backup og meta

វិធី​ងាយ​ៗ​ជួយ​ប៉ាម៉ាក់​ដោះស្រាយ​បញ្ហា​ទល់​លាមក​របស់​កូន​

វិធី​ងាយ​ៗ​ជួយ​ប៉ាម៉ាក់​ដោះស្រាយ​បញ្ហា​ទល់​លាមក​របស់​កូន​

គ្មាន​ប៉ាម៉ាក់​ណា​ចង់​ឃើញ​កូន​តូច​របស់​ខ្លួន​មាន​អាការៈ​ឈឺពោះ​ មិន​ស្រួល​ខ្លួន​​ដោយ​សារ​តែ​បញ្ហា​ទល់​លាមក​​នោះ​ទេ​។ ទន្ទឹម​នឹង​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ​ប៉ា​ម៉ាក់​ៗ​ក៏​អាច​សាក​ល្បង​តិច​និក​បី​យ៉ាង​នេះ​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​របស់​​កូន​។

១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ និង​ទឹក​ឲ្យបាន​គ្រប់​គ្រាន់​

ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​កូន​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​មាន​ជាតិ​សរសៃ​ខ្ពស់​។ កូន​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ គួរ​ទទួល​បាន​ជាតិ​សរសៃ​​ប្រហែល​១៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំណែក​ក្មេង​អាយុ​ពី​៤ឆ្នាំទៅ​៨​ឆ្នាំ​គួរ​ទទួល​បាន​ជាតិ​សរសៃ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

​ដូច​គ្នា​ដែរ ដើម្បី​ឲ្យ​កូន​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ល្អ​ម៉ាក់​ៗ​គួរ​ឲ្យ​កូន​​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ​ក្មេង​​អាយុ​ចន្លោះ​ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ អាច​ត្រូវ​ការ​សារធាតុ​រាវ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​គិត​ទាំង​ទឹក និង​ទឹក​ដោះ​ ឬ​ទឹក​ដោះ​គោ​ដែល​អូន​ៗ​បៅ​។

២. ម៉ាស្សា​ពោះ​​កូន

វិធី​មួយ​ទៀត​ បើ​កូន​ជួប​បញ្ហា​ទល់​លាមក ម៉ាក់ៗ​អាច​សាកល្បង​ម៉ាស្សា​ពោះ​ឲ្យ​កូន​នៅ​ពេល​ព្រឹក និង​មុន​ចូល​គេង​​។ ម៉ាក់​ៗ​មិន​គួរ​ធ្វើ​ម៉ាស្សា​ឲ្យ​កូន​ភ្លាម​ៗ​មុន​ ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ ឬ​បៅ​នោះ​ទេ។

ការ​ម៉ាស្សា​អាច​ជា​វិធី​ដ៏​មានប្រយោជន៍ ជួយ​ឲ្យ​ការ​ទល់លាមក​កូន​តូច​បាន​ធូរស្រាល​។ ម៉ាក់​ៗ​ត្រូវ​លញ់​បាត​ដៃ​ទាំង​ពី​ឲ្យ​មាន​កម្ដៅ​បន្តិច​ រួច​ចាំ​ម៉ាស្សា​លើ​ក្បាល​ពោះ​កូន​ថ្នមៗ​។ វិធី​ម៉ាស្សា​គឺ​ម៉ាក់​ៗ​ដាក់​ដៃ​សង្កត់​ថ្នមៗ​លើ​ក្បាល​ពោះ​កូន​ និង​រំកិល​បាត​ដៃ​ជា​រង្វង់​ជុំវិញ​ពោះ​កូន​តាម​ចលនា​ទ្រនិច​នាឡិកា​។

កូនទល់លាមក

៣. តាម​ដាន​របប​អាហារ​កូន

ម៉ាក់​ៗ​អាច​កត់ចំណាំ​ពី​របប​អាហារ​កូន​ញ៉ាំ​ប្រចាំ​ថ្ងៃ ឬ​ការ​បៅ​​របស់​កូន​ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិត​ប្រាកដ​។ បើ​សិន​​ម៉ាក់​ៗ​ឲ្យ​កូន​បៅ​ទឹក​ដោះ​សត្វ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក​ម៉ាក់​ៗ​​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ជ្រើស​រើស​ផលិត​ផល​ត្រឹម​ត្រូវ​សម្រាប់​កូន។ ក្មេង​ខ្លះ​មាន​បញ្ហា​ជាមួយ​នឹង​ទឹក​ដោះ​គោ ហើយ​ការ​ប្ដូរ​មក​ប្រើ​ទឹក​ដោះ​ពពែ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​ម៉ាក់​ៗ​ដែរ​។

ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​ពេទ្យ?​

​បើ​កូន​បត់​ជើង​ធំ​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ នោះ​​កូន​ជួប​បញ្ហា​​ទល់​លាមក​ហើយ​។ ក្មេង​ទល់​លាមក​មាន​លាមក​រឹង​ពិបាក​ជុះ ពេល​ជុះ​ឈឺ​ចាប់​អាច​ធ្វើ​ឲ្យ​កូន​យំ ឈឺ​ក្នុង​ពោះ និង​ពេល​ខ្លះ​អាច​មាន​​ឈាម​ក្នុង​​​លាមក​ផង​។​

ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​កូន​មាន​បញ្ហា​ទល់លាមក​ញឹក​ញាប់ ឬ​បញ្ហា​ពិបាក​ជុះ​កើត​មាន​យូរ​ជាង​ពីរ​សប្ដាហ៍ និង​អាច​មាន​ចេញ​រោគ​សញ្ញា​បន្ថែម​ទៀត​ដូច​ជា​ក្ដៅ​ខ្លួន​ ស្រក​ទម្ងន់ មិន​ញ៉ាំ​អាហារ ឬ​បៅ និង​មាន​ឈាម​ក្នុង​លាមក​ជា​ដើម​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Constipation in children, https://www.mayoclinic.org/diseases-conditions/constipation-in-children/symptoms-causes/syc-20354242

How to massage your baby: aiding digestion, https://www.babycentre.co.uk/l25014847/how-to-massage-your-baby-aiding-digestion-photos

How Much Fiber Do Children Need?, https://health.clevelandclinic.org/figuring-dietary-fiber-child-need/

Choose Water for Healthy Hydration, https://www.healthychildren.org/English/healthy-living/nutrition/Pages/Choose-Water-for-Healthy-Hydration.aspx

កំណែ​ប្រែបច្ចុប្បន្ន

08/10/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ផ្ដាច់ដោះកូនឲ្យបៅម្សៅទឹកដោះគោ ឬពពែ ម៉ាក់ៗគួរដឹងរឿងនេះ

ទាំងនេះ ជាគុណប្រយោជន៍ទឹកដោះពពែលើ​ប្រព័ន្ធភាពស៊ាំកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម