backup og meta

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

កូនឧស្សាហ៍រលាកបំពង់ក ម៉ាក់ៗគួរចៀសវាង​ឲ្យ​ញ៉ាំអាហារទាំងនេះ

ជំងឺ​រលាក​បំពង់ក​ច្រើន​កើត​ញឹកញាប់​ណាស់​លើ​កុមារ​តូច​ៗ ដោយ​កូន​ខ្លះ​សឹង​តែ​កើត​រាល់​ខែ​ក៏​មាន។ ព្រោះតែ​ចំណាយ​ពេល​ព្យាបាល​យូរ និង​កូន​ត្រូវ​ធ្វើ​ទុក្ខ​ខ្លាំង​ផង​នោះ ម៉ាក់​ៗ​ក៏​មាន​សំណួរ​ថា តើ​របប​អាហារ​ជា​កត្តា​នាំឲ្យ​កើត​ជំងឺ​រលាក​បំពង់ក​នេះ​ដែរ ឬ​ទេ?

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​បញ្ជាក់​ថា រលាក​បំពង់​ក ជា​ជំងឺ​ផ្លូវ​ដង្ហើម បង្ក​ឡើង​ដោយ​វីរុស ឬ​បាក់តេរី ហើយ​វា​ក៏​សាយ​ភាព​តាម​​ដំណក់​ទឹក​ល្អិត​ៗ​នៅ​ក្នុង​ខ្យល់​ចេញ​ពី​មនុស្ស​ផ្ទុក​មេរោគ​តាម​រយៈ​កណ្ដាស់ ក្អក ឬ​ការ​និយាយ​គ្នា។ លោក​បន្ថែម​ថា ត្បិត​ថា​រលាក​បំពង់ក​ជា​ជំងឺ​ឆ្លង​មែន ប៉ុន្តែ​របប​អាហារ​មួយ​ចំនួន ក៏​ជា​កត្តា​រួមផ្សំ​ធ្វើឲ្យ​កើត​ជំងឺ​នេះ​ដែរ​ដូចជា៖

– អាហារ​ខ្លាញ់៖ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន បំពង ដែល​ប្រើ​ខ្លាញ់​ច្រើន​ដោយ​មិន​បាន​ផឹក​ទឹក​តាមក្រោយ ​​ខ្លាញ់​នឹង​នៅ​​ជាប់​នឹង​ក នាំ​ឲ្យ​វីរុស នៅ​ជាប់​ទី​នោះ ហើយ​វា​​ដុះដាល​លឿន ទៅ​ជា​រលាក​បំពង់ក យូរ​ៗ​ទៅ​នឹង​ឈឺចាប់ ស្អក ពិបាក​លេប​ទឹក​មាត់ និង​រលាក​ក្រហម​ពេញ​តែ​ម្ដង។

– ភេសជ្ជៈ​កំប៉ុង៖ ប្រភេទ​នេះ​ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​កើត​ជំងឺ​រលាក​បំពង់ក​ដែរ ព្រោះ​វា​សម្បូរ​ជាតិ​ស្ករ ហើយ​ក្មេង​ៗ​ចូលចិត្ត​ផឹក​ខ្លាំង​ណាស់។ ក្រោយ​ផឹក​ហើយ​បើ​ម៉ាក់ប៉ា​មិន​ឲ្យ​កូន​ខ្ពុរ​​មាត់ និង​ផឹក​ទឹក​ទៅ​តាម​ក្រោយ​ទេ ជិត​ផ្អែម​នឹង​តោង​ជាប់​បំពង់ក ហើយ​យូរ​ៗ​ទៅ​បាក់តេរី ឬ​វីរុស​នឹង​រីក​ដុះដាល​ទៅ​ជា​រលាក។

– នំ​ផ្អែម ឬ​នំ​កញ្ចប់៖ នេះ​ក៏​ជា​អាហារ​ដែល​ក្មេង​តូច​ៗ​ចូលចិត្តដែរ ហើយ​នំ​ខ្លះ​ផលិត​ឡើង​គ្មាន​ជាតិ​ម្សៅ មាន​ជាតិ​​ប្រៃ ផ្អែម ជូរ ឬ​ទុក​យូរ​ហួស​កាល​កំណត់​ជាដើម។ ខ្លះ​ទៀត​ជា​ជា​នំ​លក់​តាម​ផ្លូវ​គ្មាន​អនាម័យ ដែល​ងាយ​ធ្វើឲ្យ​មេរោគ​តោង​ទុំ ពេល​កូន​ញ៉ាំ​ទៅ​ក៏​វា​សម្ងំ​ក្នុង​បំពង់ក យូរៗក្លាយជារលាក​រ៉ាំរ៉ៃ។

– ការ៉េម៖ ក៏​ជា​ប្រភេទ​ចំណី​ផ្អែម ហើយ​ត្រជាក់​ទៀត ដែល​កុមារ​មិន​គួរ​ញ៉ាំ​ច្រើន។ ប៉ុន្តែ​កូន​ខ្លះ​មាន​របប​អាហារ​ត្រូវ​ញ៉ាំ​រាល់ថ្ងៃ ហើយ​ក្រោយ​ញ៉ាំ​មិន​បាន​ផឹក​ទឹក ឬ​ខ្ពុរ​មាត់ ដុស​ធ្មេញ​តាម​ក្រោយ ងាយ​ធ្វើឲ្យ​មេរោគ​ចូល​ទៅ​សម្ងំ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា អាហារ​ទាំង​នេះ​មិនមែន​ជា​មូលហេតុ​ចម្បង​នាំឲ្យ​កូន​រលាក​បំពង់ក​ឡើយ តែ​ជា​កត្តា​រួមផ្សំ​ប៉ុណ្ណោះ តែ​បើ​​ញ៉ាំ​ចំពេលឈឺវា​រឹតតែ​បង្ក​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ ហើយ​គួរតែ​ចៀសវាង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មួយ​វិញ​ទៀត​បើ​យើង​ត្រូវ​បញ្ចុក​អាហារ​ជាមួយ​សាច់ គួរតែ​ព្យាយាម​ជា​ប្រភេទ​អាំង ស្ងោរ ដែល​ជា​ការ​ចម្អិន​ខ្លួន​ឯង ហើយ​ក្រោយ​កូន​ញ៉ាំ​រួច​ត្រូវ​បង្រៀន​ឲ្យ​ដុស​ធ្មេញ ខ្ពុរ​មាត់ និង​ផឹក​ទឹកក្ដៅតិចៗ ចៀសវាង​ទឹកកក។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីគ្រាន់តែរលាកបំពង់ក ក្អក ផ្ដាសាយ នាំឲ្យរលាកត្រចៀកវិញ?

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម