តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុផល​នេះហើយ ប៉ាម៉ាក់​មិនគួរ​ឈ្លោះ​គ្នានៅ​មុខ​កូន​ៗ

    ហេតុផល​នេះហើយ ប៉ាម៉ាក់​មិនគួរ​ឈ្លោះ​គ្នានៅ​មុខ​កូន​ៗ

    ជីវិត​គ្រួសារ រឿង​ឈ្លោះ​ប្រកែក​គ្នា​ចៀស​មិន​ផុត​ទេ គ្រាន់​តែ​ថា ឈ្លោះ​ក៏​ឈ្លោះ​ចុះ ប៉ុន្តែ​ឈ្លោះ​ក្នុង​លក្ខណៈ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​សុភមង្គល​រក្សា​បាន​យូរ​អង្វែង មិន​មែន​ឈ្លោះ​គ្រប់​ពេល​ទេ ត្រូវ​ដឹង​ពេល​ណា​គួរ​និយាយ ពេល​ណា​មិន​គួរ​និយាយ ពិសេស​បើ​យើង​មាន​កូនៗ​ទៀត ឈ្លោះ​គ្នា​មិន​សម​ហេតុ​ផល នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​អារម្មណ៍​កូន​មិន​ខាន។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​បញ្ហា​ពាក់​ព័ន្ធ​រឿង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា បើ​គិត​ថា​ល្អ​ ចាំ​ធ្វើ​តាម​ ក៏​មិន​យឺត​ពេល​ដែរ។

    ១- បញ្ហា​ផ្សេងៗ​ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា

    ឈ្លោះ​ប្រកែក​គ្នា​ម្ដងៗ បើ​ប្តី​ប្រពន្ធ​អាច​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជម្លោះ​នឹង​​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង បើ​ចិត្ត​ខ្លាំង​រៀងៗ​ខ្លួន ច្បាស់​ក្លាយ​ជា​រឿង​ធំ​មិន​ខាន។ ប្តី​ប្រពន្ធ​មួយ​ចំនួន​អាច​យំស្រែក ឬ​ធ្វើ​ដូច​ក្មេង​បៀម​ដៃ ប៉ុន្តែ​ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​​ការ​លែង​លះ​គ្នា ទោះ​បី​​ទាំង​សង​ខាង​មិន​ចង់​ក៏​ដោយ។

    ២- ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា​ជា​រឿង​ធម្មតា​ដែរ​អត់?

    ត្រឹម​ត្រូវ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា អាច​ជា​រឿង​ធម្មតា កើត​ឡើង​ពេល​ទាំង​សង​ខាង ខ្វែង​គំនិត​គ្នា តែ​អ្វី​ដែល​សំខាន់​នោះ ទាំង​ប្តី​ទាំង​ប្រពន្ធ ត្រូវ​ចេះ​អត់​ឱន​ស្វែង​យល់​ពី​កំហុស ទទួល​ស្គាល់​កំហុស និង​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​កំហុស​នេះ កុំ​ឲ្យ​ថ្ងៃ​ក្រោយ​អាច​បង្ក​ជា​ជម្លោះ​ទៀត។

    ឈ្លោះគ្នាប៉ះពាល់កូន Hello គ្រូពេទ្យ

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- ប៉ាម៉ាក់​ឈ្លោះ​គ្នា​ប៉ះពាល់​កូនៗ​អត់?

    ពិត​ជា​ប៉ះពាល់​ហើយ កូនៗ​យើង​អាច​នឹង​បាត់​បង់​ភាព​កក់​ក្ដៅ ពិបាក​ចិត្ត ឬ​អាច​យំ ពេល​ឃើញ​ប៉ា​ម៉ាក់​ឈ្លោះ​ប្រកែក​គ្នា។ ក្នុង​ករណី​ធ្ងន់ កូនៗ​អាច​គេង​មិន​លក់ លែង​ចង់​ទៅ​សាលា មិន​រត់​លេង ឬ​ជួប​មិត្ត​ភក្តិ​ដូច​មុន។ ពេល​ខ្លះ យើង​ជាប៉ា​ម៉ាក់​អាច​ឈ្លោះ​គ្នា​ដោយ​សារ​កូន​ក៏​មាន ក៏​ជា​ហេតុផល​ធ្វើ​ឲ្យ​កូន​បន្ទោស​ខ្លួន​ឯង គិត​ថា​ ខ្លួនជា​អ្នក​មាន​កំហុស ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ឈប់​ស្រលាញ់​គ្នា លែង​លះ​គ្នា គ្រួសារ​បែក​បាក់ បាត់​បង់​សុភមង្គល។

    ៤- រឿង​ខ្លះ​ប្ដី​ប្រពន្ធ​គួរ និង​មិន​គួរ​ធ្វើ

    ឈ្លោះ​គ្នា បែរ​ជា​យក​កូន​មក​ធ្វើ​ជា​ប្រធាន​បទ អាច​ធ្វើ​ឲ្យ​កូន​យើង​​គិត​ថា​ខ្លួន​ជា​អ្នកខុស ពិបាក​ចិត្ត ឬ​អាច​ឈាន​ដល់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន។ ដើម្បី​កែ​ខៃ​បញ្ហា​កុំ​ឲ្យ​រីក​រាល​ដាល​ធំ ទាំង​សង​ខាង​គួរ​ចេះ​អត់​ឱន​ឲ្យ​គ្នា សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​កូន​យើង​ដឹង​ថា ប៉ា​ម៉ាក់​គ្មាន​បញ្ហា​ធំ​ដុំ​ទេ។

    រាល់​ជម្លោះ​ទាំង​អស់ មិន​ប្រាកដ​ថា​ត្រូវ​ឈាន​ដល់​ការ​លែង​លះ​គ្នា​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ គ្មាន​គ្រួសារ​ណា​ល្អ​គ្រប់​ដប់​នោះ​ដែរ ហេតុ​នេះ​ត្រូវ​ចេះ​បង្រៀន​កូន​ឲ្យ​ដឹង​ផង ថា​គ្រប់​គ្នា​ត្រូវ​ចេះ​និយាយ​រឿង​ពិបាក​ចិត្ត​ឲ្យ​គេ​ដឹង ព្រោះ​ប្រើ​វិធី​នេះ​ក្នុង​គ្រួសារ អាច​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត ធ្វើ​ឲ្យ​គ្រប់​គ្នា​ងាយ​ស្រួល និង​មាន​សុភមង្គល​ក្នុង​ជីវិត សុខភាព​ផ្លូវ​ចិត្ត​ក៏​ប្រសើរ ហើយ​ក៏​ជា​មូលហេតុ​ពិត ជួយ​ឲ្យ​យើង​រស់​នៅ​ចុះ​សម្រុង​គ្នា​បាន​យូរ​អង្វែង។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    When parents argue. http://kidshealth.org/en/teens/parents-fight.html. Accessed April 28, 2017.

    When parents argue. http://teens.webmd.com/when-parents-argue-constantly#1.  Accessed April 28, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Prem Satya កែសម្រួល​ចុងក្រោយ 13/01/2021
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: