backup og meta

ម៉ាក់ៗដឹងទេ ក្រពះពោះវៀនកូនអស្ចារ្យជាងអ្វីដែលអ្នកគិត?

ម៉ាក់ៗដឹងទេ ក្រពះពោះវៀនកូនអស្ចារ្យជាងអ្វីដែលអ្នកគិត?

ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​មិន​ត្រឹម​តែ​អាច​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍ របស់​កូន​អ្នក​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល និង​សុខភាព​រាងកាយ​ទៀត​ផង។ ស្វែង​យល់​អំពី​ភាព​អស្ចារ្យ​នៃ​ក្រពះ​ពោះវៀន​សុខភាព​ល្អ និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កូន​អ្នក​ដូច​ខាង​ក្រោម។

-ប្រព័ន្ធ GI (ក្រពះ​ពោះវៀន) ដែល​មាន​ដំណើរ​ការ​ប្រក្រតី​អាច​រំលាយ​អាហារ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ប្រកប​ដោយ​ប្រសិទ្ធភាព ផ្តល់​ថាមពល និង​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​រាង​កាយ​ត្រូវ​ការ ខណៈ​ពេល​ដែល​បញ្ចេញ​កាក​សំណល់​ចោល​បាន​ទៀង​ទាត់។¹

-70% នៃ​កោសិកា​ការពារ​រាង​កាយ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ក្រពះ​ពោះវៀន បង្កើត​បាន​ជា​ប្រព័ន្ធ​ការពារ​រាង​កាយ​ជាក់​លាក់​មួយ។²

-100 លាន​កោសិកា​សរសៃ​ប្រសាទ​រស់នៅ​ក្នុង​ក្រពះ​ពោះវៀន ផលិត​សារធាតុ​បញ្ជូន​រំញោច​ផ្សេងៗ​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍ និង​ភាព​ឆ្អែត។³

១. ផាសុកភាព​ប្រព័ន្ធ​រំលាយ​អាហារ

ផាសុកភាព​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​អ្នក​ពិត​ជា​សំខាន់​ណាស់។ ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​ក៏​ចំា​បាច់​ត្រូវ​មាន​សុខភាព​ល្អ ដើម្បី​អាច​រំលាយ​អាហារ​របស់​កូន​អ្នក​ញុំា ឲ្យ​ទៅ​ជា​ថាមពល និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្រពះ​ពោះវៀន​សុខភាព​ល្អ កូន​អ្នក​នឹង​កាត់​បន្ថយ​អាការៈ​រាក និង​ឈឺ​ពោះ យំ​មួម៉ៅ ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​នឹង​មិន​បាន​គេង​យប់។

២. ការ​បឺត​ស្រូប​សារធាតុ​ចិញ្ចឹម​បាន​ល្អ

ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ខ្ពស់ ធានា​កូន​អ្នក​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំង​អស់​ដែល​រាង​កាយ​ត្រូវ​ការ ។

តើ​កូន​អ្នក​បាន​ទទួល​យក​សារធាតុ​ចិញ្ចឹម​ចាំបាច់​ទាំង​អស់​ហើយ​ឬ​នៅ?

៣. ពោះវៀន​ដំណើរ​ការ​ល្អ

ពោះវៀន​មាន​សុខភាព​ល្អ កូន​​អ្នក​អាច​រីករាយ​នឹង​ការ​បន្ទោរ​បង់​ដ៏​ទៀង​ទាត់ ហើយ​រួម​ជាមួយ​លាមក​ទន់។ ប្រភេទ​អាហារ​ដែល​កូន​របស់​អ្នក​ញ៉ាំ​អាច​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូ​វរូបរាង​របស់​លាមក។ តាម​ពិត ពោះវៀន​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​កូន​អ្នក​គឺ​ជា​សញ្ញា​បង្ហាញ​ពី​សុខភាព​ទូទៅ​របស់​កូន និង​សុខភាព​ពោះវៀន។ សញ្ញា​បង្ហាញ​ពី​លាមក​កូន។ តើ​លាមក​កូន​អ្នក​បង្ហាញ​ពី​សុខភាព​របស់​កូន​អ្នក​យ៉ាង​ណា​ដែរ?

៤. ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ

តើ​អ្នក​ដឹង​ទេ​ថា ៧០% នៃ​កោសិកា​ការពារ​រាង​កាយ​ប្រមូល​ផ្តុំ​នៅ​ក្នុង​ក្រពះ​ពោះវៀន បង្កើត​បាន​ជា​ប្រព័ន្ធ​ការពារ​រាងកាយ​ជាក់​លាក់​មួយ² ?

អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ គឺ​ក្រពះ​ពោះវៀន​ជា​កន្លែង​ដែល​បាក់​តេរី​ល្អ​រាប់​លាន​រស់​នៅ ( microbiota ដែល​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ) ដែល​ជួយ​កូន​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹងមាំ​ដើម្បី​ប្រឆាំង​នឹង​ជំងឺ និង​ការ​ឆ្លង​រោគ​ផ្សេងៗ។

៥. ការ​លូតលាស់ និង​អភិវឌ្ឍ​ល្អ​ប្រសើរ

ក្នុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​កូន​អ្នក​គឺ​សំខាន់។ វា​មាន​អត្រា​ខ្ពស់​បំផុត​នៃ​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​ពេញ​មួយ​ជីវិត​របស់​កូន!

ពោះវៀន​ដែល​មាន​សុខភាព​ល្អ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូច​ជា​ជាតិ​ដែក និង​កាល់ស្យូម​មាន​ប្រសិទ្ធ​ភាព​បាន​ល្អ ដូច្នេះ​កូន​របស់​អ្នក​អាច​លូតលាស់​រឹង​មាំ និង​ខ្ពស់! តើ​អ្នក​កំពុង​ផ្តល់​អាហារ​ដែល​មាន​អាហារូត្ថម្ភ​ល្អ​ដល់​កូន​ដែរ​ទេ?

៦. ឥទ្ធិពល​លើ​ការ​លូតលាស់​ខួរ​ក្បាល

នៅ​ចាំ​ពាក្យ​ដំបូង​ដែល​កូន​អ្នក​ចេះ​និយាយ​ទេ? ខួរក្បាល​របស់​កូន​អ្នក​បាន​កំពុង​តែ​លូតលាស់ ហើយ​វា​ចាំបាច់​ណាស់​សម្រាប់​កូន​ឲ្យ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​តាំង​ពី​វ័យ​ក្មេង។ តើ​ម៉ាក់ៗ​ដឹង​ទេ? ខួរ​ក្បាល​កូន​អ្នក​លូត​លាស់​ធំ​ជាង ៤ ដង ពេល​ដែល​កូន​ទើប​តែ​កើត ហើយ​មាន​ទម្ងន់​ជិត ៨០% នៃ​មនុស្ស​ធំ​ដែល​មាន​អាយុ ២២ ឆ្នាំ។ វា​ពិតជា​ពេល​វេលា​មួយ​ដ៏​អស្ចារ្ នៅ​ពេល​ដែល​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កូន​អ្នក​លឿន។

សារធាតុចិញ្ចឹម​សម្រាប់​ខួរក្បាល​មាន​ដូច​ជា DHA​ ដែល​ងាយ​ស្រួល​នឹង​បឺត​ស្រូប​យក​ពី​ពោះវៀន​ដែល​មាន​សុខភាព​ល្អ។ តោះ! ចាប់​ផ្តើម​ស្វែង​រក​របប​អាហារ​របស់​កូន​ឲ្យ​បាន​លឿន​ណា!

៧. ចិត្ត និង​អារម្មណ៍​ស្រស់ស្រាយ

តើ​អ្នក​ដឹង​ទេ​ថា ៩៥% នៃ​អ័រម៉ូន​សេរ៉ូតូនីន (serotonin hormones) ជា​អ័រម៉ូន​អារម្មណ៍​ល្អ ត្រូវ​បាន​ផលិត​ក្នុង​ក្រពះ​ពោះវៀន?

ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច្នេះ​ហើយ​កូន​អ្នក​នឹង​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ចង់​លេង ឬ​ទំនាក់​ទំនង​ជាមួយ​ពិភព​លោក​ខាង​ក្រៅ។

ដូច្នេះ​ហើយ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ​ពិត​ជា​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ និង​ការ​អភិវឌ្ឍ​ផ្សេងៗ។ ដើម្បី​ឲ្យ​ក្រពះ​ពោះវៀន​មាន​សុខភាព​ល្អ ម៉ាក់ៗ​គួ​រឲ្យ​កូន​ផឹក​ទឹក​ឲ្យ​ច្រើន អាច​ជា​ទឹក​ស្អាត ទឹក​សម្ល ឬ​ទឹក​ផ្លែឈើ ត្រូវ​ឲ្យ​កូន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ច្រើន សំខាន់​ជាង​នោះ​ទៀត​គួរ​ផ្តល់​អាហារ​ដែល​មាន​ជាតិ​សសៃ​ខ្ពស់​ដូច​ជា​បន្លែ ផ្លែឈើ​ជា​ដើម។

អ្នក​ម៉ាក់​ក៏​អាច​ស្វែង​រក​ទឹកដោះ​គោ​ដែល​មាន Trio Fiber ដែល​ជា​អាហារ​មាន​ជាតិ​សរសៃ និង ព្រីបាយអូទិក ជួយ​ជំរុញ​កំណើន​នៃ​បាក់តេរី​ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។

នាំមកជូនដោយ៖

​តើ​មាន​ចម្ងល់​អ្វី​ផ្សេង​ទៀត ? សូម​ចុច​នៅ ​ទីនេះ ដើម្បី​ស្វែង​យល់​បន្ថែម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ឯកសារយោង៖ ¹Shimir R, et al., Essentional Knowledge Briefing, Wiley, Chilchester.2015.²Furnes ͿB, et al,.AM Ϳ Physiol 1999; 277:G22-G928.³Goyal, et al., N Engl Ϳ Med 1996;344:1106-1115. 4Bischoff S. Gut health: a new objective in medicine? BMS Med; 9:24. 5Purchiaroni F,et al. Eur Rev Med Pharmacol Sci.2013 Feb; 17(3):323-33. 6Blanton LV,et al. Science.2016 Februarry 1;35១ (6275)7Yuliya E, et al. Vol.20, Issue 9, 2014 Sep, P509-518. 8Gao,W.,et al. Psychopharmacology. 2019 May;236(5): 1641-1651

កំណែ​ប្រែបច្ចុប្បន្ន

07/10/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម