backup og meta

ប៉ាម៉ាក់​ត្រូវដឹង បើ​ចេញ​រោគ​សញ្ញា​ទាំងនេះ អូនៗ​អាលែកហ្ស៊ីនឹងអាហារ​ហើយ

ប៉ាម៉ាក់​ត្រូវដឹង បើ​ចេញ​រោគ​សញ្ញា​ទាំងនេះ អូនៗ​អាលែកហ្ស៊ីនឹងអាហារ​ហើយ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

ប៉ា​ម៉ាក់​​ធ្លាប់​ដឹង​អត់​ថា​អាហារ​មួយ​ចំនួន​អាច​អាលែកហ្ស៊ី​ជាមួយ​កូន​យើង​បាន។ ដូច​នេះ​ហើយ​ប៉ាម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ នឹង​រោគ​សញ្ញា​មួយ​ចំនួន​ ព្រោះ​ថា​បើ​អូនៗ​នៅ​តូច គឺមិន​អាច​ប្រាប់​យើង​​ពី​អាការៈ​បាន​ច្បាស់​នោះដែរ។​​

១. រោគ​សញ្ញា​អាលែកហ្ស៊ី​អាហារមាន​អ្វី​ខ្លះ?

បើ​អូន​ៗ​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ រោគ​សញ្ញា​នឹង​ចេញ​ភ្លាម​ៗ​ដែរ អាច​ថា​តែ​ប៉ុន្មាន​​នាទី​បន្ទាប់ពី​ញ៉ាំ​អាហារ ទៅ​កន្លះ​ម៉ោង ឬ​តិចជាង​ពីរ​ម៉ោង។ ពេល​កូន​យើង​មាន​​បញ្ហា​នេះ រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អួត តឹង​ច្រមុះ ហៀរសម្បោរ និង​ប្រតិកម្ម​នៅ​លើ​ស្បែក​រមាស់ ចេញ​​កន្ទាលត្រអាក​ ដកដង្ហើម​ញាប់ៗ ហើម​អណ្ដាត និង​បបូរមាត់ ក៏​អាច​​កើត​មាន​ឡើង​ដែរ​​ ហើយ​ពេល​ខ្លះ​ក៏​អាច​មាន​អាការៈ​រាករូស​ដែរ។

ពេល​ខ្លះ​កូន​យើង​មិន​អាច​រៀប​រាប់​ពី​រោគ​សញ្ញា​នៃ​អាលែក​ហ្ស៊ី​បាន​ទេ ដូច​នេះ​ប៉ាម៉ាក់​អាច​សួរនាំ​កូន ឬ​ក៏​កូន​​អាច​រៀប​រាប់​ចំណុច​មួយ​ចំនួន​ដូចជា៖

  • អូនៗ​ថា​មានអ្វី​ជាប់​នៅ​បំពង់ក
  • អូនៗ​ថា​អណ្ដាត​រីកធំ និង​
  • រមាស់​មាត់​

២. ​អាហារ​ណា​ខ្លះ​អាច​ធ្វើ​ឲ្យ​ក្មេងអាលែកហ្ស៊ី?

អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេង​អាលែក​ហ្ស៊ី ភាគច្រើន​គឺ​មាន​ស៊ុត ពពួក​សណ្ដែក ទឹកដោះគោ និង​ល្ង ខណៈ​មនុស្ស​​ធំៗ​វិញ​ច្រើន​អាលែក​ហ្ស៊ី​នឹង​ពពួក​បង្គារ ឬបង្កង​ ជា​ដើម​។

៣. ពេលណា​ត្រូវ​ប្រ​ញាប់​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ?

ប៉ាម៉ាក់​ត្រូវ​ចេះ​សង្កេត បើ​ឃើញ​ថា​កូន​យើង​ចេញ​រោគ​សញ្ញា​ទាំង​នេះ ត្រូវ​ប្រ​ញាប់​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ៖

  • ពិបាក​ដកដង្ហើម
  • ពិបាក​លេប​អាហារ
  • ឈឺទ្រូង
  • វង្វេង
  • ជីពចរ​ខ្សោយ​
  • បាត់​ស្មារតី ឬ​សន្លប់ និង​
  • ស្បែក​ប្រែ​ជា​ពណ៌​ខៀវ​ ជាដើម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/allergies/kids-food-allergies#emergency-signs

 

5 signs your child may have allergies

កំណែ​ប្រែបច្ចុប្បន្ន

09/10/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម