backup og meta

៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ

៣ ក្បាច់​នេះ​អាច​ជួយ​កូន​តូច​ទល់​លាមក​បាន​យ៉ាង​ល្អ

មិន​មាន​តែ​រាក​ទេ​ទើប​ម៉ាក់​ប៉ា​បារម្ភ បញ្ហា​ទល់​លាមក​ក៏​សំខាន់ និង​ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ដែរ​ចំពោះ​កូន​តូច។ ដូចនេះ​យើង​គួរតែ​យល់​ដឹង​ពី​វិធី​សង្គ្រោះ និង​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​នេះ​ឡើង Helloគ្រូពេទ្យ សូម​ចែក​រំលែក​វិធី​ទាំង ៣ នេះ ដើម្បី​ជួយ ហើយ​​មិន​ចាំបាច់​នាំ​កូន​ទៅ​ជួប​​ពេទ្យ។

១- ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន

លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កូន​មាន​បញ្ហា​បែប​នេះ គួរ​ឲ្យ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​​គឺជា​សារធាតុ​រាវ ដែល​អាច​បន្ទន់​លាមក​បាន។ នៅ​ពេល​លាមក​ប្រែជា​ទន់ កូន​អាច​បន្ទោបង់​បាន​ដោយ​មិន​មាន​ការ​ឈឺចាប់ និង​ងាយ​ស្រួល​ជាង​មុន​បាន។

អត្ថបទ​ពាក់ព័ន្ធ៖រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

កុមារ​ទល់​លាមកHello_គ្រូពេទ្យ

២- ម៉ាស្សា​ពោះ​កូន

យើង​គួរ​​ម៉ាស្សា​ចលនា​​នៅ​ម្ដុំ​ពោះ​វៀនធំ​ដែល​​មានទីតាំង​​នៅ​ខាងក្រោមផ្នែក​ខាងឆ្វេង។ ការ​ធ្វើ​បែប​នេះ​ក៏​អាច​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ការ​បត់​ជើង​របស់​កូន​បាន​ស្រួល​ឡើង​វិញ​ដែរ។

៣- ថ្នាំ​សុល

ប្រសិនបើ​កូន​នៅតែ​យំ ព្រោះ​ពិបាក​ជុះ ជម្រើស​ចុងក្រោយ គឺ​មាន​តែ​ទិញ​ថ្នាំ​យក​មកសុលតាម​គូទ​របស់​កូន ទើប​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។ ក្រោយ​ពេល​សុល​បាន ១៥-៣០ នាទី​កូន​ប្រាកដ​ចង់​ចូល​បន្ទប់​ទឹក។

នាយកមន្ទីរពេទ្យកុមារជាតិ
វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ

ដើម្បី​ការពារ​កុំឲ្យ​កូន​តូច​ជួប​បញ្ហា​នេះ យើង​គួរតែ​ឲ្យ​កូន​ផឹក​ទឹក និង​ញ៉ាំ​អាហារ​គ្រប់​មុខ ជាពិសេស​​ប្រភេទ​បន្លែ​បៃតង ផ្លែឈើ ដែល​ល្អ​ចំពោះ​ពោះវៀន និង​ក្រពះ ថែម​ទាំង​ជួយ​ឲ្យ​កូន​លូតលាស់​បាន​ល្អ។

ទល់​លាមក​​អាច​ធ្ងន់ធ្ងរ​ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ​ ហើយការ​ទល់​លាមក​អូស​បន្លាយ​យូរ និង​ឧស្សាហ៍​កើត​មាន​ឡើង បូករួម​ទាំង​ការ​ឈឺ​ចុក​ចាប់​ជា​ប្រចាំ​ទៀត​នោះ វា​​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពោះវៀន​កូន និង​រលោក​រន្ធ​គូទ ព្រោះ​លាមក​ជា​ជាតិ​ពុល ក្ដៅ ​រឹង ពេល​នៅ​ក្នុង​ពោះវៀន​យូរ​ពេក​ធ្វើឲ្យ​កូន​ក្ដៅ​ខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ ​។

ក្នុង​ករណី​មានសំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/06/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម