backup og meta

តើញ៉ាំច្រើនជ្រុលប៉ះពាល់សុខភាពក្រពះពោះវៀនកូនយ៉ាងណា?

តើញ៉ាំច្រើនជ្រុលប៉ះពាល់សុខភាពក្រពះពោះវៀនកូនយ៉ាងណា?

ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាល​ឱ្យកុមារ​មានបញ្ហា​ប្រព័ន្ធ​រំលាយអាហារទៀតផង។ តើការញុំាច្រើន​ជ្រុលប៉ះពាល់ដល់​សុខភាពក្រពះពោះវៀន​របស់កុមារ​យ៉ាង​ណា?

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖

១. រីកក្រពះ

ពេលកុមារ​ញ៉ាំ​ច្រើន​ជ្រុល ​​ក្រពះ​របស់អាអូននឹងរីក​ធំជាង​ទំហំ​ធម្មតា​​ដើម្បី​សម្រប​តាម​បរិមាណ​អាហារ​​។ ពេលក្រពះរីកធំ សរីរាង្គ​ផ្សេង​ទៀតៗដែលនៅជិតៗនឹងត្រូវក្រពះ​រុញច្រានចេញពីទីតាំង​ ដែលអាច​ធ្វើ​ឱ្យ​អាអូន​មិនស្រួលក្នុងពោះ។

២. ហើមពោះ

ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើ​ឱ្យ​អាអូនហើមពោះ និង​តឹងពោះ​ពិបាកទ្រាំ។

ហើមពោះ

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៣. ក្រហាយទ្រូង

ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះ​អាអូន​នឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដ​ក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាល​ឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស​ ឬបឺហ្គឺជាដើម។

[embed-health-tool-bmi]

៤. បន្ថយល្បឿនរំលាយអាហារ

ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារ​ហ្វាសហ្វូត​អាច​បង្កើន​បន្ទុក​ដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណ​អង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះ​ប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀន​នឹងត្រូវការពេល​យូរ​ដើម្បី​រំលាយ​អាហារ។

យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមាន​ន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែង​ទៅជាជាតិខ្លាញ់ដែល​ធ្វើ​ឱ្យ​ធាត់

ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាច​កាត់​បន្ថយ​ការញុំា​ញឹក​ញាប់ ឬច្រើន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖
  • រីកក្រពះ
  • ក្រហាយទ្រូង
  • ហើមពោះ
  • បន្ថយល្បឿនរំលាយអាហារ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Negative Effects of Over Eating
https://www.healthguidance.org/entry/12344/1/negative-effects-of-over-eating.html

Gut Reaction: Overeating Can Impair Body Function
https://www.npr.org/2009/01/08/99074990/gut-reaction-overeating-can-impair-body-function

What happens when you overeat?
https://www.mdanderson.org/publications/focused-on-health/What-happens-when-you-overeat.h23Z1592202.html

How Over Eating Affect the Health
https://studyexcell.com/how-overeating-affect-the-health/

កំណែ​ប្រែបច្ចុប្បន្ន

06/07/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

សញ្ញាបញ្ជាក់ថា ក្រពះពោះវៀនកូនមានបញ្ហា

ដើម្បីក្រពះពោះវៀនកូនល្អ របបអាហារប្រចាំថ្ងៃគួរមានសារធាតុចិញ្ចឹមអ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម