ធ្វើ​យឺត និង​មិន​ស្ទាត់​ជំនាញ​ក៏​ដោយហើយប៉ាម៉ាក់ត្រូវ​សហការ​ជាមួយ​កូន​ៗ​។ ប៉ាម៉ាក់​ត្រូវ​ប្រាដក​ថា​​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​នេះ​ក្នុង​ការ​បង្រៀន​កូន​​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ក្នុង​ពិភព​ពិត​ជាក់​ស្តែង​នេះ។

អត្ថបទពាក់ព័ន្ធ៖

បង្ហាញផ្លូវដល់កូនៗ

ជំហាន​ដំបូងប៉ាម៉ាក់ត្រូវ​បង្រៀន​កូន​ៗពី​ការ​ងារ​ផ្ទះតិច​តូច។ ដូច​ជា​ប្រសិន​បើកូនៗ​ចង់​ញ៉ាំ​អាហារ​សម្រន់ ប៉ាម៉ាក់​ត្រូវ​បង្ហាញកូន​ពី​កន្លែង​ដែល​យើង​ទុក​ផ្លែឈើ និង​របៀប​ក្នុង​ការ​លាង​សម្អាត។ ប្រសិន​បើ​កូនៗ​បោះ​សម្លៀក​បំពាក់​ដែល​កខ្វក់​នៅ​លើ​ឥដ្ឋ ប៉ាម៉ាក់​ត្រូវ​ដាក់​កន្ត្រក​ខោអាវ​ឲ្យកូនៗឃើញ និង​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ដាក់​សម្លៀក​បំពាក់​ដែល​ប្រើ​រួច។ ប៉ាម៉ាក់គួរចាត់​ចែង​ការងារ​ដែល​សម​ស្រប​ទៅ​នឹង​អាយុ​របស់កូនៗវ័យ​លូតលាស់របស់គេ។

ត្រូវចេះសរសើរកូនៗ

​ក្មេង​តូច​ៗ​ចូលចិត្ត​ចូល​រួម​ធ្វើអ្វីមួយ​ជាមួយ​ប៉ាម៉ាក់ណាស់ ព្រោះថាអូនៗចង់ជួយប៉ាម៉ាក់។ ចំពោះអូនៗ ការ​ងារ​ផ្ទះ​ប្រៀប​បាន​ដូច​ជា​ការ​លេង​ជាង​ការ​ធ្វើ​ការ។ប៉ាម៉ាក់​ត្រូវ​រក្សា​ភាព​រស់​រវើក​ដែល​វិជ្ជមាន​ជាមួយ​នឹង​ការ​សរសើរ​ដល់​កូនៗ។ ប៉ាម៉ាក់ត្រូវ​ប្រើ​ពាក្យ​សរសើរ​ណា​ដែល​ជាក់​លាក់ ជៀស​វាង​ការ​សរសើរ​បែប​ទូទៅ​ដូច​ជា “ល្អ!” ត្រូវ​ប្រាប់កូន​ពី​អ្វី​ដែលខ្លួនគេ​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ពាក្យ​សេសើរ​របស់ប៉ាម៉ាក់​កាន់​តែ​មាន​ន័យ។

អត្ថបទពាក់ព័ន្ធ៖

ជៀសវាងការឲ្យរង្វាន់

ភាព​មាន​ទំទួល​ខុស​ត្រូវ​មិន​មែន​ភាព​មេត្តា​ករុណា​ទេ។ មិន​ត្រូវ​ឲ្យ​កូន​អ្នក​មាន​ទំលាប់​ក្នុង​ការ​រំពឹង​ថា​នឹង​បាន​ទទួល​អ្វី​មួយ​ដែល​សាមញ្ញ​ឡើយ។ ការ​ឲ្យ​រង្វាន់​ដល់​កូនៗ​​សម្រាប់​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ អាច​ធ្វើ​ឲ្យ​កូន​​គិត​ថា​ការ​ទទួល​ខុស​ត្រូវ​គឺ​ត្រូវ​មាន​ការ​ចំណាយ។ ប្រសិន​បើ​ប៉ាម៉ាក់ពិត​ជា​ច​ង់​ផ្តល់​រង្វាន់​ដល់​កូនៗ ប៉ាម៉ាក់​គួរ​តែ​ទុក​រង្វាន់​សម្រាប់​ភារកិច្ច​ដែល​លើស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​កូន​។

អត្ថបទពាក់ព័ន្អ៖ 

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Tips for Teaching Kids Responsibility. https://www.care.com/c/stories/5219/9-tips-for-teaching-kids-responsibility/. Accessed July 27, 2017.

PART I – THE BIG PICTURE: TEACHING RESPONSIBILITY TO YOUR CHILDREN. http://centerforparentingeducation.org/library-of-articles/responsibility-and-chores/developing-responsibility-in-your-children/. Accessed July 27, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម