backup og meta

ឆ្លុះឃើញគ្រាប់ខ្សែដៃ ៣៦គ្រាប់ ក្នុងពោះទារក ១ឆ្នាំ

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    ឆ្លុះឃើញគ្រាប់ខ្សែដៃ ៣៦គ្រាប់ ក្នុងពោះទារក ១ឆ្នាំ

    មិនគួរឲ្យជឿ! ក្នុងពោះវៀន​ទារកអាយុ ១ឆ្នាំ មានគ្រាប់ខ្សែដៃ ៣៦​គ្រាប់ ដែលបាន​ប្រមូល​ភ្ជាប់គ្នា មាន​រាងដូច​ខ្សែដៃ។

    ទារក​អាយុ ១​ឆ្នាំនេះ នៅខេត្ត Zhenjiang ក្នុង​ប្រទេសចិន ត្រូវ​ប្រញាប់​បញ្ចូន​ទៅ​មន្ទីរពេទ្យ Second Affiliated Hospital of Wenzhou Medical University ក្រោយ​មាន​រោគសញ្ញា​គ្រុនក្តៅ និង​ក្អួត។ គ្រួសារ​របស់​ទារកនេះ បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា ទារកនេះ ធ្លាប់​ឆ្លុះ X-ray ហើយ​ឃើញ​មាន​ខ្សែ​មួយ នៅ​ក្នុងពោះវៀន។

    ក្រោយ​ស្កេន​ម្ដងទៀត វេជ្ជបណ្ឌិត​បញ្ជាក់​ថា មាន​គ្រាប់​ខ្សែដៃ ៣៦​គ្រាប់ នៅ​ក្នុង​ពោះវៀន ដោយ​គ្រាប់ទាំង​នេះ បាន​ភ្ជាប់​ជាមួយ​គ្នា។ ខ្សែ​ដៃ ៣៦​គ្រាប់នេះ បាន​បង្ក​ថ្នក់ ២​នៅ​ក្នុង​ពោះវៀន ហើយ​អាច​បណ្ដាល​ឲ្យ​លេចចេញ​សារធាតុ​រាវ ចេញពី​ពោះវៀន។

    បន្ទាប់មក វេជ្ជបណ្ឌិត បាន​វះកាត់​យក​គ្រាប់​ខ្សែដៃ​ទាំង ៣៦​គ្រាប់ ចេញពី​ពោះ​ទារក ដោយ​ចំណាយពេល ១​ម៉ោង។ ពេល​នេះ ទារក​បាន​ធូរស្រាល​ហើយ ដោយ​កំពុង​បន្ដ​សម្រាក​នៅ​មន្ទីរពេទ្យ។

    វេជ្ជបណ្ឌិត Lin Xiaokun ដែល​ព្យាបាល​ទារក​នេះ ជឿថា ទារកនេះ បាន​លេប​គ្រាប់​ខ្សែដៃ ម្ដង ១​គ្រាប់ៗ ហើយ​ក្រោយ​មក​គ្រាប់​ខ្សែដៃនេះ បាន​ប្រមូល​ភ្ជាប់គ្នា។ លោក​វេជ្ជបណ្ឌិត​រូបនេះ ធ្លាប់​បាន​ជួប​ករណី​បែប​នេះ ១៥​ដង​ហើយ ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​លោក​បាន​ណែនាំ​ប៉ាម៉ាក់ កុំ​ទិញ​គ្រាប់​ខ្សែដៃ ឲ្យ​ក្មេង​ក្រោម​អាយុ ១៤​ឆ្នាំពាក់​ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដូច​ករណី​ខាងលើ​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម