មិនគួរឲ្យជឿ! ក្នុងពោះវៀនទារកអាយុ ១ឆ្នាំ មានគ្រាប់ខ្សែដៃ ៣៦គ្រាប់ ដែលបានប្រមូលភ្ជាប់គ្នា មានរាងដូចខ្សែដៃ។
ទារកអាយុ ១ឆ្នាំនេះ នៅខេត្ត Zhenjiang ក្នុងប្រទេសចិន ត្រូវប្រញាប់បញ្ចូនទៅមន្ទីរពេទ្យ Second Affiliated Hospital of Wenzhou Medical University ក្រោយមានរោគសញ្ញាគ្រុនក្តៅ និងក្អួត។ គ្រួសាររបស់ទារកនេះ បានប្រាប់វេជ្ជបណ្ឌិតថា ទារកនេះ ធ្លាប់ឆ្លុះ X-ray ហើយឃើញមានខ្សែមួយ នៅក្នុងពោះវៀន។
ក្រោយស្កេនម្ដងទៀត វេជ្ជបណ្ឌិតបញ្ជាក់ថា មានគ្រាប់ខ្សែដៃ ៣៦គ្រាប់ នៅក្នុងពោះវៀន ដោយគ្រាប់ទាំងនេះ បានភ្ជាប់ជាមួយគ្នា។ ខ្សែដៃ ៣៦គ្រាប់នេះ បានបង្កថ្នក់ ២នៅក្នុងពោះវៀន ហើយអាចបណ្ដាលឲ្យលេចចេញសារធាតុរាវ ចេញពីពោះវៀន។
បន្ទាប់មក វេជ្ជបណ្ឌិត បានវះកាត់យកគ្រាប់ខ្សែដៃទាំង ៣៦គ្រាប់ ចេញពីពោះទារក ដោយចំណាយពេល ១ម៉ោង។ ពេលនេះ ទារកបានធូរស្រាលហើយ ដោយកំពុងបន្ដសម្រាកនៅមន្ទីរពេទ្យ។
វេជ្ជបណ្ឌិត Lin Xiaokun ដែលព្យាបាលទារកនេះ ជឿថា ទារកនេះ បានលេបគ្រាប់ខ្សែដៃ ម្ដង ១គ្រាប់ៗ ហើយក្រោយមកគ្រាប់ខ្សែដៃនេះ បានប្រមូលភ្ជាប់គ្នា។ លោកវេជ្ជបណ្ឌិតរូបនេះ ធ្លាប់បានជួបករណីបែបនេះ ១៥ដងហើយ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ហើយលោកបានណែនាំប៉ាម៉ាក់ កុំទិញគ្រាប់ខ្សែដៃ ឲ្យក្មេងក្រោមអាយុ ១៤ឆ្នាំពាក់ ព្រោះវាអាចបង្កគ្រោះថ្នាក់ដូចករណីខាងលើនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]