backup og meta

កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

    អំឡុង​ពេល​កូវីដ-១៩​នេះ តម្រូវ​ឲ្យ​យើង​នៅ​ក្នុង​ផ្ទះ​ច្រើន ដើម្បី​ការ​ពារ​ខ្លួន​ពី​វីរុស​ផ្លូវ​ដង្ហើម​ដ៏​សាហាវ​នេះ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ។ ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត និង​ការ​សិក្សា​តាម​អនឡាញ អាច​ធ្វើ​ឲ្យ​កូន​ៗ​កើត​ស្ត្រេស និង​ឆាប់​មួម៉ៅ​ជាដើម។

    ពេល​ខ្លះ ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ជឿ​ទេ​ថា កូន​ៗ​កើត​ស្ត្រេស​ទេ​ ព្រោះ​គិត​ថា​ពួក​គេ​នៅ​ក្មេង គ្មាន​អ្វី​ត្រូវ​គិត​ច្រើន ក្រៅ​ពី​អង្គុយ​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ។ ប៉ុន្តែ បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា អា​អូន​មាន​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ក្នុង​រយៈ​ពេល​ខ្លី​ដូច​ជា អារម្មណ៍​ឆាប់​ប្រែប្រួល ឈឺ​ក្បាល ឈឺ​ចុក​ពោះ ឬ​ផ្ដាច់​ខ្លួន​នៅ​ម្នាក់​ៗ​ឯង។ នេះ​បង្ហាញ​ថា អា​អូន​កំពុង​មាន​អារម្មណ៍​មិន​ល្អ យើង​គួរ​រក​វិធី​ជួយ​កូន​ៗ​បន្ធូរ​អារម្មណ៍ ចៀស​វាង​កូន​មាន​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់។

    វិធី​ដោះ​ស្រាយ​ កូន​ៗ​កើត​ស្ត្រេស

    មាន​វិធី​ជា​ច្រើន​ដែល​អាច​ជួយ​កូន​ៗ​សម្រួល​អារម្មណ៍​របស់​ពួក​គេ​បាន ហើយ​ម៉ាក់​ប៉ា​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​បំបាត់​បញ្ហា​ស្ត្រេស​ដែល​កើត​មាន​លើ​កូន​ដូច​ជា៖

    • បង្កើត​បរិយាកាស​ក្នុង​ផ្ទះ​ឲ្យ​មាន​ភាព​រីករាយ មិន​អាប់អួ ដូច​ជា​ញ៉ាំ​បាយ​ល្ងាច​ជុំ​គ្រួសារ និយាយ​លេង​សើច និង​លេង​ហ្គេម​ជា​គ្រួសារ​ជាដើម។
    • ធ្វើ​ឲ្យ​ផ្ទះ​ជា​កន្លែង​មួយ​មាន​ភាព​ស្ងប់​ស្ងាត់ សុវត្ថិភាព និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​សមាជិក​គ្រួសារ
    • តាម​ដាន​មើល​កម្មវិធី​ទូរទស្សន៍ ហ្គេម​កូន​លេង និង​សៀវភៅ​កូន​អាន
    • ប្រកាន់​យក​ទម្លាប់​មាន​សុខភាព​ល្អ​ដូច​ជា ហាត់​ប្រាណ និង​ការ​ថែទាំ​ខ្លួន​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ ព្រោះ​កូន​ៗ​ត្រាប់​តាម​ទង្វើ​ឪពុក​ម្ដាយ
    • រៀន​ស្ដាប់​កូន​ៗ​ពេល​ពួក​គេ​រអ៊ូ​ពី​បញ្ហា ដោយ​មិន​ត្រូវរិះគន់​អារម្មណ៍​កូន និងត្រូវ​​ជួយ​កូន​ៗ​រក​ដំណោះ​ស្រាយ​សម​ស្រប​ទៅ​តាម​បញ្ហា។

    កូន​ៗ​កើត​ស្ត្រេស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម