backup og meta

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ម៉ាក់​ប៉ា​ណា​ដែល​មិន​ចង់​ឲ្យ​កូន​ខ្លួន​ឯង​ឆ្លាត មាន​បញ្ញា​ខ្ពស់នោះ? ម៉ាក់​ប៉ា​ខ្លះ​ខំ​ប៉ូវ​អាហារ​ល្អៗ ពេលកូន​កើត​មក ខ្លាច​កូន​ខ្សោយ ប្រាជ្ញា​មិន​ល្អ តែ​ទោះ​ប៉ូវ​ប៉ុនណា បើ​កូន​កើត​មក​យក​ជំងឺ​ពី​កំណើត​ប៉ុន្មាន​ខាង​ក្រោម​នេះ​មក​ជាមួយ ដឹង​តែ​ប្រាជ្ញា​កូន​មាន​បញ្ហា​ខុស​ពី​ក្មេង​ដទៃ​ហើយ។

ជំងឺ​ពី​កំណើត​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ក្មេង​ខ្សោយ​ប្រាជ្ញា?

លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​បាន​ឲ្យ​ដឹង​ថា ជំងឺ​ដែល​អាច​ឲ្យ​ទារក​បាត់​បង់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា ស្មារតី​ខុស​ពី​ក្មេង​ធម្មតា គឺ​មាន​ចំនួន​៧មុខ​ដូច​ជា៖

១.ទារក​មាន​ជំងឺ​ពី​កំណើត​លើ​ការ​បម្លែង​ជាតិ​សាច់​ក្នុង​ខ្លួន៖ ធ្វើ​ឲ្យកូន​ខ្សោយ​ប្រាជ្ញា អាច​ពិការ និង​មាន​ភាព​មិន​ធម្មតា​លើ​សាច់​ខួរក្បាល។

២.ទារក​មាន​ជំងឺ​ខ្សោយ​ក្រពេញ​ពី​កំណើត៖ ដែល​ធ្វើ​ឲ្យ​ខ្សោយ​ប្រាជ្ញា​ខ្លាំង យឺត​យ៉ាវ​ការ​គិត កូន​អាច​តឿ ខ្សោយ​ត្រចៀក កើត​លឿង​ស្បែក ស្បែក​ស្ងួត អណ្ដាត​ធំ សាច់​ដុំ​ទន់ ទល់​លាមក និង​សំឡេងយំស្អកៗ។

៣.ទារក​មាន​វិបត្តិ​ទៅ​លើ​ការ​បម្លែង​ជាតិ​ស្ករ៖ ធ្វើ​ឲ្យទារក​បៅ​មិន​សូវ​បាន ក្អួត រាក​ខ្សោយ​ថ្លើម ថ្លើម​រីក​ធំ ឧស្សាហ៍​មាន​ហូរ​ឈាម ហើម​ខ្លួន ទាច​ទឹក និង​កើត​លឿង។

៤.ទារក​មាន​វិបត្តិ​ទៅ​ការ​បម្លែង​លើ​ក្រុម​វីតាមីនB៖ ធ្វើ​ឲ្យ​ទារក ប្រកាច់ ថ្លង់ ខ្វាក់ និង​អាច​ពិការ។ លើស​ពី​នេះ ទារក​អាច​យឺត​យ៉ាវ​ក្នុង​ការ​លូត​កម្ពស់ និង​ពិបាក​ឡើង​គីឡូ ឬ​ឡើង​កន្ទួល​ពេញ​ស្បែក ជ្រុះ​សក់ និង​ឧស្សាហ៍​សន្លប់។

៥.ទារក​មាន​ភាព​មិន​ធម្មតា​ទៅលើ​មុខងារ​ក្រពេញ​លើ​តម្រងនោម៖ ធ្វើ​ឲ្យ​អ័រម៉ូន​ខ្លះ​លើស ខ្លះ​មិន​គ្រប់។ ទារក​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ទឹក និង​មាន​ភាព​មិន​ធម្មតា​លើ​ប្រដាប់​ភេទ។

៦.ទារក​មាន​ភាព​មិន​ធម្មតា​ពី​កំណើត​លើ​សួត៖ សួត​ចេញ​ជាតិ​ខាប់​លើស​លប់​ក្នុង​សួត រំខាន​ដល់​ការ​ដក​ដង្ហើម ក្អក ឧស្សាហ៍​រលាក​សួត រំខាន​ដល់​ការ​រំលាយ​អាហារ ប៉ះពាល់​លំពែង កូន​មាឌ​តូច​ទាប​មិន​សូវ​ឡើង​គីឡូ បត់​ជើង​ធំ​ច្រើន ធំ​ក្លិន​ស្អុយ​ខ្លាំង និង​ប៉ះពាល់​ប្រដាប់​បន្ត​ពូជ។

៧.ទារក​មាន​វិបត្តិ​បែក​គ្រាប់​ឈាម​ក្រហម៖ អង់ហ្ស៊ីម ​G6DP ​នេះ​មាន​នៅ​លើ​គ្រាប់​ឈាម​ក្រហម ដែល​ការពារ​មិន​ឲ្យ​គ្រាប់​ឈាម​ងាយ​បែក ដោយ​ប្រការ​ផ្សេងៗ​ដូច​ជា ការ​ប៉ះទង្គិច ឬ​សារជាតិ​អ្វី​មួយ។ វា​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ទន់​អាច​បត់បែន​បាន​ស្រួល។ តែ​បើ​ខ្វះ​អង់ហ្ស៊ីម និង​ងាយ​បែក​គ្រាប់​ឈាម​ទៅ​ជា​ស្លេក​ស្លាំង អស់​កម្លាំង ល្ហិតល្ហៃ ហត់ នោម​ពណ៌​ខ្មៅ​ជា​ដើម។

វេជ្ជបណ្ឌិត​រូប​នេះបាន​បញ្ជាក់​ថា ជំងឺ​ទាំង​៧​មុខ​នេះ អាច​រក​ឃើញ​តាម​រយៈ​ការ​ជោះ​កែង​ជើង​ទារក​ក្រោយ​សម្រាល​បាន​៤៨-៧២​ម៉ោង ព្រោះ​គ្រូពេទ្យ​ឯក​ទេស​កុមារ មិន​អាច​ពិនិត្យ​ឃើញ​ពី​រោគ​សញ្ញា​របស់​ទារក​នោះ ដោយ​ការ​ពិនិត្យ​សុខភាព​ធម្មតា​ទេ។ ប្រសិន​បើ​ពិនិត្យ​មិន​ទាន់ រោគ​សញ្ញា​ចាប់​ផ្ដើម ឬ​ក្មេង​ចាប់​ផ្ដើម​ឈឺ នោះ​ការ​ព្យាបាល​គ្មាន​ប្រសិទ្ធភាព គឺ​មិន​អាច​កែ​ប្រែ​ការ​បាត់​បង់ ការ​លូត​លាស់​ស្មារតី និង​ប្រាជ្ញា​របស់​ក្មេង​ឲ្យ​វិល​ភាព​ដើម ឬ​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់ បើ​ព្យាបាល​មិន​បាន​ទាន់​ពេល​វេលា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកកើតមកក្បាលពយ វែងទៅលើ បណ្ដាលមកពីអ្វី?

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម