រាកធម្មតា និងរាកមួល មានភាពខុសគ្នា ហើយការប្រើប្រាស់ថ្នាំព្យាបាលក៏មិនដូចគ្នាទាំងស្រុងដែរ។ ដើម្បីជាចំណេះដឹងលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានចែករំលែកពីចំណុចខុសគ្នាមួយចំនួនឲ្យម៉ាក់ប៉ាចេះសង្កេតកូនដោយខ្លួនឯង។
១- រាកធម្មតា
- រាកដោយសារពួកវីរុស អាហារគ្មានអនាម័យ និងដោយសារអាមីម
- មិនសូវមានគ្រោះថ្នាក់
- បាត់បង់ជាតិទឹកច្រើន
- រាកគ្មានឈាម ឬសំបោរ
- មិនក្ដៅខ្លួន
- យ៉ាងយូរ ៣-៧ ថ្ងៃ
- មិនបណ្ដាលឲ្យរលាកគូទ។
អត្ថបទពាក់ព័ន្ធ៖
- អាហារណាខ្លះគួរឲ្យកូនញ៉ាំ និងមិនគួរឲ្យញ៉ាំ ពេលរាករូស?
- មូលហេតុទាំងនេះ ធ្វើឲ្យកូនតូចរាករូសញឹកញាប់ ម៉ាក់ប៉ាមិនត្រូវមើលរំលង
២- រាកមួល
- រាកមួលដោយសារបាក់តេរីខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ
- រាកមួលមានឈាម ឬសំបោរលាយមកជាមួយ
- រាកមួលអាចជាចន្លោះពី ៧ ថ្ងៃឡើងទៅ
- លាមកក្ដៅ
- បណ្ដាលឲ្យរលាករន្ធគូទ និងបរិវេណនោះ
- ចៀសវាងជូតសម្អាតគូទកូនដោយកន្សែងត្រជាក់ តែត្រូវលាងនឹងទឹកវិញទើបល្អ
- ក្រោយរលាកផ្លូវដង្ហើម ផ្ដាសាយ រលាកបំពង់ក ៣០-៤០% អាចបណ្ដាលទៅជារាកមួលដោយសារមេរោគនៅផ្លូវដង្ហើមធ្លាក់ចូលទៅក្នុងពោះវៀនពេលញ៉ាំ ឬលេបទឹកមាត់។
លោកវេជ្ជបណ្ឌិតរូបនោះបានឲ្យដឹងទៀតថា រាកប្រភេទណាក៏ម៉ាក់ប៉ាត្រូវតែប្រុងប្រយ័ត្នដែរ ព្រោះបាត់បង់ជាតិទឹកពីក្នុងខ្លួន ដូចនេះបើមិនបានបំពេញជាតិទឹកឡើងវិញពេលកំពុងឈឺ កូនអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិត។ ចំណុចគួរចងចាំ ពេលកូនរាកត្រូវព្យាយាមឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ ផ្លែឈើ ឲ្យបានច្រើន ទោះជាកូនមិនចង់ក៏ដោយ ដើម្បីកុំឲ្យកូនបាក់កម្លាំង។
អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា រវាងគ្រុនឈាម និងរលាកបំពង់ក
[embed-health-tool-vaccination-tool]