គ្នាយើងច្បាស់ជាធ្លាប់ដឹងហើយពីជំងឺបេះដូងពីកំណើតដែលទារកមួយចំនួនប្រឈមនឹងជំងឺនេះ តែមានធ្លាប់ដឹងពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតអត់? ជំងឺនេះយ៉ាងម៉េចវិញ?
គ្នាយើងច្បាស់ជាធ្លាប់ដឹងហើយពីជំងឺបេះដូងពីកំណើតដែលទារកមួយចំនួនប្រឈមនឹងជំងឺនេះ តែមានធ្លាប់ដឹងពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតអត់? ជំងឺនេះយ៉ាងម៉េចវិញ?

មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ជំងឺប្រហោងថតបេះដូងក្រោមពីកំណើត គឺជាការវិវត្តមិនប្រក្រតីនៃបេះដូងពីកំណើត ដែលមាន៣០% ក្នុងចំណោមជំងឺបេះដូងពីកំណើតទាំងអស់។ ក្នុងករណីបេះដូងធម្មតា ថតខាងក្រោមទាំងពីរនៃបេះដូងត្រូវបានខណ្ឌចែកដោយសន្ទះមួយ។ ចំណែកករណីជំងឺប្រហោងបេះដូងថតខាងក្រោមវិញ គឺមានវត្តមានប្រហោងនៅលើសន្ទះ ដែលខណ្ឌចែកថតខាងក្រោមទាំងពីរនេះ។
មូលហេតុមួយចំនួនដែលបណ្ដាលឲ្យកើតជំងឺប្រហោងថតបេះដូងក្រោមពីកំណើតមានដូចជា៖
– ភាពមិនប្រក្រតីនៃហ្សែន
– ភាពមិនប្រក្រតីនៃក្រួម៉ូសូម
– ការញ៉ាំស្រាអំឡុងពេលពពោះ។ល។
– ក្នុងករណីខ្លះ ក្មេងមិនមានចេញរោគសញ្ញាអីទាំងអស់ ក្រៅពីឮសំឡេងមិនធម្មតា ពេលស្ដាប់មើលបេះដូង។
– រីឯ ករណីខ្លះទៀត មានរោគសញ្ញាដូចជា បែកញើសលើថ្ងាស ដកដង្ហើមញាប់ ឬហត់ដង្ហក់ រលាកសួតញឹកញាប់ ដើមទ្រូងឡើងប៉ោង ការលូតលាស់យឺតយ៉ាវ។ ប្រសិនបើស្បែកក្មេងឡើងស្វាយ មានន័យថាហួសពេលធ្វើការវះកាត់បេះដូងហើយ ដោយសារមកទទួលការពិនិត្យ ឬព្យាបាលមិនទាន់ពេល។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់ថា ទាក់ទងនឹងការព្យាបាលជំងឺនេះ គឺអាស្រ័យទៅលើលក្ខណៈសណ្ឋាន ឬស្ថានភាពនៃប្រហោងបេះដូងនីមួយៗ ដោយខ្លះគ្រាន់តែពិនិត្យជាពេទ្យឲ្យជាប់លាប់ ឬតម្រូវឲ្យប្រើថ្នាំ ខ្លះទៀតធ្វើការវះកាត់ និងមួយចំនួនទៀតព្យាបាលដោយប្រើឆ្នុក ក្នុងករណីខ្លះទៀត គឺមិនអាចវះកាត់បានឡើយ ពោលគឺហួសពេលក្នុងការវះកាត់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
01/07/2020
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ