backup og meta

អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹមល្អ ល្អចំពោះការលូតលាស់អាអូនតូចៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2021

    អង្ករសម្រូប សម្បូរសារធាតុចិញ្ចឹមល្អ ល្អចំពោះការលូតលាស់អាអូនតូចៗ

    អង្ករ​សម្រូប ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ល្អ​សម្រាប់​សុខភាព​យើង​ច្រើន បើ​ញ៉ាំ​វា​ជា​ប្រចាំ​ជំនួស​បាយ​អង្ករ​ធម្មតា។ ស្រប​គ្នា​នេះ អង្ករ​សម្រូប​ក៏​ស័ក្ដិសម​ជា​អាហារូបត្ថម្ភ​សម្រាប់​ទារក និង​កូន​ក្មេង​តូច​ៗ​ដែរ។

    តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំង​ថា អង្ករ​សម្រូប ឬ ​Brown rice ជា​អង្ករ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​អង្ករ​ធម្មតា ព្រោះ​វា​ឆ្លង​កាត់​ការ​កិន​តិច​តួច​ជាង​អង្ករ​ធម្មតា។ អង្ករ​សម្រូប​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន B (សំខាន់​សម្រាប់​ប្រព័ន្ធ​ប្រសាទ) កាបូអ៊ីដ្រាត ជាតិ​កាក​សរសៃ ជាតិ​ខ្លាញ់ ប្រូតេអ៊ីន សូដ្យូម ប៉ូតាស្យូម។ល។

    អត្ថប្រយោជន៍អង្ករសម្រូបចំពោះក្មេង

    វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា ចំពោះ​ផល​ប្រយោជន៍​នៃ​អង្ករ​សម្រូប​លើ​កុមារ​តូចៗ ដូច​នឹង​មនុស្ស​ធំ​ដែរ​ដូច​ជា៖

    – ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់

    – ជួយ​ដល់​ការ​លូតលាស់​រាងកាយ

    – ជួយ​ដល់​ការ​ឡើង​ទម្ងន់​ល្អ។

    ម៉ាក់​ប៉ា​អាច​ឲ្យ​អា​អូន​ញ៉ាំ​អង្ករ​សម្រូប​បាន ចាប់​ពី​អាយុ​៦ខែ​ឡើង​ទៅ ពោល​គឺ​យើង​អាច​ផ្ដល់​បាយ​សម្រូប ឬ​បបរ​សម្រូប​ឲ្យ​អាអូន​ញ៉ាំ​បាន ពេល​កូន​ចាប់​ផ្ដើម​ញ៉ាំ​អាហារ​រឹង​បន្ថែម​ពី​លើ​ការ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹកដោះគោ​។ ​

    លោក​ស្រី​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា សម្រាប់​អង្ករ​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​អាហារ​ដែល​មាន​ជាតិ​ស្ករ​ល្អ។ពេល​យើង​ញ៉ាំ​អង្ករ​សម្រូប​ចូល​ទៅ​ក្នុង​ខ្លួន ធ្វើ​ឲ្យ​លំពែង​យើង​បញ្ចេញ​អ័រម៉ូន​អ៊ាំងស៊ុយលីន​យឺត ជាង​ញ៉ាំ​អង្ករ​ធម្មតា។ នេះ​មានន័យ​ថា អង្ករ​សម្រូប​អាច​ជួយ​យើង​រក្សា​ជាតិស្ករ​ក្នុង​ខ្លួន​មិន​ឲ្យ​ឡើង​លឿន​ខ្លាំង។ ហេតុនេះ​ហើយ អង្ករ​សម្រូប​មិន​មែន​ផ្ដល់​ប្រយោជន៍​តែ​ដល់​ក្មេងៗ​ទេ មនុស្ស​ចាស់​ធម្មតា ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ញ៉ាំ​វា​ដូច​គ្នា។

    អង្ករសម្រូប

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម