backup og meta

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

ម៉ាក់ប៉ានិយមប្រើកាបូបស្ពាយទារករយៈពេលយូរ អាចប៉ះពាល់ឆ្អឹងខ្នងកូនអត់?

អា​អូន​តូចៗ ចូល​ចិត្ត​ណាស់​ពេល​មាន​អ្នក​ព​ដើរ​ទៅ​នេះទៅ​នោះ ពេល​ខ្លះ​កិកកុករក​រឿង​ម៉ាក់​ប៉ា​ឲ្យ​ពរដើរ។ ដូច​នេះ​ហើយទើប​ប៉ា​ម៉ាក់​ចូល​ចិត្ត​ប្រើ​កាបូប​ស្ពាយ​កូន ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ច្រើន​ដល់​ម៉ាក់​ប៉ា អាច​ស្ពាយ​កូន​ផង ធ្វើ​កិច្ច​ការ​បាន​ទៀត។ ប៉ុន្តែបើ​ប្រើ​កាបូប​ស្ពាយ​នេះ​ញឹក​ញាប់​អាច​ប៉ះពាល់​ដល់​ទម្រង់​ឆ្អឹង​ខ្នង​កូន​អត់​?

សម្រាប់​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ពន្យល់​ឲ្យ​ដឹង​ថា កាបូប​ស្ពាយ​កូន​នោះ​វា​ជួយ​សម្រួល​ដល់​ម៉ាក់​ប៉ា​បាន​ខ្លាំង ហើយ​បើ​ម៉ាក់​ប៉ា​ចូល​ចិត្ត​ប្រើ​ច្រើន​ក៏​មិន​មាន​អី​ប៉ះពាល់​ដល់​កូន​ទេ បើ​សិន​ដាក់​កូន​ឲ្យ​អង្គុយ​នៅ​ក្នុង​ទម្រង់​សម​ស្រប​មួយ។

យើង​អាច​ប្រើ​កាបូប​ស្ពាយ​អា​អូន​ដោយ​មិន​បាច់​បារម្ភ​នឹង​ផល​ប៉ះពាល់​មែន ក៏​ប៉ុន្តែ​ប្រសិន​បើ​ដាក់​កូន​ស្ពាយ​នៅ​ក្នុង​ទម្រង់​ខុស វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​កូន​បាន​ហើយ​ទម្រង់​ដែល​ស័ក្តិសម គឺ​៖

១.ជើង​កូន​គួរ​តែ​អាច​កន្ធែក​ដាក់​អម​សង​ខាង​រាងកាយ​យើង

២.ចង្កេះ​កូន​គួរ​តែ​បត់

៣.មាន​ចន្លោះ​ឲ្យ​កូន​ស្រួល​ដក​ដង្ហើម

និយាយ​រួម ជា​ទម្រង់​ដូច​កូន​អង្គុយ​ធម្មតា។ បើ​យើង​ស្ពាយ​កូន​ផ្អឹប​ជាប់​នឹង​ដើម​ទ្រូង ហើយ​ជើង​កូន​ត្រង់​ស្លូ​ស្មើ​ដង​ខ្លួន វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​ឆ្អឹង​ត្រគាករបស់​កូន​។

លោក​បញ្ជាក់​ថា កាបូប​ស្ពាយ​កូន​នេះ​មិន​មែន​ប្រើ​បាន​គ្រប់​ទារក​ទេ​ អា​អូន​ក្រោម​អាយុ​៤​ខែ ឬ​អា​អូន​ដែល​ក​មិន​ទាន់​រឹង ម៉ាក់​ប៉ា​កុំ​ទាន់​ប្រញាប់​ប្រើ​កាបូប​ស្ពាយ​នេះ ព្រោះ​វា​អាច​ប៉ះពាល់​​​ក​កូន។ សម្រាប់​ការ​ប្រើ​កាបូប​នេះ អាច​ប្រើ​បាន​ចំពោះ​ទារក​​ចាប់​ពី ​១​ខួប​ឡើង​ទៅ ឬ​អា​អូន​ចេះ​ដើរ​តេះ​តះ​។

បន្ថែម​ពី​លើ​នេះ ដើម្បី​ចៀសវាង​បញ្ហា​ដូច​ជា កាបូប​ស្ពាយ​ធ្វើ​ឲ្យ​កូន​ហប់ ឬ​តឹង​ពេក​សម្រាប់​កូន ម៉ាក់​ប៉ា​គួរ​ដឹង​តិចនិក​ជ្រើស​រើស​កាបូប​ស្ពាយ​ស័ក្តិសម​សម្រាប់​អា​អូន៖

– ពេល​ទៅ​ទិញ​កាបូប​ស្ពាយ គួរ​យក​កូន​ទៅ​ជា​មួយ​ដើម្បី​ងាយ​ស្រួល​ជ្រើសរើស​កាបូប​ឲ្យត្រូវ

– ពេល​ស្ពាយ​ហើយ កូន​អាច​កម្រើក​ដៃ​ជើង ក្បាល​ដោយ​ស្រួល មិន​តឹង ឬ​ឈឺ​ចាប់

– កូន​អាច​មើល​ឃើញ​ទេស​ភាព​ពេល​ដែល​ប្រើ​កាបូប​ស្ពាយ

– ជ្រើស​រើស​កាបូប​ស្ពាយ​ដែល​ងាយ​ស្រួល​ពាក់ (ម៉ាក់​ប៉ា​អាច​ពាក់​បាន​ដោយ​ខ្លួន​ឯង)។ល។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/09/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

កូនលូតលាស់ធំទៅចេះនិយាយកុហក ម៉ាក់ប៉ាគួរដោះស្រាយតាមវិធីណាល្អ?

បារម្ភខ្លាចកូន មិនចេះជុះលើបង្គន់ ម៉ាក់ប៉ាអាចសាកល្បងបង្រៀនកូនតាមតិចនិកនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម