backup og meta

កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2020

    កូនអាយុ ១-២ ឆ្នាំ គួរឲ្យបៅប៉ុន្មានដង? ហើយផ្តល់អាហារអីខ្លះ?

    របប​អាហារ​របស់​ទារក និង​កុមារ​ប្រែប្រួល​ទៅ​តាម​អាយុ​របស់​ពួក​គេ ដោយ​ចាប់​ផ្តើម​ពី​អាហារ​ទន់ៗ ក្នុង​បរិមាណ​ពី​តិច​ទៅ​ច្រើន។ ពេល​កូន​ឈាន​ដល់​អាយុ ១-២ ឆ្នាំ តើ​ម៉ាក់ៗ​គួរ​បំបៅ​ដោះ​កូន​ប៉ុន្មាន​ដង? ហើយ​ផ្តល់​អាហារ​អីខ្លះ ទើប​សម​ស្រប​នឹង​អាយុ​ពួក​គេ?

    នៅចន្លោះអាយុ ១-២ ឆ្នាំ ម៉ាក់ៗត្រូវបន្ត​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​ ទាំង​ពេល​យប់ ឬ​ពេល​ថ្ងៃ យ៉ាង​ហោច​ណាស់​បំបៅ​កូន​ឲ្យ​បាន ៣ដង/២ម៉ោង

    ងាក​មក​ប្រភេទ និង​បរិមាណ​អាហារ​ដែល​ត្រូវ​ផ្តល់​ឲ្យ​កូន​នៅ​អំឡុង​អាយុ ១-២ ឆ្នាំ វិញ ម៉ាក់​គួរ​តែ​ផ្តល់​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ខាង​ក្រោម​នេះ។

    ប្រភេទ​អាហារ​ត្រូវ​ផ្តល់​ឲ្យ​កូន៖ បបរ​ខាប់​គ្រប់​គ្រឿង​ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ និង​បន្លែ​ស្លឹក​បៃតង​ចាស់​ដែល​ពាត (កិន) ចិញ្ច្រាំ​ម៉ដ្ត។

    ចំនួន​ដង៖ ៣ដង/ថ្ងៃ

    បរិមាណ​អាហារ៖ ១ចាន​ចង្កឹះ​ពេញ ក្នុង​១ពេលៗ

    និង​ត្រូវ​ផ្តល់​បន្ថែម​នូវ​អាហារ​ក្រៅ​ពេល (អាហារសម្រន់) ឲ្យបាន ២ដង/ថ្ងៃ អាហារ​ក្រៅ​ពេល​ទាំង​នោះ​មានដូច ចេកទុំ ល្ហុងទុំ ស្វាយទុំ ចេកឆឹង ដំឡូង​ជ្វា​ពណ៌​លឿង ត្រាវ។ ចូល​ដល់​វ័យ​នេះ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​អាហារ​ដែល​កូន​អាច​កាន់​ញ៉ាំ​បាន។

    អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ត្រូវ​លាង​ដៃ​យើង និង​កូន​ឲ្យ​បាន​ស្អាត​ជាមួយ​សាប៊ូ​រាល់​ពេល​មុន​បញ្ចុក​អាហារ​កូន ត្រូវ​ដាក់​កូន​លើ​ភ្លៅ ហើយ​បញ្ចុក​អាហារ​កូន​ឲ្យ​សកម្ម ជាពិសេស​ត្រូវ​ផ្តល់​អាហារ​ឲ្យ​កូន​ញ៉ាំ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ​ឲ្យ​អស់​ពី​ចាន។

    ទល់លាមក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម