backup og meta

កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

កូនស្លៀកខោទឹកនោមផ្អាប់រាប់ម៉ោង បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ

ការ​ប្រើ​ប្រាស់​ខោ​ទឹក​នោម ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​អាណាព្យាបាល​​គ្រប់រូប ប៉ុន្តែ​វា​ក៏​ផ្ដល់​គុណ​វិបត្តិ​ចំពោះ​កូន​តូច​ៗ​ផង​ដែរ ពេល​យើង​មិន​បាន​យល់​ច្បាស់​អំពី​ការ​ថែ​ទាំ និង​ខ្វះ​​​​​​អនាម័យ។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទារក និង​កុមារ​មួយ​ចំនួន​ដែល​មាន​អាយុក្រោម ឬ​លើស ២ឆ្នាំ ម៉ាក់ប៉ា​លែង​សូវ​ប្រើ​កំណាត់​កន្ទប​ឲ្យ​ទៀត​ហើយ ភាគច្រើន​ប្ដូរ​មក​ប្រើ​ខោ​ទឹក​នោម​វិញ ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ និង​មិន​ពិបាក​បោក​គក់។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅរូបនោះបានបន្តថា កត្តា​មួយ​​ចំនួន​ដែលឪពុកម្តាយគ្រប់​រូប​​​មិន​បាន​​ចាប់អារម្មណ៍​​​ទៅ​លើ​វិធី​ប្រើ​ប្រាស់​ ដែល​អាច​ធ្វើ​ឲ្យ​កូន​ៗ​របស់​យើង​កើត​មាន​ជំងឺ​ផ្សេង​ៗ ដោយ​មិន​ដឹងខ្លួន​ដោយសារ​តែ​ខោ​ទឹក​នោម​ផ្ទុក​កាកសំណល់​យូរ​ម៉ោង​ពេក។

ក្នុង​នោះ​មានជំងឺធ្ងន់មួយ គឺ​ជំងឺ​មេរោគ​ចូល​ក្នុង​ផ្លូវទឹក​នោមរបស់​កូន​តូច​ ដែលបណ្ដាលមកពី​មាន​ការ​រលោក​នៅ​តាម​ផ្លូវ​បង្ហួរនោម​ចូល​ដល់​បង្ហូរនោម ផ្លោក​នោម និង​ដល់​តម្រង​នោម ហើយ​ការ​រលាក​អស់​ទាំង​នោះ​បណ្ដាល​មកពី​ឆ្លង​មេរោគ។ ចំណែក​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ទឹកនោម គឺ​មកពី​ការ​ស្លៀក​ខោ​ទឹក​នោម​នេះ​យូរ​ម៉ោងពេក​ដែរ ឯ​ក្មេង​ស្រី​ងាយ​នឹង​ឆ្លង ឬ​រលាក​ជាង​ក្មេង​ប្រុស។ ជម្រើសល្អ​គួរ​ស្លៀក​ឲ្យ​កូន​ត្រឹម ៣-៤ ម៉ោង​ បាន​ហើយ កុំឲ្យ​លើស​រហូត​ដល់ ៦-១០ ម៉ោង ព្រោះជាហេតុ​បង្ក​រោគ​ឆ្លង​។

បើនិយាយពីទារក​ទើប​តែ​កើត និង​ក្មេង​អាយុ​ក្រោម ១ឆ្នាំ វិញ​ជួប​បញ្ហា​សើស្បែក​​ដូចជា ​រលាក​ស្បែក​គូទ​ទារកដោយសារ​​ខោ​ទឹក​នោម ជួប​ច្រើន​ជាង​គេក្នុង​ចំណោម​រោគ​សើស្បែក​ដទៃ។ ខោ​ទឹក​នោម​អាច​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម កន្ទួល សង្កៀរ​ស្បែក ។ មិន​តែ​ប៉ុណ្ណោះ​ក្មេង​អាយុ ២ ឆ្នាំ​ឡើង ក៏​ជួប​​ប្រទះ​បញ្ហា​រលាក​ដោយសារ​​ខោ​​​ទឹក​នោម​​ដែរ ព្រោះ​​ក្មេង​ធំ​ចូល​ចិត្ត​គេង​ច្រើន ហើយ​ម៉ាក់​ប៉ា​មើល​ថែ​មិន​បាន​ដិតដល់ ដូច​នេះ​ហើយ​​ទឹកនោម ឬ​លាមក​ជាប់​ក្នុង​ខោ​ទឹក​នោម​ជះ​ឥទ្ធិ​ពល​​​មិន​ល្អ បង្ក​ទៅជា​មេរោគ​ផ្សេង​ៗ នាំឲ្យ​មាន​បញ្ហា​រលាក​ស្បែក ដោយ​​សារ​ខោ​ទឹកនោម។

មូលហេតុ​ដែល​នាំឲ្យ​ខោ​ទឹកនោម​ផ្ដល់​ផល​វិបាក មកពី៖

– ទឹកនោម​ដក់​ក្នុង​ខោ មាន​រយៈ​ពេល​យូរ​ដោយ​មិន​បាន​ផ្លាស់ប្ដូរ​ឲ្យ​បាន​ញឹកញាប់។

– សាច់​ខោ​មាន​សារជាតិ​​គីមី ហើយ​ពេល​សារជាតិ​គីមី​នេះ​ប៉ះ​ទឹក​នោម ធ្វើ​ឲ្យ​មាន​ប្រតិកម្ម នឹង​បណ្ដាល​ឲ្យ​ស្បែក​រលាក។

– ម្សៅ​មាន​ជាតិ​គីមី ព្រោះ​ម៉ាក់ប៉ា​ភាគច្រើន​លាប ឬ​រោយ​ម្សៅ សិន​ទើប​ស្លៀក​ខោ​ទឹក​នោម ហើយ​កាលណា​ប៉ះ​ទង្គិច​ជាមួយ​ខោ​ទឹក​​នោម​​យូរ​ៗ ធ្វើ​ឲ្យ​ម្សៅ​កក​ដុំ​ៗ ហើយ​ទៅ​កកិត​ស្បែក។

ទារក​ដែល​ស្លៀក​ខោ​ទឹក​នោម​យូរ​ៗ​ទៅ ស្បែក​ដែល​រលាក​ដោយ​ការ​កកិត ក្លាយ​ជា​ដំបៅ​រីក​ធំ​ទៅ​ៗ ធ្វើឲ្យ​ទារក​ប្រឈម​នឹងគ្រោះ​ថ្នាក់ ដូច្នេះ​បើ​កូន​មាន​បញ្ហា​ដូច​បាន​រៀបរាប់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​​ឯកទេស។

ដើម្បី​​ការពារ​កុំឲ្យ​កើត​មាន​បញ្ហា​​​រលាក​​ស្បែក​​​ដោយ​​សារ​ខោ​​​ទឹក​នោម ម៉ាក់​ប៉ា​ត្រូវធ្វើតាម​​វិធី​ដូច​ខាងក្រោម៖

– ត្រូវ​ប្ដូរ​ខោ​ទឹកនោម​ឲ្យ​បាន​ញឹក​ញាប់​​​​​​​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន ពេល​កូន​នោម​សើម។

– បន្ទាប់​ពី​ស្រាត​ខោ​ទឹក​នោម ត្រូវ​លាង​សម្អាត​គូទ​កូន​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។

– មិន​ត្រូវ​​​ស្លៀក​​ខោ​ទឹក​​នោម​ឲ្យ​កុមារ​​គ្រប់​​ពេល​វេលា បើ​ពេល​ថ្ងៃ​មិន​បាច់​ស្លៀក ដើម្បី​ឲ្យ​កូន​ទទួល​ខ្យល់​ធម្មជាតិ និង​ពន្លឺ​ថ្ងៃ ព្រោះ​អាច​ជួយ​ស្បែក​​ក្មេង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

– ចៀសវាង​ស្លៀក​ខោអាវ​មាន​ជាតិ​​​ប្លាស្ទិក ព្រោះ​វា​អាច​​ធ្វើឲ្យ​ស្បែក​រលាក។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត

កូនតូចៗ គួរឈប់ប្រើខោទឹកនោមនៅអាយុប៉ុន្មាន ទើបល្អ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម