ប៉ាម៉ាក់មានកូនតូច ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតរឿងខ្សែភ្លើង ព្រោះថាអូនៗអាចលេងខ្សែភ្លើង ឬឌុយភ្លើង ដែលអាចបណ្ដាលឲ្យឆក់ និងគ្រោះថ្នាក់ទៀតផង។ បើរឿងនេះ ពិតជាកើតលើកូនតូចមែន ប៉ាម៉ាក់ ត្រូវដឹងថាធ្វើម៉េចដើម្បីសង្គ្រោះអូនៗពីសេចក្តីស្លាប់។ “Hello គ្រូពេទ្យ’ នឹងប្រាប់វិធីការពារ ព្យាបាល ក៏ដូចជាអាការៈពេលក្មេងត្រូវឆក់ខ្សែភ្លើងឲ្យគ្នាយើងបានដឹងខ្លះ។
១- មូលហេតុបណ្ដាលឲ្យឆក់
ក្មេងៗមិនដូចមនុស្សធំទេ សូម្បីចរន្ដអគ្គិសនីតិចតួច ក៏អាចឆក់បានដែរ។ ករណីភាគច្រើន គឺឆក់ចរន្ដអគ្គីសនីប្រើប្រាស់ក្នុងផ្ទះ ដែលប៉ាម៉ាក់ គួរមានការប្រុងប្រយ័ត្នខ្ពស់។ យោងតាមការសិក្សាថ្មីមួយ ក្មេងៗអាយុក្រោម ១២ឆ្នាំ ដែលភ្លើងឆក់ គឺមាន ៦៣% ឆក់ដោយខ្សែភ្លើង និងខ្សែកាប ជាមូលហេតុបង្កគ្រោះថ្នាក់ អាចបាត់បង់ជីវិត រីឯករណីព្រីភ្លើង គឺមានត្រឹមតែ ១៥% ប៉ុណ្ណោះ។
២- អាការៈពេលឆក់
ក្មេងៗរងគ្រោះដោយសារឆក់ខ្សែភ្លើង អាចបង្ហាញអាការៈឲ្យដឹងតិចតួចប៉ុណ្ណោះ ពេលខ្លះគេអាចមានដូចជាការរលាកធ្ងន់ធ្ងរ ហើយការរលាក គឺឃើញច្បាស់ និងធ្ងន់ធ្ងរខ្លាំង ពិសេសនៅតំបន់រលាកដូចជា នៅដៃ កែងជើង និងក្បាល។ ក្រៅពីរលាក ក្មេងៗអាចរងរបួសដោយសារការកន្ដ្រាក់សាច់ដុំ ឬកម្លាំងចរន្ដភ្លើងអាចប៉ះពាល់ដល់ខួរឆ្អឹងខ្នង។ រីឯរបួសនៅផ្នែកខាងក្នុងវិញ មានដូចជា ឈឺចាប់នៅទ្រូង ឬពោះ ពិបាកដកដង្ហើមជាដើម ហើយមានកន្លែងខ្លះលើរាងកាយ នឹងរងការពិការដោយសារបាក់ឆ្អឹង។ បើក្មេងខាំខ្សែភ្លើង នោះនឹងរលាកនៅផ្នែកមាត់ ឬបបូរមាត់ ប្រែទៅជាក្រហម ឬខ្មៅ។
៣- ពេលត្រូវទៅពេទ្យ
បើក្មេងៗឆក់ខ្សែភ្លើង ពិតជាមានគ្រោះថ្នាក់ខ្លាំងក្នុងករណី៖
− ក្មេងៗមិនបានចាក់វ៉ាក់សាំងតេតាណុសអំឡុងពេល ៥ឆ្នាំ
−កន្លែងរលាកមិនជាបានល្អ
−កន្លែងរលាកប្រែទៅជាក្រហមខ្លាំង ឈឺ ឬមានខ្ទុះ។
អត្ថបទពាក់ព័ន្ធ៖
- ពិតទេ ក្មេងៗមើលទូរស័ព្ទយូរ អាចកើតអូទីស្សឹម?
- វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា
៤- ព្យាបាលរបួសដោយត្រូវភ្លើងឆក់
សម្រាប់ការរលាកតិចតួច គឺអាចលាបថ្នាំផ្សះបាន ប៉ុន្ដែបើធ្ងន់ ត្រូវវះកាត់ព្យាបាលសាច់ដុំដែលខូចខាត។ រីឯការរបួសដទៃទៀត ពេទ្យព្យាបាលទៅតាមវិធីខុសៗគ្នា ដូចជា របួសត្រង់ភ្នែក ត្រូវរកគ្រូពេទ្យភ្នែក បាក់ឆ្អឹងត្រូវការព្យាបាលតាមវិធីត្រឹមត្រូវណាមួយ។ ដោយឡែក បើរបួសផ្នែកខាងក្នុងគឺត្រូវការការព្យាបាលយ៉ាងយកចិត្ដទុកដាក់ និងការវះកាត់ជាដើម។
៥- វិធីការពារកុំឲ្យក្មេងៗត្រូវភ្លើងឆក់
– ក្មេងអាយុក្រោម ១២ឆ្នាំ
- កុំឲ្យលេងខ្សែភ្លើង
- កាត់បន្ថយការប្រើប្រាស់ខ្សែភ្លើង មានការគ្រប់គ្រងកម្លាំងអគ្គិសនីឲ្យល្អ
- ប្រើព្រីភ្លើងមានគម្រប បើក្នុងផ្ទះមានក្មេងតូចៗ
- កុំដាក់ព្រីភ្លើងនៅកន្លែងមានទឹក ដូចជា អាងទឹក ឬកន្លែងលាងដៃ។
– ក្មេងអាយុច្រើនជាង ១២ឆ្នាំ
- ប្រាប់កុំឲ្យលេងជិតកន្លែងមានចរន្ដអគ្គិសនី ព្រោះគ្មានសុវត្ថិភាព
- ប្រាប់ក្មេងកុំឲ្យឆ្ងល់ច្រើន រឿងប្រព័ន្ធចម្លងចរន្ដភ្លើង
- ត្រូវប្រាកដថា ក្មេងយល់ លេងជាមួយចរន្តអគ្គិសនីមិនមែនជារឿងល្អ
៦- ប៉ាម៉ាក់គួរតែដឹង
– ដំបូន្មានពេលសង្គ្រោះបឋម
– ត្រូវចងចាំវិធីសង្គ្រោះបឋមលើកូនក្មេង
– ការពារក្មេងកុំឲ្យឆក់ខ្សែភ្លើង។
[embed-health-tool-vaccination-tool]