ការអប់រំខួរក្បាលខាងស្តាំមានសារៈសំខាន់ និងតួនាទីចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការអប់រំសម្រាប់សតវត្សរ៍ទី២០ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ Makoto SHICHIDA ស្ថាបនិក SHICHIDA Method។
លោកថាការអប់រំខួរក្បាលខាងស្តាំ គឺជាការអប់រំដែលនឹងជួយបណ្តុះ និងអភិវឌ្ឍកុមារដល់បេះដូង និងចិត្តគំនិតរបស់ពួកគេ។ ការអប់រំសម្រាប់ពេលអនាគតត្រូវផ្តល់ឲ្យកុមារចេះគិត ពិចារណាល្អិតល្អន់ និងវែងឆ្ងាយពីខ្លួនឯង គុណភាពជីវិតរបស់ពួកគេ ពិភពជុំវិញរបស់ពួកគេ និងមនុស្សជាតិទូទៅ ជាជាងការរៀនសូត្រដោយផ្តោតតែចំណេះដឹង និងការពិត។
អត្ថប្រយោជន៍នៃការហ្វឹកហាត់ខួរក្បាលខាងស្តាំ
បើតាមលោកស្រី សរ មន្ថា នាយិកាសាលាអប់រំកុមារតូច SHICHIDA ក្មេងដែលមាន EQ ខ្ពស់ គឺជាក្មងដែលបានហ្វឹកហាត់ខួរក្បាលផ្នែកខាងស្តាំ ដែលនេះEQ មកពីពាក្យពេញថា Emotional Intelligence ឬ Emotional Quotient សំដៅទៅលើភាពឆ្លាតវៃខាងផ្លូវអារម្មណ៍ គំនិតច្នៃប្រឌិតរបស់មនុស្ស ក្នុងការស្គាល់អារម្មណ៍ខ្លួនឯង និងអ្នកដទៃ។
លោកស្រីបញ្ជាក់ថា តាមការសិក្សាជ្រាវជ្រាវបើសិនជាក្មេងមាន EQ ច្រើនខ្ពស់ ក្មេងនោះមានសក្តានុពលក្លាយជាអ្នកដឹកនាំខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញបើសិនជាក្មេងមាន EQ តិច ប៉ុន្តែ IQ ច្រើន ក្មេងនោះធំឡើងអាចក្លាយជាអ្នកបច្ចេកទេស ដោះស្រាយបញ្ហាជាមួយម៉ាស៊ីន បច្ចេកទេស បើធ្វើអ្នកដឹកនាំ ដោះស្រាយ និងធ្វើការជាមួយមនុស្ស Creativity ពិតជាពិបាក។
“បើយើងបង្រៀនកូនទាក់ទងនឹងចំណេះដឹង លេខអីច្រើន គឺយើងកំពុងតែជួយខួរក្បាលខាងឆ្វេងកូន ប៉ុន្តែបើសិនជាយើងធ្វើរឿងដែលភ្ញោចទៅនឹងអារម្មណ៍ ជាតួនាទីរបស់ខួរក្បាលខាងស្តាំ បង្កើត EQ ខ្ពស់ឲ្យកូន”។ លោកស្រី សរ មន្ថា រៀបរាប់។
អត្ថបទពាក់ព័ន្ធ៖
- ប៉ាម៉ាក់ចង់ឲ្យកូនក្លាយជាមនុស្សមានទំនួលខុសត្រូវខ្ពស់ សាកបង្រៀនតាមវិធីនេះ
- ហេតុអ្វីបានជាកូនៗខ្លះមានចរិតព្រហើនកោងកាច
- ចិញ្ចឹមកូនតាមវិធីនេះ ធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យក្នុងខ្លួន
- វិធីជំរុញការសិក្សាកូនៗ អំឡុងពេលរាលដាល COVID-19
- ភាពខុសគ្នារវាង IQ និង EQ
- ក្បួនបែបវិទ្យាសាស្ត្រ ជួយជំរុញឲ្យកូនក្លាយជាអ្នកដឹកនាំពេលអនាគត
- ចិញ្ចឹមកូន ម៉ាក់ប៉ាគិតលើចំណុចទាំងនេះពេក បរាជ័យហើយ
- ៣ចំណុចងាយៗ ម៉ាក់ប៉ាធ្វើបាន ធានាថាកូនស្រលាញ់ងប់ងល់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]