backup og meta

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ហេតុផលម៉ាក់ៗចាំបាច់សម្អាតធ្មេញឲ្យកូន តាំងពីមិនទាន់ដុះពន្លក

ជា​ទូទៅ​យើង​តែង​បង្ហាត់​កូន​ឲ្យ​ចេះ​ដុស​ធ្មេញ នៅ​វ័យ​ប្រហែល ១ ឆ្នាំ​ជាង​ឡើង​ទៅ។ ប៉ុន្តែ​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បាន​ណែនាំ​ថា គួរតែ​សម្អាត​តាំងពី​មិន​ទាន់​ដុះ​ធ្មេញ ទើប​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ។

វេជ្ជបណ្ឌិត​ឯកទេស​កុមារ បម្រើ​ការងារ​នៅ Singapore Medical Center រូបនេះបាន​ឲ្យ​ដឹង​ថា ក្មេង​ចេះ​បៅ​ត្រូវតែ​ចេះ​សម្អាត​ក្នុង​មាត់ ដើម្បី​អនាម័យ ធ្មេញ​ដុះ​មក​ស​ស្អាត និង​គ្មាន​ក្លិន​អាក្រក់​ចេញ​ពី​មាត់ ដែល​នេះ​ជា​មូលហេតុ​សំខាន់។

ចំណែក​ឧបករណ៍​ដែល​ត្រូវការ​នោះ​មាន​ដូចជា​កំប្រេស​យក​មក​រុំ​នៅ​ដៃ និង​ទឹកក្ដៅឧណ្ហៗ។ វិធី​ធ្វើ​គឺ​ជ្រលក់​កំប្រេស​ដែល​រុំ​នៅ​ម្រាម​ដៃ​ចង្អុល​ទៅ​ក្នុង​ទឹក​ឧណ្ហៗ​នោះ ហើយ​យក​ទៅ​វាស​ក្នុង​មាត់ ដើម្បី​កម្ចាត់​ជាតិ​ទឹក​ដោះ​ដែល​នៅ​សេសសល់​ជាប់​អណ្ដាត និង​អញ្ចាញ​ធ្មេញ ក្រោយ​កូន​បៅ​រួច។ នៅ​ពេល​កូន​ចាប់ផ្ដើម​ដុះ​ពន្លក​ធ្មេញ​យើង​នៅ​បន្ត​សកម្មភាព​បែប​នេះ​ដដែល រហូត​ដល់​វ័យ ១ ឆ្នាំ ទើប​ចាប់ផ្ដើម​បង្រៀន​ឲ្យ​ចេះ​ដុស​សម្អាត​ធ្មេញ​ជាមួយ​ច្រាស និង​ថ្នាំ។

នៅ​វ័យ​ចេះ​ដុស​ធ្មេញ​ត្រូវ​ទិញ​ថ្នាំ​សម្រាប់កូន​ក្មេង​​គ្មាន​ជាតិ​ហ្លុយអរ៉ាយ គួរតែ​ដាក់​ថ្នាំ​ឲ្យ​កូន​នៅ​បរិមាណ​តិចតួច​ចាប់ពី​ប៉ុន​គ្រាប់​ស្រូវ​ឡើង​ទៅ ហើយ​នៅ​ពេល​កូន​ដុស​ចាំ​ប្រាប់ឲ្យ​កូន​ស្ដោះ និង​តាម​មើល​កូន​កុំ​ឲ្យ​លេប​ថ្នាំ​ដុស​ធ្មេញ ចៀស​វាង​មាន​បញ្ហា​ផ្សេង​ៗ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ទារកអាយុប៉ុន្មានទើបដុះធ្មេញ? ពេលធ្មេញដុះពន្លកមានសញ្ញាអីខ្លះ?

កូនតូចចេះដុសធ្មេញហើយ លេបទាំងថ្នាំចូលទៅក្នុងពោះពុលអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម