backup og meta

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក

ហេតុផល ៦យ៉ាង ម៉ាក់ប៉ាគួរឱ្យកូនតូចៗរៀនហែលទឹក

បើម៉ាក់ប៉ាចង់ឱ្យកូនហាត់ប្រាណ ម៉ាក់ប៉ា​គួរ​ពិចារណា​កីឡា​ហែលទឹក​ព្រោះក្មេងៗ​ចូល​ចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំង​ធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេង​ៗទៀតជាច្រើន។ ខាង​ក្រោម​នេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។

១. ហែលទឹកជួយការពារការលង់ទឹក

យោងតាម​របាយការណ៍អត្រា​មរណភាព​កុមារ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ នៅ​ប្រទេស​កម្ពុជាការលង់ទឹក គឺជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​កុមារ​បន្ទាប់​ពី​ទារក​។ ការចេះ​ហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមាន​សុវត្ថិភាព​នៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។

​ ២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប

ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀប​ទៅនឹងកីឡាពេញ​និយម​​ផ្សេង​ទៀត​ដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅ​ពេល​ដែល​ស្ថិតនៅក្នុងទឹក​ជម្រៅ​ត្រឹមក   ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។

៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ

ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយ​មាន​តុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើន​ការស៊ូទ្រាំ​ដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការ​ហែល​​ទឹក​ស័ក្ដិសម​បំផុតសម្រាប់កុមារធាត់

៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន

ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen ​អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា “កុមារដែល​ហែលទឹកមានការយល់ដឹងខ្ពស់​ជាងកុមារក្នុង​វ័យ​ស្របាលគ្នាដែលមិនហែលទឹក ៦ ទៅ ១៥ ខែ លើជំនាញយល់ដឹង ការដោះស្រាយ​ចំណោទគណិតវិទ្យា ការរាប់ ការរៀនភាសា និងការធ្វើតាមការណែនាំ។

ហេតុអ្វីប៉ាម៉ាក់គួរឱ្យកូនតូចៗរៀនហែលទឹក?៥. ការហែលទឹកជួយបង្កើនទំនុកចិត្តដល់ក្មេងៗ

ការហែលទឹកផ្តល់ឱកាសឱ្យក្មេងតូចៗប្រកួតប្រជែងលក្ខណៈមិត្តភាព និងទទួល​បាន​រង្វាន់ដែលជួយកុមារឱ្យមានទំនុកចិត្តលើ និងជឿជាក់​លើសមត្ថភាព​របស់​ខ្លួនឯង។ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលហែល​ទឹកតាំង​ពីក្មេង​អាចសម្របខ្លួនបានលឿនក្នុងបរិស្ថានថ្មី មានសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងឯករាជ្យជាងក្មេងៗក្នុងវ័យស្រករគ្នាដែលមិនហែលទឹក។

៦. ការហែលទឹកផ្តល់ឱកាសឱ្យកូនតូចៗរាប់អានមិត្តថ្មី

អាងហែលទឹកក៏ជាកន្លែងដ៏ល្អសម្រាប់កូនតូចៗជួបមិត្តភ័ក្តថ្មីៗក្រៅពីមិត្តភ័ក្តជិតខាងផ្ទះ និងក្នុងថ្នាក់រៀនដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍កាន់​តែទូលំទូលាយនិងរង្វង់​សង្គមធំទូលាយ។

ក្មេងតូចៗគួររៀនហែលទឹកនៅអាយុ ៤ ឆ្នាំព្រោះនៅអាយុនេះអាអូនអាច​សម្រប​សម្រួល​ចលនាដើម្បីហែល និងធាក់ទឹក​ដែលជាជំនាញ​សំខាន់ក្នុងការហែលទឹក​ និង​រៀនជំនាញមូលដ្ឋានដូចជា ការបណ្តែតខ្លួនលើទឹកជាដើម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Learn to Swim
https://www.swimming.org/learntoswim/why-your-child-should-learn-to-swim/

Top Reasons Your Child Should Learn to Swim
https://www.swimrightacademy.com/top-reasons-your-child-should-learn-to-swim/ R

6 Reasons Learning to Swim Can Be Highly Useful
https://www.swimmingworldmagazine.com/news/6-reasons-learning-to-swim-can-be-highly-useful/

3 Reasons Why You Should Get Your Kids Swimming Young
https://soulcap.com/editorial/3-reasons-why-you-should-get-your-kids-swimming-young

 

 

កំណែ​ប្រែបច្ចុប្បន្ន

18/08/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន

ជំងឺ ៤ប្រភេទ ដែលងាយឆ្លងនៅក្នុងអាងហែលទឹក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម