របបអាហាររបស់ទារក និងកុមារប្រែប្រួលទៅតាមអាយុរបស់ពួកគេ ដោយចាប់ផ្តើមពីអាហារទន់ៗ ក្នុងបរិមាណពីតិចទៅច្រើន។ ពេលកូនឈានដល់អាយុ ១-២ ឆ្នាំ តើម៉ាក់ៗគួរបំបៅដោះកូនប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ ទើបសមស្របនឹងអាយុពួកគេ?
នៅចន្លោះអាយុ ១-២ ឆ្នាំ ម៉ាក់ៗត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយ ឬទឹកដោះគោ ទាំងពេលយប់ ឬពេលថ្ងៃ យ៉ាងហោចណាស់បំបៅកូនឲ្យបាន ៣ដង/២ម៉ោង។
ងាកមកប្រភេទ និងបរិមាណអាហារដែលត្រូវផ្តល់ឲ្យកូននៅអំឡុងអាយុ ១-២ ឆ្នាំ វិញ ម៉ាក់គួរតែផ្តល់ទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ខាងក្រោមនេះ។
ប្រភេទអាហារត្រូវផ្តល់ឲ្យកូន៖ បបរខាប់គ្រប់គ្រឿងដែលមានត្រីកិនឲ្យម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ និងបន្លែស្លឹកបៃតងចាស់ដែលពាត (កិន) ចិញ្ច្រាំម៉ដ្ត។
ចំនួនដង៖ ៣ដង/ថ្ងៃ
បរិមាណអាហារ៖ ១ចានចង្កឹះពេញ ក្នុង១ពេលៗ
និងត្រូវផ្តល់បន្ថែមនូវអាហារក្រៅពេល (អាហារសម្រន់) ឲ្យបាន ២ដង/ថ្ងៃ អាហារក្រៅពេលទាំងនោះមានដូច ចេកទុំ ល្ហុងទុំ ស្វាយទុំ ចេកឆឹង ដំឡូងជ្វាពណ៌លឿង ត្រាវ។ ចូលដល់វ័យនេះ ម៉ាក់ប៉ាត្រូវផ្តល់អាហារដែលកូនអាចកាន់ញ៉ាំបាន។
អ្វីដែលម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់នោះ គឺត្រូវលាងដៃយើង និងកូនឲ្យបានស្អាតជាមួយសាប៊ូរាល់ពេលមុនបញ្ចុកអាហារកូន ត្រូវដាក់កូនលើភ្លៅ ហើយបញ្ចុកអាហារកូនឲ្យសកម្ម ជាពិសេសត្រូវផ្តល់អាហារឲ្យកូនញ៉ាំក្នុងបរិមាណត្រឹមត្រូវឲ្យអស់ពីចាន។
[embed-health-tool-vaccination-tool]