backup og meta

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

ឲ្យ​តែ​ឮ​ពាក្យ​ថា​បាក់តេរីគ្នា​យើង​ច្បាស់​ជា​នាំ​គ្នា​ភិត​ភ័យ ខ្លាច​ឆ្លង​រាល​ដាល​ប៉ះពាល់​សុខភាព និង​រាង​កាយ ប៉ុន្តែ​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​បាក់តេរី ២ ប្រភេទ​ឲ្យ​គ្នា​យើង​បាន​ស្គាល់ នោះ​គឺ Prebiotics និង Probiotics។

គ្រប់​បាក់តេរី មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​រាងកាយ​មនុស្ស ជា​ពិសេស​អូន​តូចៗ។ កុំ​ឲ្យ​ឆ្ងល់​ច្រើន អាន​អត្ថបទ​នេះ​​នឹង​ដឹង​ហើយ។

១- តើ Prebiotics និង Probiotics ជាអ្វី?

Probiotics ជា​បាក់តេរី​ល្អ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស ឯ Prebiotics ទម្រង់​ពិសេស​មួយ​នៃ​កាបូអ៊ីដ្រាត ជា​អាហារ​សម្រាប់ Probiotics។ ហេតុ​នេះ​បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។

ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Reading ចក្រភព​អង់គ្លេស ធ្វើ​ឡើង​តាម​រយៈ​បែងចែក​បុរស ៨ នាក់ជា ២ ក្រុម ដោយ​ចែក​របប​អាហារ​ជា​ពពួក Probiotics ទៅ​ក្រុម​ទី១​ និង​របប​អាហារ Prebiotics ទៅ​ក្រុម​ទី២ និង​ពិនិត្យ​លាមក​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​មើល​ការ​ផ្លាស់​ប្ដូរ​នៃ​ចំនួន​បាក់តេរី​ល្អ។

ជា​លទ្ធផល​រក​ឃើញ​ថា ក្រុមទី២​ដែលញ៉ាំរបប​អាហារ​ពពួក Prebiotics សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ច្រើន ខណៈ​ក្រុម​ទី១ ឃើញ​មាន​បាក់តេរី​ល្អ​តិច​តួច​ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឲ្យ​គ្រូពេទ្យ និង​អ្នក​ឯកទេស​ខាង​ផ្នែក​សុខភាព​គាំទ្រ​របប​អាហារ​ពពួក Probiotics និង Prebiotics ព្រោះ​មាន​សារៈ​សំខាន់​ដូច​គ្នា​សម្រាប់​សុខភាព​ពោះវៀន។

២- តើពពួកអាហារសម្បូរសារធាតុ Prebiotics មានអ្វីខ្លះ?

Prebiotics មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ការ​សិក្សា​ភាគ​ច្រើន​ផ្តោត​លើ​តែ ៣ ប្រភេទ​ធំៗ​ប៉ុណ្ណោះ​រួម​មាន៖

– ប្រភេទ Inulin មាន​ក្នុង​ខ្ទឹមស សារាយ ខ្ទឹម​បារាំង និង​ដើម​ខ្ទឹម។

– ប្រភេទ Fructooligosaccharides (Oligofructose ឬ FOS) សម្បូរ​ក្នុង​ផ្លែ​ប៊ើរី សារាយ​សមុទ្រ ផ្លែ​ចេក ខ្ទឹម​បារាំង និង​ខ្ទឹមស។

– ប្រភេទ Galactooligosaccharides (Oligogalactos ឬ GOS) សម្បូរ​ក្នុង​ពពួក​សណ្តែក ដូចជា សណ្ដែក​ខៀវ សណ្តែក​ហោឡាំតាវ ជាដើម។

ក្រៅ​ពី​នេះ Prebiotics ក៏គេ​​ឃើញ​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ និង​ទឹក​ដោះ​ម្តាយ​ផង​ដែរ ជា​ហេតុ​បំបៅ​អូនៗ​ដោយ​ទឹកដោះ​ម៉ាក់ៗ មាន​សារៈ​សំខាន់​ណាស់​ជួយ​ដល់​ប្រពន្ធ័​រំលាយ​អាហារ​របស់​អូនៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Prebiotics: How to feed your family’s friendly gut flora http://www.parentingscience.com/prebiotics.html Accessed March 8, 2017

The Best Prebiotic Foods and Why You Need Them https://epigeneticlabs.com/best-prebiotic-foods/ Accessed March 8, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/02/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Feb 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម