backup og meta

​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច

​វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច

ក្មេងៗ​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ញ៉ាំ​​ទឹក ភេសជ្ជៈ ចំណី​អាហារ​ផ្តេសផ្តាស ខ្វះ​អនាម័យ ហើយ​ជួន​ជា​អាកាសធាតុ​ក្តៅ​ផង​នោះ អូនតូច​ងាយ​នឹង​រាករូស​បំផុត។

កូន​រាក​តិច​តួច​ធ្វើម៉េច?

រាករូស​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក ដូច្នេះ​ហើយ​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រឿង​ត្រូវ​ធ្វើ​ដំបូង​គេ។ ពេល​កូន​រាក ​ម៉ាក់ប៉ា​ត្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹកស្អាត ទឹកដូង ឬទឹកអូរ៉ាលីត) បន្ទាប់​មក​ទៀត គឺ​តម​អាហារ នំចំណី ឬ​ភេសជ្ជៈ​ណា​ដែល​ធ្វើ​ឲ្យ​រាក។

រាកឲ្យកូនញ៉ាំអីល្អ?

កូន​កំពុង​តែ​រាក ម៉ាក់ប៉ា​ច្បាស់​ជា​ពិបាក​សម្រេច​ចិត្ត​ថា​ឲ្យ​កូន​ញ៉ាំ​អី​ល្អ ឬ​មិន​ល្អ មែន​ទេ?

អាហារគួរញ៉ាំ៖

– បបរខាប់

– បាយ

– នំប៉័ង

– ទឹក​ ឬ​ទឹកដោះគោឲ្យបានច្រើន។

អាហារមិនគួរញ៉ាំ៖

– អាហារ​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​រឹត​តែ​បាត់​បង់​ជាតិ​ទឹក

– អាហារ​ហឹរ ធ្វើឲ្យប៉ះពាល់​ដល់​ពោះវៀន។

វិធី​បង្ការ​រាករូស៖

កូន​រាក​ដោយ​ខ្វះ​អនាម័យ ឬ​ញ៉ាំ​ចំណី​អាហារ​ខុស ងាយ​នឹង​បង្ការ​បាន​ទេ ដូច្នេះ​ម៉ាក់ប៉ា​ចាំបាច់​ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​ងាយៗ​ខាង​ក្រោមនេះ។

– លាងដៃ​កូន​ជាមួយ​សាប៊ូ​មុន​ញ៉ាំ​អាហារ

– ឲ្យ​កូនញ៉ាំ​​ទឹក​ស្អាត ឬទឹកដាំពុះ

– ញ៉ាំស្អាត និង​រស់នៅ​ស្អាត

– បើ​កូន​នៅ​ប៉ឹម​ដោះ ត្រូវ​បន្ថែម​ឲ្យ​កូន​ម៉ឹម​កាន់​តែ​ច្រើន ព្រោះ​​ទឹកដោះ​ម៉ាក់​សម្បូរជាតិ​ទឹក។

ករណី​ណា ត្រូវ​នាំ​កូន​ទៅ​ពេទ្យ ?

បើ​អូន​តូច​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម ត្រូវ​តែ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ព្រោះ​ការ​បន្ថែម​ជាតិ​ទឹក​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ។

– ស្បែក​ស្ងួត និងស្អិតមាត់

– ក្តៅខ្លួនអត់បាត់

– មិន​សូវលេងច្រើន

– មិន​ញ៉ាំ មិនម៉ឹម

– ភ្នែក​រូង គ្មាន​ទឹក​ភ្នែក​ពេល​យំ

– នោម​តិចតួច ឬ​មិន​នោមសោះ

– ឈឺពោះ

– ក្អួត

– លាមក​លាយ​ឈាម ឬ​សំបោរ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម