backup og meta

ម៉ាក់ប៉ាគួរដឹង កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗរលាកខួរក្បាល

ម៉ាក់ប៉ាគួរដឹង កត្តាទាំងនេះបណ្តាលឲ្យកូនតូចៗរលាកខួរក្បាល

យើង​ដឹង​ហើយ ក្មេងៗ​ឧស្សាហ៍​ឈឺ​ណាស់  ហើយ​ពេល​ខ្លះមិន​ត្រឹម​តែឈឺ​ជំងឺ​ត្រឹម​ផ្ដា​សាយ ក្អក ក្ដៅ​ខ្លួនស្រាល​ៗ​​ប៉ុណ្ណោះ​ទេ កូន​តូច​ៗ​នឹង​អាច​ប្រឈម​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត ​ដូចជាជំងឺ​រលាក​ខួរក្បាល​ជាដើម។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​ក្មេង​ដែល​កើត​មាន​ជំងឺ​រលាក​ខួរ​ក្បាល​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​ដូចជា៖

– ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់

– ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់ ខ្វះ​អាហារូបត្ថម្ភ

– កង្វះ​អនាម័យ ឆ្លង​ពពួកវីរុស ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ទៀត​ថា ក្មេងៗ​ណា​កើត​ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជី​វិត ហើយ​ក្រោយ​ពី​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ហើយ វា​អាច​បណ្តាល​ឲ្យ​ក្មេង​ទៅ​ជាពិការ​អវយវៈ ពិការ​ប្រាជ្ញា ហើយ​អាច​ឈាន​ទៅ​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​​ទៀត​ផង។

លោក​វេជ្ជ​បណ្ឌិត​ថា ក្មេង​ដែល​មាន​កើត​បញ្ហា​រលាក​ខួរក្បាល​នេះ តែង​ចេញ​រោគ​សញ្ញា​ស្រដៀង​នឹង​ជំងឺ​ស្រាល​ៗ​ធម្មតា​ដែរ ក្នុង​នោះ​មាន​ដូចជា ឈឺ​ក្បាល ក្ដៅខ្លួន ចង់​ក្អួត ប៉ុន្តែ​ក្នុង​ករណី​ដែល​កូន​បង្ហាញ​អាការៈមិនស្រួលខ្លួន មិនឆ្លើយតប មិនសូវលេងដូចធម្មតា មើលទៅអស់កម្លាំង ឬ​កូន​ឧស្សាហ៍​ត្អូញ​ថា​ឈឺ​ក្បាល ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ទឹក​ដក់​ក្នុង​ខួរក្បាលកូន ដោយសារ​ពេល​ពពោះ​ម៉ាក់ៗ​មាន​បញ្ហា​មួយ​នេះ

អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម